jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ថ្ងៃឈប់សំរាក រើសអ្នកធ្វើការ ការិយាល័យ ដំណឹង​ថ្មី

ការិយាល័យ

ការិយាល័យ​កិច្ចការ​សាធារណៈ

ការិយាល័យ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​(PAS) ទទួល​បន្ទុក​លើ​កិច្ចការ​សារពត៌មាន​ផ្សេង​ៗ និង​វប្បធម៌ របស់​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​កម្ពុជា ។ PAS គឺ​ជា​អ្នក​ទំនាក់​ទំនង​ជាមួយ​កាសែត​ក្នុង​ស្រុក និង​កាសែត​អន្ដរជាតិ ហើយ​ចែកចាយ​ពត៌មាន​ស្ដីពី​គោលនយោបាយ​ស្ថាប័ន សង្គម និង គុណតំលៃ​របស់​សហរដ្ឋ​អាមេរិក ព្រមទាំង​គ្រប់គ្រង​កម្មវិធី​ផ្លាស់ប្ដូរ​ផ្នែក​វប្បធម៌​និង​អប់រំ ដើម្បី​ជំរុញ​អោយ​មាន​ការយល់​គ្នា​រវាង​ប្រជាជន​អាមេរិក​និង​ប្រជាជន​កម្ពុជា ។

ផ្នែក​សារពត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ

មន្ដ្រី​គ្រប់គ្រង​ផ្នែក​កិច្ចការ​សាធារណៈ​គឺ​ជា​អ្នក​នាំ​ពាក្យ​ផ្លូវការ​របស់​ស្ថានទូត ។ ផ្នែក​សារពត៌​មាន​ទទួល​បន្ទុក​លើ​កិច្ចការ​ទំនាក់​ទំនង​រវាង​ស្ថានទូត​និង​បណ្ដាញ​ផ្សព្វផ្សាយ​នានា ចេញ​សេចក្ដី​ប្រកាស​ពត៌មាន និង​សេចក្ដី​ថ្លែងការ​អោយ​ដល់​បណ្ដាញ​ពត៌មាន ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារពត៌មាន ផ្ដល់​ពត៌មាន​ស្ដីពី​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​និង​បញ្ហា​ផ្សេង​ៗ​នាពេល​បច្ចុប្បន្ន ហើយ​រៀបចំ​ការ​សំភាស​ជាមួយ​នឹង​មន្ដ្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ព្រម​ទាំង​សំរបសំរួល​ការយក​ពត៌មាន​របស់​អ្នក​សារពត៌មាន​ស្ដីពី​កម្មវិធី​ផ្សេង​ៗ​ដែល​រៀបចំ​ដោយ​ស្ថានទូត ។

អ្នក​ទំនាក់ទំនង​ផ្នែក​កាសែត​និង​បណ្ដាញ​សារពត៌មានៈ

ជ្រា វណ្ណរិទ្ធ  អ្នកជំនួយការ​ផ្នែក​ពត៌មាន
ទូរស័ព្ទៈ (៨៥៥-២៣) ៧២៨-២៥៨

កម្មវិធី​សិក្សា​និង​អប់រំ

ផ្នែក​កិច្ចការ​វប្បធម៌​របស់ PAS គ្រប់គ្រង​កម្មវិធី​មួយ​ចំនួន​ផ្នែក​សិក្សា​និង​អប់រំ ។ ចំពោះ​ពត៌មាន​បន្ថែម​ស្ដីពី​ការផ្លាស់ប្ដូរ​ផ្នែក​អប់រំ សូម​ចុច​ត្រង់​នេះ

អ្នក​ទំនាក់ទំនង​ផ្នែក​ផ្លាស់ប្ដូរ​វប្បធម៌/អប់រំៈ

ញឹម ភក្ដី  អ្នក​ជំនួយការ​ផ្នែក​វប្បធម៌
ទូរស័ព្ទ​លេខៈ (៨៥៥-២៣) ៧២៨-១៧៩

ចៅ សា  អ្នក​ជំនួយការ​កិច្ចការ​វប្បធម៌
ទូរស័ព្ទៈ (៨៥៥-២៣) ៧២៨-២៤៨

មជ្ឈមណ្ឌល​ធនធាន​ពត៌មាន​(Information Resource Center ឬ IRC)

ការិយាល័យ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​មាន​មជ្ឈមណ្ឌល​ធនធាន​ពត៌មាន (IRC) ដែល​ផ្ដល់​សេវា​ស្រាវជ្រាវ​និង​ធនធាន​ឯកសារ​ស្រាវជ្រាវ​របស់​ស្ថានទូត ដោយ​មាន​ពត៌មាន​ថ្មី​ៗ​សំរាប់​ជនជាតិ​ខ្មែរ​ស្វែងយល់​ពី​សហរដ្ឋ​អាមេរិក ប្រជាជន​និង​គោលនយោបាយ​របស់​ប្រទេស​នេះ ។ អ្នកឯកទេស​ខាង​ឯកសារ​ស្រាវជ្រាវ ដែល​ត្រៀម​ឆ្លើយ​សំណួរ​របស់​មន្ដ្រី​រដ្ឋាភិបាល អ្នក​សិក្សា អ្នក​សារពត៌មាន តំណាង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​ទូទៅ មាន​នៅ​ប្រចាំការ​ក្នុង​IRC ។

ចំពោះ​ពត៌មាន​បន្ថែម​ស្ដីពី​មជ្ឈមណ្ឌល​ធនធាន​ពត៌មាន​សូម​ចុច​នៅ​ត្រង់​នេះ

អ្នក​ទំនាក់ទំនង​ផ្នែក​IRC:

លោក​អេង ប៉ូ  អ្នក​ជំនួយការ​ផ្នែក​ធនធាន​ឯកសារ/ពត៌មាន
ទូរស័ព្ទៈ (៨៥៥-២៣) ៧២៨ – ២៥៦

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក