jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ធនាគារនីហរ័ណ-អាហរ័ណឥឡូវនេះផ្តល់ហិរញ្ញប្បទាន
សំរាប់ការនាំចេញទំនិញពីអាមេរិកមកកាន់កម្ពុជា

ចេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០០៩

​​​​​ទីក្រុងវ៉ាស៊ីងតោន៖ ធនាគារ​នីហរ័ណ អាហរ័ណ​របស់សហ​រដ្ឋអាមេ​រិក (Ex-Im Bank) បាន​ប្រកាស​អោយដឹង នៅថ្ងៃនេះ​ថា ធនាគានេះនឹងបើកអោយមានការផ្តល់ហិរញ្ញប្បទាន​សំរាប់​​ការទិញ​ទំនិញពី​សហរដ្ឋ​អាមេរិក ដោយ​អ្នកទិញ​ក្នុងវិស័យ​ឯកជន​នៅ​​ប្រទេស​កម្ពុជា ក្នុង​លក្ខខ័ណ្ឌ​នៃការ​ទូទាត់សង​ធនាគារ​វិញមាន​រយៈពេល​រហូត​ដល់ ៧ ឆ្នាំ។
​​​​​សេចក្តីប្រកាសនេះកើតមាន​ឡើងបន្ទាប់​ពីការ​កំណត់​របស់លោក​ប្រធានាធិបតីអាមេរិក​អូបាម៉ា កាល​ពីខែ​មិថុនា ឆ្នាំ ២០០៩​ កន្លងមកនេះថា ប្រទេស​កម្ពុជានិង​ប្រទេស​ឡាវ លែង​ត្រូវបាន​ចាត់ទុក​ជាប្រទេស​ដើរតាម​លទ្ធិ​ម៉ាក្ស លេ​នីន ទៀត​ហើយ ដូច​មានចែង​ក្នុង​ផ្នែក 2(b)(2B)(i) នៃ​ច្បាប់​ឆ្នាំ ១៩៤៥ ស្តីពី​ធនាគារ​នីហរ័ណ អាហរ័ណ ដែល​​មាន​ការ​ធ្វើវិសោធន​កម្ម (ជំពូក​ស្តីពីធនាគារ​នីហរ័ណ អាហរ័ណ។ មុនពេល​មានការ​សំរេច​របស់ លោ​ក​ប្រធានា​ធិបតី ធនាគារ​នីហរ័ណ អាហរ័ណ​នេះ​ត្រូវបាន​ហាមមិន​អោយផ្តល់​ហិរញ្ញប្បទាន​នៅប្រទេស​កម្ពុជា​ទេ ដោយ​សារ​ការ​កំណត់​យ៉ាង​​ដូច្នេះ។
​​​​​លោក Fred P. Hochberg នាយកគ្រប់​គ្រងនិង​ប្រធាន​ធនាគារ​នីហរ័ណ អាហរ័ណ​ បាន​មាន​ប្រសាសន៍​ថា “លោក​ប្រធានាធិប​តីអូបាម៉ា​បានបើក​ទ្វារ​ចំហធំ​ជាងមុន សំរាប់​​ក្រុម​ហ៊ុន​អាមេរិក​​ដែលនាំ​ទំនិញ​ចេញ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ធនាគារ​នីហរ័ណ​ អាហរ័ណ​របស់អាមេរិក​ត្រៀម​ជាស្រេច​ក្នុងការ​ជួយ​​​ក្រុមហ៊ុន​ទាំង​នេះ។ យើង​រីករាយ​សូមប្រកាស​ថា ធនាគារ​យើងនឹង​ពិចារណា​ផ្តល់ហិញ្ញប្បទាន​រយៈពេល​ខ្លី និង​មធ្យម ដល់អ្នក​ទិញ​ទំនិញ​អាមេរិក ក្នុង​វិស័យ​ឯកជន ក្នុង​ទីផ្សាអា​ស៊ីដែល​កាន់តែ​មានការ​រីកធំ​នេះ។
​​​​​ទីភ្នាក់ងារនានារបស់​សហរដ្ឋ​អាមេរិក រួមទាំង​ធនាគារ​នីហរ័ណ អាហរ័ណនេះ​ផង បាន​ចូលរួម​ក្នុង​ដំណើរ​ការអន្តរទី​ភ្នាក់ងារ ដើម្បី​ពិនិត្យ​វាយតំលៃ​ហានិភ័យ​នៅប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ហើយ​បាន​កំណត់​លទ្ធផល​វាយតំលៃ​ស្តីពី​ហានិភ័យ​សំរាប់​វិស័យ​ឯកជន នៅ​ប្រទេស​កម្ពុជា។ ប្រទេស​ឡាវកំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​វាយតំលៃ​នៅឡើយ ហើយ​ធនា​គារនីហរ័ណ អាហរ័ណនេះ នៅ​មិនទាន់បើកនៅ​ឡើយ​ក្នុង​ប្រទេស​​ឡាវ លើក​លែង​តែ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ខ្លះ ដែល​មានការរៀប​ចំច្បាស់​លាស់ (មានរៀប​រាប់ខាង​​ក្រោម) រហូត​ដល់​ដំណើរ​ការ​បានចប់​សព្វ​គ្រប់។
​​​​​ធនាគារនីហរ័ណ អាហរ័ណ៊អាមេរិក​ បើក​នៅប្រទេស​កម្ពុជា ក្នុងនាមវិស័យ​ឯកជន​ប៉ុណ្ណោះ ដើម្បីធ្វើ​ហិរញ្ញប្ប​ទាន​រយៈ​​ពេលខ្លី (សង​វិញត្រឹម​រយៈ​ពេល ១ ឆ្នាំ) និង រយៈ​ពេល​មធ្យម (សង​វិញក្នុង​រយៈពេល​ពី ១ ទៅ ៧ ឆ្នាំ) សំរាប់​​ទំនិញនាំចេញ​ពី​សហ​រដ្ឋអាមេ​រិក។ ការជួយ​​របស់​ធនាគារនីហរ័ណ អាហរ័ណ នៅក្នុង​ទីផ្សានេះ​ កំរិតត្រឹម​​ប្រតិបតិ្ត​ការជំនួញ​ជាមួយ​ធនាគារ​ពាណិជ្ជកម្ម ដែល​បំពេញមុខ​ងារជា​អ្នកធានាតាម​ផ្លូវច្បាប់។ ទោះជា យ៉ាងណាក៏ដោយ ធនាគារ​នីហរ័ណ អាហរ័ណ​នេះ នឹង​ពិចារណា​លើប្រតិបត្តិការ​ជំនួញ ដោយ​មិន​មានការ​ចូលរួម​របស់​ធនាគារ​ណា​មួយ តែក្នុង​​ករណីពិសេស​ដោយ​ឡែកៗ​តែ​ប៉ុណ្ណោះ។
​​​​​ធនាគារនីហរ័ណ អាហរ័ណនេះ ក៏អាច​ពិចារណា​ផងដែរ លើការ​យល់​ព្រម​ផ្តល់ហិរញ្ញប្បទាន​សំរាប់​ទំនិញ​​​នាំ​ចេញ​​ពីសហ​រដ្ឋអាមេ​រិក ដល់អ្នក​ទិញក្នុង​វិស័យ​ឯកជន នៅ​ប្រទេស​កម្ពុជា លើ​រយៈពេល​វែងជាង​នេះ នៅ​ក្រោម​លក្ខខ័ណ្ឌ​កំណត់​ច្បាស់លាស់​ណាមួយ។ ឧទាហរណ៍​នៃប្រតិបត្តិការ​ជំនួញ​ដែលអាច​ទទួលយក​បាន ​មានដូច​ជា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដែល​មានការ​រៀបចំ​ត្រឹម​ត្រូវ ​រកចំណូល​បាននៅ​បរទេស ហើយ​មាន​គណនេយ្យ​ធនាគារ ឬគណនេយ្យ​បញ្ញើ ដែល​ធនាគារនីហរ័ណ អាហរ័ណអាច​ទទួលយក​បាន ហើយនិង​ការជួល​ដោយមានរបស់​បញ្ចាំ និង​រចនាសម្ព័ន្ធ​ហិរញ្ញប្ប​ទាន​សំរាប់​ទំនិញ​នាំចេញ​ជាគ្រឿង​បរិក្ខា ដូចជា​យន្តហោះ​ពាណិជ្ជកម្ម​ផលិត​ដោយ​សហ​រដ្ឋអាមេ​រិកជាដើម។
​​​​​សំរាប់ឆ្នាំសារពើពន្ធ ២០០៩ ដែល​បានដាច់​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ទឹក​ប្រាក់ដែល​ធនាគារ​នីហរ័ណ អាហរ័ណនេះ​បានយល់​ព្រមធ្វើ​ហិរញ្ញប្បទាន សរុប​ទាំងអស់​មានជាង ២១ ០០០ លាន​ដុល្លាអាមេ​រិក សំរាប់​​ជួយ​ដល់​​ទំនិញ​នាំចេញ​​ពីសហរដ្ឋអាមេ​រិក នៅទូទាំ​ងពិភព​លោក។
​​​​​ធនាគារនីហរ័ណ អាហរ័ណនេះ គឺជាទីភ្នាក់ងារផ្លូវការ ផ្តល់ឥណទានសំរាប់ការនាំចេញរបស់សហ​រដ្ឋអាមេ​រិក។ ទីភ្នាក់ងារឯករាជ្យ និងស្វ័យយ័តនេះ​របស់រដ្ឋាភិបាលសហព័ន្ធ ដែលនៅពេលនេះមាន​ចំណាស់ ៧៥ ឆ្នាំហើយនោះ ជួយបង្កើតនិងទ្រទ្រង់អោយមានការងារធ្វើ​នៅសហរដ្ឋអាមេរិក ដោយផ្តល់​ហិរញ្ញប្បទាន​សំរាប់ការលក់ទំនិញចេញរបស់សហរដ្ឋអាមេរិក ពិសេសដល់ទីផ្សាថ្មីៗ នៅទូទាំងពិភពលោក ដោយផ្តល់ការ​ធានាលើកម្ចី ការធានាឥណទានសំរាប់ការនាំចេញ (Export-credit insurance) និងកម្ចីដោយផ្ទាល់។ ចំពោះព័ត៌​មាន​បន្ថែម សូមចូលមើលគេហទំព័រ www.exim.gov

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក