jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ការ​ចាប់ផ្តើម​ថ្មី - ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​សារ​ថ្មី​តាម​ទូរស័ព្ទ​ដៃ

ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០០៩
ស្ថានទូត​អាមេរិក ប្រទេស​កម្ពុជា

ការ​ចាប់ផ្តើម​ថ្មី

         នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ មិថុនា លោក​ប្រធានាធិបតី​អាមេរិក Barack Obama នឹង​ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ដោយ​គូស​បញ្ជាក់​ឆន្ទៈ​ប្តេជ្ញា​ផ្ទាល់​ខ្លួន​របស់​លោក​ ក្នុង​ការ​ទាក់ទង​ជាមួយ​ពិភព​ឥស្លាម ដោយ​ឈរ​នៅ​លើ​មូលដ្ឋាន​ផល​ប្រយោជន៍ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និយាយ​ពី​វិធី​ដែល​សហរដ្ឋ​អាមេរិក និង​សហគមន៍​ឥស្លាម​នៅ​ជុំវិញ​ពិភពលោក​អាច​បន្ថយ​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ ដែល​នាំអោយ​មាន​ការ​បែកបាក់​រវាង​គ្នា​។

ចូរ​រួសរាន់​អោយ​បាន​មុន​គេ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ​ស្តីពី​សុន្ទរកថា​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានាធិបតី Obama នៅ​ទីក្រុង​គែរ ហើយ​សូម​ប្រាប់​យើង​ថា តើ​អ្នក​យល់​យ៉ាង​ដូចម្តេច​ដែរ​?

សូម​ចុះ​ឈ្មោះ​ដើម្បី​ទទួល​សារ​ថ្មី​ៗ​តាម​ទូរស័ព្ទ​ដៃ​ស្តីពី​សុន្ទរកថា​នេះ ដោយ​ចុច​លើ​គេហទំព័រ http://www.america.gov/sms.html

         ក្រៅ​ពី​នេះ​ទៀត ក្នុង​ការ​ខិតខំ​ដើម្បី​អោយ​ភាគី​ទាំងអស់​ទទួល​បាន​ព័ត៌មាន​ច្រើន​ស្តីពី​ពិធី​និង​ការ​រៀបចំ​នានា ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ​បាន​ចាប់ផ្តើម​សេវ៉ា​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដោយ​មិន​គិត​ថ្លៃ​។ បើ​លោក​អ្នក​មាន​ការ​ចាប់​អារម្មណ៍​ចង់​ទទួល​សារ
ថ្មី​ៗ​តាម​ទូរស័ព្ទ ស្តីពី​កម្មវិធី ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក សូម​ដោនឡូត​យក​ទំរង់​ក្រដាស​បំពេញ​នេះ ហើយ​ផ្ញើ​អ៊ីម៉េល​ទៅ​កាន់ chreav@state.gov ។ សូម​គូស​ប្រអប់​នៅ​ជិត​ក្រុម​សារ​ដែល​លោក អ្នក​ចង់​ទទួល​ព័ត៌មាន នៅ​ពេល​ណា​យើង​មាន​។ ស្ថានទូត​អាមេរិក​បង់​ថ្លៃ​ផ្ញើ​សារ​នេះ ដូច្នេះ លោក អ្នក​នឹង​មិន​ត្រូវ​បង់​ការ​ចំណាយ​អ្វី​ឡើយ​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក