jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សន្សំទឹក

 
 ស្លាកនិយមការពារបរិស្ថាន
មើលពីអវកាសមក ផែនដី​មានពណ៌​ខៀវ ពីព្រោះ​ផ្ទៃរបស់​វាចំនួន ៧០% គ្រប​ដណ្តប់​ដោយទឹក។ តែ ៩៧,៥% នៃទឹក​នៅលើផែន​ដីគឺជាទឹក​ប្រៃ ដូច្នេះ​ទឺកសាប​មានតែ ២,៥% តែ​ប៉ុណ្ណោះ។ ក្នុង​បរិមាណ​ទឹក​ចំនួន ២,៥% នេះ ជិត ៧០% ស្ថិត​ក្នុងទឹក​កក នៅប៉ូល​ខាងត្បូង​និងប៉ូលខាង​ជើង ហើយ ៣០% ស្ថិត​នៅក្រោម​​ដីជ្រៅ។ មាន​តែ ០,៤% ទេ ដែល​មាននៅ​លើ​ផ្ទៃដី។

ទឹកគឺជាធនធានដែល​មាន​កំណត់។ មាន​ការដេញ​ដោល​គ្នា​ច្រើនក្នុង​ចំណោម​អ្នកវិទ្យា​សាស្រ្ត ថាតើ​ទឹកនៅ​លើផែន​ដីបាន​មកពី​ផ្កាយ​ដុះកន្ទុយ ផ្កាយ​ព្រះ​គ្រោះ ឬបាន​មកពី​ផ្នែកខាង​ក្នុងនៃ​ផែនដី​តាមភ្នំ​ភ្លើងផ្ទុះ តែ​យើងដឹង​ថា​បរិមាណ​ទឹកមាន​កំណត់។ ផែន​ដីមិន​ផលិត​ទឹកបន្ថែម​ទៀត​នោះទេ។ ម៉ូលេគុល​ទឹកនៅក្នុង​ខ្លួនយើងសព្វ​ថ្ងៃ​នេះ​អាចស្ថិត​នៅក្នុង​ខ្លួនរបស់​សត្វឌី​ណូស័រ អាច​ហូរតាម​ទន្លេ​មេគង្គ ឬអាច​​ស្ថិត​នៅក្នុង​ពពក​កាលពី​សប្តាហ៍​​មុន។

ក្នុងពេល ៥០ ឆ្នាំទៀត មនុស្ស​លោក​ជាង​ពាក់កណ្តាល​នឹងរស់​នៅដោយ​មានការ​ខ្វះទឹក។ នៅត្រឹម​ឆ្នាំ ២០៥០ មនុស្ស​ជំនួន ៤ ពាន់​លាននាក់​នឹងមាន​ការខ្វះទឹក​ធ្ងន់ធ្ងរ។
កំណើននៃ​ការបំពុល​កំពុងតែ​បំផ្លាញ​ប្រព័ន្ធអេកូ​ឡូស៊ី​ សុខ​ភាព ជីវិត និង​មុខរបរ​ចិញ្ចឹម​ជីវិតរបស់​អ្នក​ដែល​មិន​មានទឹក​ស្អាត​គ្រប់គ្រាន់ ហើយ​និងអនាម័យ​ជាមូល​ដ្ឋាន។
ប្រទេសដែលមាន​ទឺកសាប​ប្រើប្រាស់​តិចជាង​គេគិត​តាម​មនុស្ស​ម្នាក់ៗ (ទឹក​នៅលើ​ដី និងនៅ​ក្រោមដី) គឺប្រទេស​គុយវេត អារ៉ាប់​រួម បាហា​ម៉ា កាតា ម៉ាល់​ឌីវ លីប៊ី អារ៉ាប៊ី​សាអ៊ូឌីត ម៉ាល់​តា សឹង្ហ​បូរី និងប្រទេសស្ហ​ក​ដង់។

សំរាប់ប្រទេសជាច្រើន កសិកម្ម​ប្រើប្រាស់​ទឹកសាប​ច្រើនជាង​គេ ចំណែក​នៅសហ​រដ្ឋអាមេ​រិកវិញ ទឹក​សាប​ត្រូវបាន​ប្រើប្រាស់​ក្នុងកំរិត​ភាគរយ​ច្រើននៅ​តាមផ្ទះ សំរាប់​រោងចក្រ ពាណិជ្ជ​កម្ម និងការ​ប្រើប្រាស់​ផ្សេង​ទៀត។ ទឹកសាប​ក្នុងកំរិត​ភាគរយ​តិចទេ​ដែលបាត់​ទៅវិញ​តាម​ការហួត ការ​ជ្រាប​ចេញ ឬត្រូវ​បានប្រើ​ក្នុង​ផលិត​ផល ឬដំណាំ សល់​ពីនេះ គឺត្រូវ​បានប្រើ​ប្រាស់ ហើយ​បង្ហូរចូល​ក្នុងស្ទឹង​ទន្លេបឹង​បួរ។ ការធ្វើ​ដូច្នេះ​ច្រើន​តែនាំ​អោយ​មានការ​បំពុល​ទឹក នៅតាម​ផ្លូវទឹក ដោយ​វានាំ​អោយមាន​បាក់តេ​រី ជាតិ​​អាហ្សូត​ ជាតិ​​លោហៈ និងសារ​ធាតុពុល​ដទៃ​ទៀត។

ថ្វីបើប្រជាជនពិភព​លោក​មានកំណើន​បីដង ក្នុង​សតវត្ស​ទី ២០ តែការ​ប្រើប្រាស់​ទឹកមាន​កំណើន ៦ ដង។ កំណើន​នៃការ​ប្រើប្រាស់​ទឹកនេះ​មានន័យ​ថាកំណើន​នៃការ​ចំណាយ​លើការ​ប្រតិបតិ្ត​និង​ថែទាំ។ វាក៏​មានន័យ​ថា​កំណើន​នៃតំរូវ​ការ​កន្លែង​ផ្គត់ផ្គង់​និងបន្សុទ្ធ​កាកសំណល់​ទឹក នៅតាម​តំបន់ក្រុង។ ដើម្បី​ជួយ​បន្ធូរ​បន្ថយ​តំរូវ​ការដែល​ចេះតែ​មានកំណើន​ច្រើន​ឡើងនៃ​ការផ្គត់​ផ្គង់ទឹក​សាប គេចាំ​បាច់ត្រូវ​រកមើល​ប្រភព​ផ្សេង និងបច្ចេក​ទេស​សន្សំ​ទឺក ដែល​ងាយ​យកមក​ប្រើ (From OBO Green Guide) ។

ដើម្បីរួមចំណែកធ្វើអោយ​ផែនដី​របស់​យើងមាន​បរិស្ថាន​ល្អ និងធ្វើ​អោយ​ធនធាន​ទឹករបស់​យើងនៅ​ស្ថិត​ស្ថេរ អ្នក​គួរកាត់​បន្ថយបរិមាណ​ទឹកដែល​អ្នកប្រើ​ប្រាស់រាល់​ថ្ងៃ ដោយ៖

  • បិទក្បាល​រ៉ូប៊ីណេទឹក នៅពេល​ដុសធ្មេញ លុប​មុខ ឬកោរ​ពុកមាត់។
  • បើកទឹកផ្កាឈូកកុំអោយ​ខ្លាំង ឬសំរួល​វា ដើម្បី​កុំអោយ​ខ្ជះខ្ជាយ​ទឹកនៅពេល​មុជទឹក។
  •  ប្រើសាប៊ូនិងទឹកក្នុង​បរិមាណ​សម​ស្រប នៅពេល​បោក​គក់។ ការ​ប្រើសា​ប៊ូច្រើន​នាំអោយ​ត្រូវ​ការ​ទឹកច្រើន​​ដើម្បី​លាង​សំអាត​វា។ ត្រូវសំរួល​ម៉ាស៊ីន​បោកគក់​អោយ​ត្រូវតាម​បរិមាណ​ខោអាវ..ដែល​ដាក់​ចូល។
  • ប្រើក្រណាត់បោស​សំអាត​ឡានរបស់​អ្នកសិន មុន​នឹងប្រើ​ទឹក​លាង។
  • កុំបំពុលប្រភព​ទឹករបស់​យើង ដូច​ជា​ទន្លេ បឹង អូរ។
  • កុំចោលសំរាម (ដូច​ជាកំប៉ុង​ស្រាបៀ)​ ចូល​ទៅក្នុង​ទឹក ពេល​ធ្វើដំណើរ​តាមទឹក។
  • កុំចោលសំរាមឬកំទេច​កំទីចូល​ក្នុងទន្លេ​ឬបឹង បើអ្នក​រស់នៅ​ក្បែរតំបន់​ទាំងនេះ។
  • ក្រៅពីទឹកម៉ាស៊ីន ចូរ​រកមើល​ប្រភព​ផ្គត់ផ្គង់​ទឹកផ្សេង​ទៀត។​ ចូរ​ត្រងទឹក​ភ្លៀងនៅ​រដូវ​ភ្លៀង សំរាប់​ស្រោច​ដំណាំ និង​លាង​ឡានរបស់​អ្នក។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក