jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ពិធីសច្ចាប្រណិធានសំរាប់​អ្នកស្ម័គ្រ​ចិត្តថ្មីនៃ​ទីភ្នាក់​ងារ Peace Corps នៅ​កម្ពុជា

ចេញថ្ងៃទី ២៣ កញ្ញា ឆ្នាំ ២០០៩

​​​​​ស្ថានទូតសហរដ្ឋអាមេរិក​មានសេច​ក្តីរីករាយ សូម​អញ្ជើញសមា​ជិកសារព័ត៌មាន​ចូលរួម​ក្នុងពិធី​សច្ចា​ប្រណិធាន​ចូល​បំពេញ​ការងារ​ជាអ្នកស្ម័គ្រ​ចិត្តសំរាប់​ឆ្នាំនេះ របស់​ទីភ្នាក់​ងារ Peace Corps ។ លោក Jon Darrah នាយក​ទីភ្នាក់ងារ Peace Corps នៅកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីនេះ ហើយ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Rodley ក៏​នឹង​ថ្លែងសុន្ទរកថា​ផងដែរ​ក្នុង​ឳកាស​នោះ។ ភ្ញៀវ​កិត្តិយស ខាង​ភាគី​កម្ពុជា មានឯក​ឧត្តម អ៊ឹម សិទ្ធី រដ្ឋ​មន្រ្តីក្រសួង​អប់រំ​ យុវជន​ និង​កីឡា។
​​​​​ពិធីសច្ចាប្រណិធាន​នេះ នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃសុក្រ ទី ២៥ ខែ​កញ្ញា វេលា​ម៉ោង ២:៣០​ នាទី​រសៀល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ  ដែលស្ថិត​នៅជិត​វិមាន​ឯករាជ្យ​ តាមមហា​វិថីព្រះ​នរោត្តម។​
សូមមើល​ឯកសារ​ភ្ជាប់ ចំពោះព័ត៌មាន​ស្តីពីទី​ភ្នាក់ងារ Peace Cor​ps ឬបើក​មើលគេហ​ទំព័រ របស់​ទីភ្នាក់​ងារ Peace Corps ដែល​មានអាស័យ​ដ្ឋាន http://www.peacecoprs.gov/

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក