jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ស្ថានទូតអាមេរិកនឹង​រៀបចំសន្និសីទស្តីពីការអភិវឌ្ឍថាមពល នៅ​ក្នុងមហា​អនុតំបន់​ទន្លេ​មេគង្គ

ចេញថ្ងៃទី ២៥ ​ខែកញ្ញា ឆ្នាំ ២០០៩

​​​​​ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញមាន​សេចក្តីរីករាយសូម​ប្រកាសពីការបើក​សន្និសីទមួយ​ស្តីពីការ​អភិវឌ្ឍថាម​ពល ក្នុង​មហា​អនុ​តំបន់​ទន្លេ មេគង្គ ដែលនឹង​ប្រព្រឹត្ត​ធ្វើនៅ​សណ្ឋាគារ Intercontinental Hotel នៅថ្ងៃទី ២៩ និង ៣០ ខែ​កញ្ញា​ ឆ្នាំ ២០០៩ វេលាម៉ោង ៨ ព្រឹក។

​​​​​ឯកអគ្គរដ្ឋទូត​អាមេរិក Carol A. Rodley នឹង​ចូលរួមបើក​សន្និសីទនេះ​ ដោយ​មានការ​ចូល​រួម​នៃ​តំណាង​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​សាធារណៈ​របស់​អាមេរិក​ខ្លះ ដែលល្បី​ជាង​គេ​ក្នុង​ពិភព​លោក ដូច​ជា​ក្រុម​ហ៊ុន​ Chevron, GE, AES, Shlumberger,  ConocoPhillips, Dupont, និង​ក្រុម​ហ៊ុន Rockwell Automation ព្រម​ទាំង​ក្រុម​ហ៊ុន​ដទៃ​ជា​ច្រើន​ទៀត​របស់​អាមេរិក កម្ពុជា ថៃ​ វៀតណាម​ សឹង្ហបូរី ម៉ាឡេស៊ី ចិន​ និង​ក្រុម​ហ៊ុន​ដទៃ​ទៀត​ ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស៧យ​ថាម​ពល​ នៅ​មហាអនុ​តំបន់​ទន្លេ​មេ​គង្គ។

​​​​​សន្និសីទ​រយៈពេល២​ថ្ងៃនេះ នឹងមានវាគ្មិន​មកពីវិស័យ​សាធារណៈ​និងវិស័យ​ឯក​ជន ពីសហ​រដ្ឋអាមេរិក កម្ពុជា ចិន ឡាវ ថៃ និង​ វៀតណាមចូល​រួម។ ប្រធាន​បទនៃ​សន្និសីទមានរាប់​​ការ​ស្វែងយល់​ពីឱកាស​និងគោលនយោ​បាយ​ថាមពល នៅក្នុង​ប្រទេស​សមាជិក ដល់​ករណីសិក្សា​ស្តីពី​ពាណិជ្ជ​កម្ម​​ថាមពល ទាក់ទង​ទៅនឹងទី​ផ្សាក្នុង​មហា​អនុ​តំបន់​ទន្លេ​មេ​គង្គ​ ដែល​កំពុង​តែរីក​ធំ ។

​​​​​កម្មវិធីស្តីពីកិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ចក្នុង​មហាអនុតំបន់​ទន្លមេគង្គ (GMS-EC) គឺជា​កិច្ចប្រឹងប្រែង​មួយ​ក្នុងតំបន់ ក្នុង​ចំណោម​ប្រទេស​ក្នុងតំបន់​អាងទន្លេ​មេគង្គ ដែលរួម​មានប្រទេស​កម្ពុជា ចិន ឡាវ ថៃ និង​វៀត​ណាម សំរាប់​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល ដោយ​មានគោល​ដៅពង្រីក​ពាណិជ្ជកម្ម និងការ​ចំរើន​លូត​លាស់ នៅ​ក្នុងតំបន់។

​​​​​ការផ្គត់ផ្គង់ថាមពលបានជាប់​លាប់ល្អគឺ​ជាប្រការ​មានសារៈ​សំខាន់ចាំ​បាច់នៃការ​លូតលាស់ និង ពាណិជ្ជ​កម្ម​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេ​គង្គ ទៅ​អនាគត។ កម្មវិធី GMS-EC សំលឹង​ទៅរក​ផលិតកម្ម និងការ​ចែកចាយ​ថាមពល​ ក្នុង​តំបន់ ដោយ​បង្កើត​ឱកាសថ្មីៗ​សំរាប់អ្នក​ធ្វើពាណិជ្ជ​កម្ម អ្នក​ចែក​ចាយ និងអ្នក​បង្កើត​បច្ចេកទេស​ទាក់​ទងនឹង​ថាម​ពល។ អាទិ​ភាព​នៃកម្ម​វិធី GMS-EC នេះរួម​មានការសហ​ប្រតិបត្តិការ​គ្នាលើការ​អភិវឌ្ឍន៏​ថាមពល ការដឹក​ជញ្ជូន ទូរគម​នាគមន៍ ទេសចរណ៍ បរិស្ថាន និងធនធានមនុស្ស ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម អោយ​មានកាន់​តែច្រើន។ ការ​វាយតំលៃ​មួយរបស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ីទៅ​លើកម្មវិធី​ថាមពល​ក្នុងមហា​អនុ​តំបន់​ទន្លេ​មេ​គង្គ  បានរក​ឃើញថា ទំនុក​ចិត្ត​របស់​វិនិយោគិន​ក្នុងការដំណើរ​ការគំរោង​នាំចេញ​ថាមពលនៅ​ក្នុងតំបន់ មាន​ការកើន​ឡើងខ្លាំង​ ដោយ​សារ​មាន​សមាហរណ​កម្មតំបន់​កាន់តែ​ច្រើន៕

​​​​​####

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក