jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

លោកភារធារី Theodore Allegra បាន​ថ្លែង​ពី​បញ្ហា​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​នៅ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ភ្នំពេញ
ថ្ងៃទី ៤ ឧសភា ឆ្នាំ ២០០៩

លោក​ភារធារី Theodore Allegra ចូលរួម​ក្នុង​
ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​។ រូប​ពង្រីក

លោក​ភារធារី Theodore Allegra បាន​ចូលរួម​ក្នុងពីធី​មួយ​រៀបចំ​ដោយ​ការិយាល័យ​អង្គការ UNESCO នៅ​កម្ពុជា និង​គណៈកម្មាធិការ​អ្នក​កាសែត​កម្ពុជា ដោយ​មាន​បំណង​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ ២០០៩​។ ពិធី​នោះ​ចូលរួម​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ មន្រ្តី​មកពី​សហគមន៍​​អន្តរជាតិ ព្រម​ទាំងអ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ចំនួន​ជាង ១០០ នាក់។  នៅក្នុង​សុន្ទរកថា​របស់​លោក លោក​ភារធារីបាន​សង្កត់ធ្ងន់​ពីសារៈសំខាន់​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅ​ក្នុងដំណើរ​ការប្រជា​ធិប​តេយ្យ​និង​ក្នុងការ​ពិភាក្សា​គ្នា​ ក្នុងចំណោម​មនុស្ស ដែល​មាន​វប្បធម៌​ខុសៗគ្នា។ លោក​ក៏បានកត់​សំគាល់​ផងដែរ​ថា ថ្វី​បើប្រទេស​កម្ពុជា​មានមូល​ដ្ឋានច្បាប់​រឹងមាំសំរាប់​សេរីភាព​ក្នុងការ​និយាយ​ស្តី និងសេរី​ភាព​សារព័ត៌មាន ក៏​ស្ថាន​ទូតអាមេ​រិកនិង​ដៃគូរបស់​ខ្លួនក្នុង​សហគមន៍​នៃអង្គការ​មិនមែន​រដ្ឋាភិ​បាលនៅតែ​បន្តធ្វើ​ការជាមួយ​រាជ​រដ្ឋា​​ភិបាល ទាក់​ទងនឹង​ការ​អនុវត្តច្បាប់​ទាំង​នេះ ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

ទិវាសេរីភាពសារព័ត៌មាន​ត្រូវបាន​អបអរ​រាល់ឆ្នាំ នៅទូ​ទាំងពិភព​លោក នៅថ្ងៃ​ទី ៣ ខែ​ឧសភា។ វាជា​ឱកាស​ត្រូវ​អបអរ​សាទរគោល​ការណ៍​ជាសារ​វ័ន្តនៃសេរី​ភាពសារ​ព័ត៌មាន​ វាយ​តំលៃ​សេរី​ភាពសារព័ត៌​មាន និង​ការពារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ពីការវាយ​ប្រហារ​លើឯកភាព​នៃប្រព័ន្ធ​នេះ ហើយ​សំដែង​ការ​ដឹង​គុណ​ចំពោះ​អ្នកសារព័ត៌មាន ដែល​បានបាត់​បង់​ជីវិត ក្នុង​ពេលបំពេញ​ភារកិច្ច​។

មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​អោយ​មាន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅក្នុង​ឆ្នាំ ១៩៩៣ តាម​អនុសាសន៍ដែល​ត្រូវបាន​កំណត់​ធ្វើ​តាម នៅក្នុង​សម័យ​ប្រជុំទី ២៦ នៃ​សន្និបាត​របស់​អង្គការ UNESCO ក្នុង​ឆ្នាំ ១៩៩១។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក