jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
សេវាកម្មសំរាប់ពលរដ្ឋអាមេរិក
 
  ចុះការស្នាក់នៅបរទេស ប្រព័ន្ធការស្នាក់នៅ បោះឆ្នោត ២០០៨ ការ​ចាប់​ពង្រាត់​ក្មេង

ព័ត៌មានសំរាប់អ្នកធ្វើដំណើរ

ការ​ចុះ​ការ​ស្នាក់នៅ​ឯ​បរទេស​របស់​អ្នក​ជាមួយ​ស្ថានទូត


​​​​​ក្រសួង​ការបរទេស ថ្មី​ៗ​នេះ​បាន​បង្កើត​វិបសាយ​សំរាប់​ការ​ចុះ​ការ​ស្នាក់នៅ​ដែល​ជួយ​អ្នក​ក្នុង​ការ​កត់ត្រា​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នៅ​បរទេស និង ពត៍មាន​អំពី​កន្លែង​ស្នាក់នៅ​ដែល​ក្រសួង​ការបរទេស​អាច​ប្រើប្រាស់​ដើម្បី​ទាក់ទង និង​ជួន​អ្នក​ក្នុង​ករណី​មាន​អាសន្ន​។

​​​​​ពលរដ្ឋ​អាមេរិក​នៅ​ទូទាំង​ពិភពលោក​ដែល​ធ្វើ​ដំណើរ រឺ រស់នៅ​ឯ​បរទេស​អាច​មាន​សិទ្ធិ​តាមរយៈ TRAVEL.STATE.GOV រឺ  https://travelregistration.state.gov/ibrs/ . យើង​ស្នើរ​ឱ្យ​លោក​អ្នក​ចុះ​ការ​ស្នាក់នៅ​របស់​អ្នក និង គ្រួសារ​អ្នក ដើម្បី​ឱ្យ​អ្នក​ស្គាល់​អំពី​ការ​ចុះ​ការ​ស្នាក់នៅ​នេះ។ ប្រសិនបើ​លោក​អ្នក​បាន​ចុះ​ការ​ស្នាក់នៅ​ជាមួយ​ស្ថានទូត​រួច​ហើយ សូម​មេត្ដា​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អ៊ិនធើណេត ដើម្បី​បន្ថែម​ពត៍មាន​ថ្មី​ៗ​របស់​លោក​អ្នក​។

​​​​​សេវាកម្ម​ចុះ​ការ​ស្នាក់នៅ​តាម​ប្រព័ន្ធ​អ៊ិនធើណេត សំរាប់​ពលរដ្ឋ​អាមេរិក ជួយ​ដល់​លោក​អ្នក​ក្នុង​ការ​ចុះ​ឈ្មោះ និង ផ្ដល់​ព៍តមាន​ទំនាក់​ទំនង​ថ្មី​ៗ នៅតាម​ប្រព័ន្ធ​អ៊ិនធើណេត នៅ​គ្រប់​ពេលវេលា​ទាំងអស់​។ នេះ​ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន សំរាប់​ឱ្យ​អ្នក​ក្នុង​ផ្ដល់​ពត៍មាន​ថ្មី​ៗ​។ ប្រព័ន្ធ​អ៊ិនធើណេត​នេះ ក៏​ផ្ដល់​ឱ្យ​អ្នក​ផង​ដែរ​នូវ​ពត៍មាន​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ថ្មី​ៗ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​។ ពត៍មាន​ដែល​លោក​អ្នក​ផ្ដល់​ឱ្យ​យើង ត្រូវ​បាន​ការពារ​ដោយ​ក្រសួង​ការបរទេស ហើយ​មាន​តែ​បុគ្គលិក​ស្ថានទូត ក្រសួង​ការបរទេស​ទេ​ដែល​មាន​សិទ្ឋិ​មើល​ពត៍មាន​នេះ ហើយ​គេ​អាច​បញ្ចេញ​ពត៍មាន​នេះ​បាន​ដរាបណា​មាន Privacy Act Waiver.

​​​​​សូម​មេត្ដា​អនុញ្ញាតិ​ឱ្យ​យើង​ថា​តើ​លោក​អ្នក​ចូល​ប្រព័ន្ឋ​ចុះ​ការ​ស្នាក់នៅ​តាម​ប្រព័ន្ឋ​អ៊ិនធើណេត​នេះ​ដែរ​រឺ​ទេ។ ប្រសិនបើ​លោក​មាន​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់ រឺ មាន​សំនួរ អំពី​វិបសាយ​នេះ សូម​ផ្ញើរ​អ៊ីមែល​មក​កាន់ CAIbrs@state.gov.

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក