jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ព្រឹទ្ធសមាជិកសភាសហរដ្ឋ​អាមេរិក​ធ្វើ​ទស្សន​កិច្ចនៅ​កម្ពុជា

ភ្នំពេញ
ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០០៩

Visit of Senator Jim Webb to Cambodia 
ព្រឹទ្ធសមាជិកសភា សហរដ្ឋ​អាមេរិក​Jim Webb
បំពេញ ទស្សនកិច្ច​នៅ​កម្ពុជា​។ រូបពង្រីក
នៅថ្ងៃព្រហស្បតិ៍ ទី ១៨ ខែសីហា លោក Jim Webb សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បានធ្វើ​ទស្សន​កិច្ចផ្លូវ​ការនៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ដោះលែង​លោក John Yettaw ពី​ប្រទេស​ភូមា។ ក្នុងអំឡុង​ទស្សន​កិច្ចរបស់​លោក លោក Webb បានជួប​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី លោក​រដ្ឋ​មន្រ្តីក្រសួង​ពាណិជ្ជ​កម្ម ចម ប្រសិទ្ធិ និង​សមាជិក​គណបក្ស​ប្រឆាំង។ ក្នុង​សន្និសីទ​កាសែត​នៅរសៀល​ថ្ងៃ​ដដែល​នោះ លោក​ព្រឹទ្ធសមា​ជិក Webb បាន​ថ្លែងថា លោក​បាន “ស្តាប់​ដោយយក​ចិត្តទុក​ដាក់ចំពោះ​កង្វល់​របស់​មេដឹក​នាំគណ​បក្ស​ប្រឆាំង។” លោក​ថែមទាំង​បានធ្វើ​ការកត់​សំគាល់​ផងដែរ​ថា ក្នុងការ​ប្រជុំ​របស់​លោក​ជាមួយ​លោក​រដ្ឋមន្រ្តី ចម ប្រសិទ្ធិ និង​លោក​នាយករដ្ឋ​មន្រ្តី លោក​ត្រូវបាន​សុំអោយ​ជួយធ្វើ​សេចក្តី​ព្រាង​ច្បាប់ ដើម្បី​លើក​លែងពន្ធ​លើទំនិញ​សំលៀក​បំពាក់​របស់​កម្ពុជា។

     លោកព្រឹទ្ធសមាជិក Webb បាន​ធ្វើទស្សន​កិច្ចក្នុង​ប្រទេស​ចំនួន ៥ នៅ​ក្នុង​តំបន់ រយៈ​ពេល ២ សប្តាហ៍ ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​​សហ​រដ្ឋអាមេ​រិក និងប្រទេស​នៅអាស៊ី​អាគ្នេយ៍។ លោក​​ធ្វើការ​ក្នុងគណ​កម្មាធិ​ការរួម​ទទួល​បន្ទុកកិច្ច​ការអតីត​យុទ្ធជន និង​សេដ្ឋកិច្ច ទំនាក់​ទំនង​បរទេស និងសេវា​យោធា។ លោក​ក៏ធ្វើ​ផង​ដែរ​ជាប្រធា​នអនុគណ​កម្មាធិការ​កិច្ចការ​អាស៊ីខាង​កើត និងប៉ា​ស៊ីហ្វិក របស់​គណកម្មា​ធិការទទួល​​បន្ទុក​ទំនាក់​ទំនង​ជា​មួយ​​បរទេស។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក