jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
Privacy
 
 

សេចក្តី​ប្រកាស​ស្តីពី​ភាព​ជា​ឯកជន

         យើងខ្ញុំ​មិន​ប្រមូល​ពត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទេ​នៅពេល​ដែល​អ្នក​បើក​គេហទំព័រ​របស់​យើងខ្ញុំ​បើ​លោក​អ្នក​មិន​យល់ព្រម​ទេ​នោះ ។ តែ​ជា​ស្វ័យប្រវត្ដិ យើង​ប្រមូល​និង​រក្សាទុក​នូវ​ឈ្មោះ​និង​ប្រភេទ​គេហទំព័រ​ដែល​អ្នក​ប្រើ​ដើម្បី​បើកចូល​ក្នុង​អ៊ិនធ័រនែត (.com. edu, ។ល។) ថ្ងៃ​ខែ​និង​ពេលវេលា​ដែល​អ្នក​បើក​ចូល​គេហទំព័រ​របស់​យើង​និង​អាស័យដ្ឋាន​នៃ​គេហទំព័រ​ដែល​អ្នក​ប្រើ​ដើម្បី​មើល​គេហទំព័រ​របស់​យើង ។ យើង​ប្រើ​ព័ត៌មាន​ដែល​យើង​ប្រមូល​បាន ដើម្បី​រាប់​ចំនួន​អ្នក​មើល​គេហទំព័រ​របស់​យើង និង ដើម្បី​ជួយ​យើង​ក្នុង​ការធ្វើ​អោយ​គេហទំព័រ​របស់​យើង​កាន់តែ​មាន​ប្រយោជន៍​សំរាប់​អ្នក​បើក​មើល ដូចជា​លោក​អ្នក​ជាដើម ។

ប្រសិន​បើ​លោក​អ្នក​ផ្ញើរ​អ៊ីម៉េល​មកកាន់​យើងខ្ញុំ

         លោក​អ្នក​អាច​ប្រាប់​យើង​នូវ​ពត៌មាន​ផ្ទាល់​ខ្លួន ដូចជា​តាម​អ៊ីម៉េល ដោយ​មាន​សរសេរ​មតិ​ឬ​សំណួរ​នៅក្នុង​នោះ ។ យើង​ប្រើ​ពត៌មាន​នេះ​ដើម្បី​កែលំអ​សេវា​របស់​យើង​ចំពោះ​អ្នក​ឬ​ឆ្លើយតប​នឹង​សំណើរ​របស់​អ្នក ។ ពេលខ្លះ​យើង​បញ្ជូន​អ៊ីម៉េល​របស់​អ្នក​បន្ដ​ទៅ​ស្ថាប័ន​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​អាមេរិក ដែល​អាច​ជួយ​អ្នក​បាន​ច្រើន​ជាង​យើងខ្ញុំ ។​យើងខ្ញុំ​មិន​ប្រាប់​អ៊ីម៉េល​របស់​យើង​ខ្ញុំ​ដល់​អ្នកណា​ផ្សេង​នៅ​ក្រៅ​ស្ថាប័ន​របស់​យើងខ្ញុំ​ទេ លើកលែង​តែ​សំរាប់​ការស៊ើបអង្កេត​របស់​ផ្នែក​អនុវត្ដ​ច្បាប់ ដោយ​មាន​ការអនុញ្ញាតិ​ផង​តែ​ប៉ុណ្ណោះ ។

ការភ្ជាប់​ទៅនឹង​គេហទំព័រ​ក្រៅ

         គេហទំព័រ​របស់​យើង​មាន​ភ្ជាប់​ច្រើន​ទៅ​នឹង​គេហទំព័រ​របស់​ទីភ្នាក់ងារ​ដទៃ​ៗ​របស់​សហរដ្ឋ​អាមេរិក ស្ថានទូត​នានា អង្គការ​ពហុភាគី​និង​អង្គការ​ឯកជន​ទាំងក្នុង​សហរដ្ឋ​អាមេរិក​ទាំងក្នុង​ប្រទេស​ដទៃ​ទៀត ។ នៅពេល​អ្នក​បើក​ចូល​ទៅ​ក្នុង​គេហទំព័រ​ភ្ជាប់​នេះ អ្នក​លែង​ស្ថិត​នៅក្នុង​គេហទំព័រ​របស់​យើង​ទៀត​ហើយ ហើយ​អ្នក​ត្រូវ​ស្ថិតនៅ​ក្រោម​គោលនយោបាយ​ស្ដីពី​ការសំងាត់​ជា​លក្ខណៈ​ឯកជន​របស់​គេហទំព័រ​ថ្មី​នោះ ។

         យើងខ្ញុំ​ខិតខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ផ្ដល់​ពត៌មាន​ពេញលេញ​និង​ត្រឹមត្រូវ ។ យ៉ាងណាក្ដី យើងខ្ញុំ​មិន​អាច​ធានា​ថា​មិន​មាន​កំហុស​ឆ្គង​ទេ ។ ចំពោះ​ឯកសារ​និង​ពត៌មាន​ក្នុង​គេហទំព័រ​នេះ ទាំង​ស្ថានទូត ទាំង​និយោជិក និង​ទាំង​អ្នកម៉ៅការ​របស់​ស្ថានទូត​នឹង​មិន​ធ្វើ​ការធានា​ក្នុង​រូបភាព​ណាមួយ​ឡើយ ដោយ​រួមទាំង​ការធានា​ផ្នែក​ពាណិជ្ជកម្ម​និង​ភាពសក្ដិសម​សំរាប់​បំណង​ដោយ​ឡែក​ណាមួយ ទាក់ទង​នឹង​ឯកសារ​ដែល​មាន​ក្នុង​គេហទំព័រ​នេះ ។ លើស​ពី​នេះ​ទៀត ស្ថានទូត​នឹង​មិន​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ភាព​ត្រឹមត្រូវ ភាព​ពេញលេញ ឬ​ភាព​មាន​ប្រយោជន៍​នៃ​ពត៌មាន ស្នាដៃ ឬ​ដំណើររឿង​ដែល​មាន​ក្នុង​នេះ​ទេ ហើយ​ក៏​មិន​ប្រកាស​ថា ការ​ប្រើ​ពត៌មាន ស្នាដៃ​ឬ​ដំណើរ​រឿង​បែបនេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​នោះ​ឡើយ ។

         ដើម្បី​សន្ដិសុខ​សំរាប់​គេហទំព័រ​និង​ដើម្បី​ធានា​ថា​សេវា​នេះ​មាន​ជា​បន្ដ​សំរាប់​បំរើ​ដល់​អ្នក​ប្រើ​ទាំងអស់ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ប្រើ​កម្មវិធី (Software Program) សំរាប់​តាមដាន​ចរាចរ​ក្នុង​បណ្ដាញ​អ៊ិនធ័រនែត​ដើម្បី​រកមើល​ការប៉ុនប៉ង​បញ្ចូល​ឬ​ផ្លាស់ប្ដូរ​ព័ត៌មាន​ដោយ​មិនមាន​ការអនុញ្ញាតិ ឬ​បង្ករ​ការខូចខាត ។ ការប៉ុនប៉ង​ដាក់​ផ្សាយ​ឬ​ផ្លាស់ប្ដូរ​ពត៌មាន​ក្នុង​គេហទំព័រ​នេះ​ដោយ​មិន​មាន​ការអនុញ្ញាតិ​ត្រូវ​បាន ហាម​ជា​ដាច់ខាត ហើយ​អាច​ទទួល​ទោស​ក្រោម​ច្បាប់​ឆ្នាំ ១៩៨៦ ស្ដីពី​បទរំលោភ​និង​ក្លែងបន្លំ​តាម​កុំព្យូទ័រ ។ ព័ត៌មាន​ក្នុង​នេះ​ក៏​អាច​ត្រូវ​បាន​ប្រើ​ផង​ដែរ​ក្នុង​ការស៊ើប​អង្កេត​របស់​ផ្នែក​អនុវត្ដ​ច្បាប់ ដោយ​មាន​ការអនុញ្ញាតិ ។ ក្រៅពី​ដើម្បី​បំណង​ខាង​លើ​នេះ​  គេ​មិន​ត្រូវ​រក​អត្ដសញ្ញាណ​នៃ​អ្នក​បើក​មើល​ម្នាក់​ៗ​និង​ទំលាប់​របស់​អ្នក​នោះ​ក្នុង​ការបើក​មើល​គេហទំព័រ​នេះ​ទេ ។ រាល់​ការប៉ុនប៉ង​ដែល​គ្មាន​ការអនុញ្ញាតិ​ក្នុង​ការបញ្ចូល និង/ឬ​កែប្រែ​ពត៌មាន​ក្នុង​គេហទំព័រ​នេះ​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត​ហើយ​ត្រូវ​ទទួល​ការកាត់ទោស​ក្រោម​ច្បាប់​ឆ្នាំ ១៩៨៦ ស្ដីពី​បទរំលោភ​និង​ក្លែងបន្លំ​តាម​កុំព្យូទ័រ ហើយ​និង​ច្បាប់ Title 18 U.S.C.Sec. 1001 and 1030 ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក