សេចក្តីប្រកាសព័ត៌មាន
សហរដ្ឋអាមេរិកផ្ដល់ជំនួយថវិកាសរុបចំនួន ៣៤,៨ លានដុល្លារ សំរាប់គំរោងផ្នែកសុខភាពនិងអប់រំនៅក្នុងប្រទេសកម្ពុជា
ចេញថ្ងៃទី ៤ កញ្ញា ឆ្នាំ ២០០៩
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរាជរដ្ឋាភិបាលកម្ពុជានឹងចុះហត្ថលេខាលើវិសោធនកម្មលើកិច្ចព្រមព្រៀង ទ្វេភាគីចំនួនពីរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៩ ដែលនឹងផ្ដល់ថវិកាសរុបចំនួន ៣៤.៨ លានដុល្លារអាមេរិក ជា ជំនួយសំរាប់ឆ្នាំ ២០០៩ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) សំរាប់គាំទ្រវិស័យ ជាអាទិភាពនៅកម្ពុជាគឺ វិស័យសុខាភិបាល និងវិស័យអប់រំ។ លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងអញ្ជើញចូលរួមនៅក្នុងពិធីនិងចុះហត្ថលេខាជាសាក្សី។ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិ និងលោក Flynn Fuller នាយកបេសកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) នឹងចុះហត្ថលេខាក្នុង នាមរដ្ឋាភិបាលរបស់ខ្លួន។ ជំនួយថវិកាថ្មីនេះ នឹងធើ្វអោយទឹកប្រាក់សរុប ដែលសហរដ្ឋអាមេរិកបានជួយដល់ វិស័យសុខាភិបាល និងអប់រំនៅកម្ពុជាឡើងដល់ចំនួនជាង ២៥០ លានដុល្លា អាមេរិកចាប់ពីឆ្នាំ ១៩៩៩ មក។
វិសោធនកម្មលើកិច្ចព្រមព្រៀងទី១ ផ្ដល់ថវិកាសរុបចំនួន ៣១,៦ លានដុល្លារសហរដ្ឋអាមេរិក សំរាប់ គោលបំណង។ ជំនួយនេះនឹងប្រើសំរាប់ធ្វើឱ្យប្រសើរឡើងនូវរាល់សកម្មភាព ដែលពាក់ព័ន្ធទៅនឹងការបន្ថយ អត្រាឆ្លង និងផលប៉ះពាល់នៃជំងឺហ៊ីវ/អេដស៍ ការការពារនិងកំចាត់ជំងឺឆ្លងធំៗ ដូចជាជំងឺរបេង ការប្រយុទ្ធនិងជំងឺ ផ្ដាសសាយបក្សី និងជំងឺផ្ដាសសាយប្រភេទផ្សេងៗទៀត ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់កុមារ មាតា និងសុខភាពបន្ដពូជ និងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ។
វិសោធនកម្មលើកិច្ចព្រមព្រៀងទី២ ផ្ដល់ថវិកាសរុបចំនួនជាង ៣.២ លានដុល្លារសហរដ្ឋអាមេរិក ដើម្បី គាំទ្រដល់ គោលបំណងវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួយនេះនឹងប្រើសំរាប់ការចាប់ផ្ដើមគំរោង កម្មវិធីអប់រំថ្មីបន្ថែមលើកម្មវិធីអប់រំកន្លងមករបស់ USAID ដើមី្បធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងប្រយាជន៌ នៃការអប់រំជាមូលដ្ឋាន និងពង្រីកលទ្ធភាពចូលររៀនឱ្យកាន់តែច្រើនឡើងសំរាប់កុមារកម្ពុជា រួមទាំងជនជាតិភាគ តិច អ្នកបាត់បង់លទ្ធភាពពលកម្ម និងកុមារក្រីក្រខ្លាំងផែងដែរ។ សកម្មភាពទាំងអស់នឹងផ្ដោតទៅលើការកាត់ បន្ថយអត្រាបោះបង់ចោលសាសារៀន និងការរៀនត្រួតថ្នាក់ តាមរយៈការបង្កើនគុណភាពនៃការបង្រៀន ការ បណ្ដុះបណ្ដាលពីការគ្រប់គ្រងសាសារៀន និងការវាយតំលៃលទ្ធផលនៃការសិក្សារបស់សិស្ស។
ដោយបន្ថែមទៅលើសកម្មភាពក្នុងវិស័យអប់រំនិងសុខាភិបាល USAID ក៏បានជួយដល់កម្មវិធីមួយចំនួន ទៀត សំរាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ ដោយរួមមានកម្មវិធីសិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ច មូលដ្ឋាន និងវិមជ្ឍការ ការប្រឆាំងអំពើពុករលួយ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រឆាំងការជួញដូរ មនុស្ស។ USAID រំពឹងថានឹងផ្ដល់ថវិកាចំនួន ៦១,៨ លានដុល្លារ សហរដ្ឋអាមេរិក ដែល ជាជំនួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៩។
ពិធីចុះហត្ថលេខានឹងប្រព្រឹត្ដទៅ នៅថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០០៩ នៅវេលាម៉ោង ៩:០០ ព្រឹក នៅក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។ សមាជិកនៃផ្នែកសារព័ត៌មានត្រូវបានអញ្ជើញចូលរួមក្នុង ពិធីនេះ ។