មជ្ឈមណ្ឌលធនធានពត៌មាន
CD-ROM
IRC មាន CD-ROM ច្រើនស្ដីពីប្រធានបទផ្សេងៗទាក់ទងនឹងសហរដ្ឋអាមេរិក ។
មូលដ្ឋានទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិច
IRC មានមូលដ្ឋានទិន្នន័យធំៗតាមអ៊ិនធ័រណែតនៅក្នុងសហរដ្ឋអាមេរិក ។
ទស្សនាវដ្ដី
IRC ជាវទស្សនាវដ្ដីចំនួនប្រហែល ៤១ ចំណងជើងដែលទាក់ទងនឹងរឿងផ្សេងៗ ។
អ៊ិនធ័រណែត
បុគ្គលិក IRC មើលអ៊ិនធ័រណែតរាល់ថ្ងៃដើម្បីតាមដានពត៌មានតាមគេហទំព័រថ្មីៗទាក់ទងនឹងវិស័យច្បាប់ សេដ្ឋកិច្ច សារពត៌មាន បរិស្ថាន ទំនាក់ទំនងអន្ដរជាតិ និងការសិក្សាពីប្រទេសអាមេរិក ។ ពួកគេអាចជួយក្នុងការស្រាវជ្រាវរកពត៌មានផ្សេងៗ ។
សៀវភៅសំរាប់ជាឯកសារយោង
IRC មានកំរងសៀវភៅឯកទេសប្រហែល ៥០០ ចំណងជើងដែលជាសៀវភៅមិនមែនប្រលោមលោក និងជាសៀវភៅសំរាប់ជាឯកសារយោងស្ដីពីសហរដ្ឋអាមេរិករាប់ពីរដ្ឋាភិបាល នយោបាយ ទំនាក់ទំនង អន្ដរជាតិ ប្រព័ន្ធច្បាប់ ប្រវត្ដិសាស្ដ្រ អក្សរសាស្ដ្រ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក ។ IRC បន្ថែមឯកសារថ្មីៗជាប្រចាំ ។