របាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពសាសនាអន្ដរជាតិដែលដាក់ជូនទៅសភារៀបរាប់ពីស្ថានភាព នៃសេរីភាពសាសនាក្នុងប្រទេសនិមួយៗ គោលនយោបាយរដ្ឋាភិបាលដែលរំលោភ លើជំនឿសាសនា និង ការប្រតិបត្ដិរបស់ក្រុមមនុស្សនានានិកាយសាសនានិងបុគ្គលនានា និងគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការលើកកំពស់ សេរីភាពសាសនានៅជុំវិញពិភពលោក ។ របាយការណ៍នេះត្រូវបានដាក់ជូនទៅសភាដោយគោរពតាមច្បាប់P.L. 105-292 (សភាទី ១០៥) ហើយត្រូវបានហៅថាជាច្បាប់ឆ្នាំ ១៩៩៨ នៃសេរីភាពសាសនាអន្ដរជាតិ។
របាយការណ៍ស្ដីពីការជួញដូរមនុស្ស
ច្បាប់តំរូវអោយក្រសួងការបរទេសសហរដ្ឋអាមេរិកផ្ញើជូនសភារាល់ឆ្នាំនូវរបាយការណ៍ស្ដីពីការប្រឹងប្រែងរបស់រដ្ឋាភិបាលបរទេសដើម្បីបំបាត់ចោលទំរង់ធ្ងន់ធ្ងរ នៃការជួញដូរមនុស្ស ។ ទោះបីជាសកម្មភាពដើម្បីបញ្ចប់ការជួញដូរមនុស្សគឺជាចំណុចផ្ដោតការយកចិត្ដទុកដាក់សំខាន់ក្ដីតែរបាយការណ៍ក្នុងឆ្នាំនេះមាននិយាយផងដែរពីរឿងឈឺចាប់នៃជនរងគ្រោះ ដោយសារការជួញដូរមនុស្ស ដែលជាទាសករក្នុងសតវត្សទី ២១ ។ របាយការណ៍នេះប្រើពាក្យថា “ការជួញដូរមនុស្ស“ (Trafficking in persons) ។ ពាក្យនេះត្រូវបានប្រើក្នុងច្បាប់សហរដ្ឋអាមេរិកនិង នៅជុំវិញពិភពលោក ហើយពាក្យនេះមានន័យក្ដោបលើគ្រប់ទំរង់ទាំងអស់នៃការជួញដូរទាសករនិងទាសភាពសម័យទំនើប ។
បើចង់អានរបាយការណ៍ទាំងអស់ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក សូមមើលគេហទំព័ររបស់ក្រសួងនេះជាភាសាអង់គ្លេស ។