jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ក្រសួងការងារ​សហរដ្ឋអាមេ​រិកចេញ “បញ្ជី​នៃផលិត​ផល​ ដែល​ផលិត​ដោយប្រើ​ពលកម្ម​កុមារ​ និងពលកម្ម​​ដោយការ​បង្ខិត​បង្ខំ”

ចេញថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០៩

​​​​​ការិយាល័យកិច្ចការពលកម្ម​អន្តជាតិ របស់​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បានចេញ​របាយការណ៍​​ចំនួន បី​​ស្តីពីពល​កម្ម​កុមារ និងពលកម្ម​ដោយការ​បង្ខិត​បង្ខំ នៅតាម​ប្រទេស​នានា ជុំវិញ​ពិភព​លោក នៅ​ថ្ងៃទី ១០ ខែ​កញ្ញា។ ឯកសារ​នេះរួមមាន “បញ្ជី​ដំបូងៗនៃ​ផលិត​ផល ដែល​ផលិត​ដោយពល​កម្មកុមារ ឬពលកម្ម​ដោយ​ការ​បង្ខិត​បង្ខំ” ដែល​ទាមទារ​ដោយច្បាប់​ឆ្នាំ ២០០៥ ស្តីពី​ការ​ផ្តល់​សិទ្ធិអំណាច​ឡើងវិញ​ដល់ការ​ការពារ​ជនរង​គ្រោះ​ដោយ​ការ​ជួញ​ដូរ (Trafficking Victims Protection Reauthorization Act of 2005 ឬ TVPRA) ។

​​​​​បញ្ជីដែលទាមទារ​ដោយ​ច្បាប់ TVPRA មាន​និយាយ​លំអិត​ស្តីពីមុខ​ទំនិញ​ចំនួន ១២២ របស់​ប្រទេស​​ចំនួន ៥៨ ដែល​ការិយា​ល័យកិច្ច​ការពលកម្ម​អន្តរជាតិ​របស់​ក្រសួងការ​ងារអាមេ​រិកមាន​ហេតុ​ផល​ជឿថា ត្រូវបាន​ផលិត​ដោយ​​ប្រើពលកម្ម​​ដោយ​​ការបង្ខិត​បង្ខំ ពលកម្ម​កុមារ ឬទាំង​ពល​កម្មកុមារ ទាំង​ពលកម្ម​ដោយការ​បង្ខិត​បង្ខំ ដោយ​រំលោភ​លើបទ​ដ្ឋាន​អន្តរ​ជាតិ។ ការិយា​ល័យកិច្ច​ការពលកម្ម​អន្តរជាតិ​របស់ក្រសួង​ការងារ​អាមេរិក​ថែមទាំង​បាន​ចេញ​ព័ត៌មានថ្មីៗ​​​តាមការ​​ស្នើសុំ ទៅ​​ក្នុង "បញ្ជីនៃ​ផលិតផល ដែល​ផលិត​ដោយ​ពលកម្មកុមារ​ដោយ​ការបង្ខិត​បង្ខំ ឬតាម​កិច្ចព្រម​ព្រៀងជា​កុង​ត្រា” (បញ្ជី EO) និង “លទ្ធផល​រកឃើញ​ប្រចាំ​ឆ្នាំរបស់​ខ្លួនស្តីពី​ទំរង់ធ្ងន់​ធ្ងរបំផុត​នៃ​ពលកម្ម​កុមារ” ដូច​ដែល​តំរូវដោយ​ច្បាប់អភិវឌ្ឍន៍​និងពាណិជ្ជ​កម្ម ឆ្នាំ ២០០០ (Trade and Development Act of 2000) ស្តីពី​ការខិតខំ​របស់ដែន​ដី និងប្រទេស​ចំនួន ១៤១ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​កេងប្រវ័ញ្ជ​ពលកម្ម​កុមារ។

​​​​​គោលបំណងចំបងនៃ​បញ្ជី TVPRA គឺដើម្បី​លើក​កំពស់​ការយល់​ដឹងរបស់​សាធារណ​ជន លើ​ករណី​ពលកម្ម​កុមារ និងពលកម្ម​ដោយ​ការបង្ខិត​បង្ខំ ក្នុង​ការផលិត​ទំនិញ នៅតាម​ប្រទេស​ដែលមា​នក្នុង​បញ្ជី និង​ដើម្បី​ជំរុញ​ការខិតខំ​ក្នុងការ​លុបបំបាត់​ការប្រព្រឹត្ត​បែបនេះ។

​​​​​របាយកាណ៍នេះ​លើកឡើង​នូវរបស់​ចំនួន ៤ មុខ នៅ​កម្ពុជា ដែល​ត្រូវបាន​សង្ស័យ​ថា ត្រូវបាន​ផលិត​ឡើង​តាម​រយៈការ​ប្រើពល​កម្ម​កុមារ គឺអិដ្ឋ​ក្បឿង បង្គា កៅ​ស៊ូ និង​អំបិល។ សហ​រដ្ឋអាមេរិក​មាន​ការទាក់​ទង​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​ខិតខំដើម្បី​កាត់បន្ថយ​ការប្រើ​ពលកម្ម​កុមារ នៅតាម​កន្លែង​ទាំងនេះ និង​ក្នុង​សេដ្ឋកិច្ច​ទាំងមូល។ រាជ​រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​អោយមាន​ភាពជឿន​លឿនមក​ហើយ​ក្នុងរឿង​នេះ ដូចជា​បាន​តាក់តែង​ផែនការ​សកម្មភាព​ថ្នាក់​ជាតិមួយ​ស្តីពីទំរង់​ធ្ងន់ធ្ងរ​បំផុតនៃ​ពលកម្ម​កុមារ (ឆ្នាំ ២០០៨ - ២០១២)។ ផែន​ការ​សកម្មភាព​នេះមាន​បំណង​កាត់បន្ថយ​ចំនួន​កុមារស្ថិត​ក្នុងអាយុ ពី ៥ ទៅ ១៧ ឆ្នាំ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា អោយ​នៅត្រឹម​ចំនួន ១០,៦% ក្នុង​ឆ្នាំ ២០១០ និង​នៅត្រឹម​ចំនួន ៨% ត្រឹមឆ្នាំ ២០១៥។ រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក៏បាន​ចូលរួម​ផងដែរ​ក្នុងកម្មវិធី​មួយចំនួន ដែល​ដឹកនាំ​ដោយ​សហ​រដ្ឋអាមេ​រិក ដើម្បី​បញ្ជប់​ទំរង់ធ្ងន់​ធ្ងរបំផុត​នៃ​ពលកម្ម​កុមារ នៅតាម​វិស័យ ដូច​ដែលមាន​និយាយ​ក្នុងរបាយ​ការណ៍នេះ ដែល​ចេញដោយ​ក្រសួង​ការងារ​​សហ​រដ្ឋ​អាមេ​រិក។

​​​​​សហរដ្ឋអាមេរិកសង្ឃឹមថា​ កិច្ច​សហ​ប្រតិបតិ្ត​ការជា​បន្តក្នុង​រឿងនេះ នៅទី​បំផុត នឹង​ធ្វើអោយ​លែងមាន​ការ​ប្រើពលកម្ម​កុមារ នៅប្រទេស​កម្ពុជា ហើយ​សង្ឃឹម​ថា នឹងមាន​ការកាត់​បន្ថយ​ក្នុងគ្រប់ទំរង់​ទាំងអស់​នៃការ​កេង​​ប្រវ័ញ្ច និង​ការជួញ​ដូរមនុស្ស។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក