ការិយាល័យ
ការិយាល័យផ្នែកឈ្លើយសឹក/យុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម(POW/MIA Office)
មន្ដ្រីទទួលបន្ទុកផ្នែកឈ្លើយសឹក/យុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាមក្នុងការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅក្រុងភ្នំពេញធ្វើការសាកសួរនិងស៊ើបអង្កេតទាក់ទងនឹងករណីជនជាតិអាមេរិកដែលបានបាត់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសង្គ្រាមវៀតណាម ។ មន្ដ្រីរូបនេះនិយាយភាសាខ្មែរហើយចុះសាកសួរនៅ ទូទាំងប្រទេសកម្ពុជា ។
នៅពេលចប់សង្គ្រាមវៀតណាមមានបុគ្គលិកយោធាអាមេរិកចំនួន៨១ នាក់ដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ។ សំរាប់ស្ថិតិចុងក្រោយបំផុតស្ដីពីចំនួនទាហ៊ានអាមេរិកដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជានិងនៅអាស៊ីអាគ្នេយ៍សូមមើលវេបសៃរបស់ការិយាល័យស្ដីពីចំនួនទាហ៊ានបាត់ខ្លួន/ឈ្លើយសឹករបស់ក្រសួងការពារ ប្រទេស www.dtic.mil/dpmo ។ ចំពោះពត៌មានបន្ថែម សូមមើលវេបសៃរបស់សម្ព័ន្ធជាតិនៃគ្រួសាររបស់ឈ្លើយសឹក/យុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាមៈ www.pow-miafamilies.org/stats.html
បើអ្នកឬមនុស្សដែលអ្នកស្គាល់មានពត៌មានស្ដីពីការចាប់ខ្លួន ការស្លាប់ឬការកប់នៃជនជាតិអាមេរិកឬការធ្លាក់នៃយន្ដហោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងអំឡុងនៃសង្គ្រាមវៀតណាមសូមទាក់ទងជាមួយនឹងយើងខ្ញុំ ។
យើងស្វាគមន៍ផងដែរនូវពត៌មានស្ដីពីឯកសារតំកល់ អង្គការចាត់តាំងនិងខ្សែបណ្ដាញនៃបញ្ជាការរបស់កងកំលាំងសម្ព័ន្ធមិត្ដនិងកងកំលាំងរបស់ពួកកុំមុយនិសនៅក្នុងអំឡុងសង្គ្រាមនៅអាស៊ីអាគ្នេយ៍ ។ ពត៌មានសំរាប់ទាក់ទងៈ
ដើម្បីទាក់ទងជាមួយនឹងការិយាល័យនៅកម្ពុជាផ្នែកឈ្លើយសឹក/យុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាមៈ
មន្ដ្រីផ្នែកឈ្លើយសឹក/យុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម ការិយាល័យអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកនៅភ្នំពេញ
Box P- APO AP, 96546
Phone: (855-23) 728-223
Fax: (855-23) 728-600
ដើម្បីទាក់ទងនឹងការិយាល័យនៅសហរដ្ឋអាមេរិកផ្នែកឈ្លើយសឹក/យុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម
OB Hawaii/Stony Beach
900 Hangar Ave.
Hickam AFB, HI 96853
Phone: (808) 448-0458/0459/0463
Fax: (808) 448-0468