ការប្រលងដណ្តើមជំនួយថវិកាខ្នាតតូចរបស់ក្រសួងការបរទេសអាមេរិក
|
អង្គការ NGO ចំនួន ៥ ទទួលជំនួយថវិកាសរុប ចំនួន ៩០ ០០០ ដុល្លា ក្នុងឆ្នាំ ២០០៦។ រូបពង្រីក |
បំណងនៃកម្មវិធីនេះគឺដើម្បីជួយបណ្តាប្រទេសនៅជុំវិញពិភពលោកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សង្គមស៊ីវិល និតិរដ្ឋ និងដើម្បីប្រយុទ្ធប្រឆាំងនឹងគំនិតជ្រុលនិយម នៅក្នុងប្រទេសរបស់គេ ដោយផ្តល់ជំនួយថវិកាដល់ ២០ ០០០ ដុល្លាអាមេរិក ដល់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការដែលមិនស្វែងរកកំរ៉ៃចំណេញ។
សំណើសុំត្រូវគាំទ្រសកម្មភាពរបស់កម្មវិធី ដែលជំរុញការប្រតិបតិ្តផ្នែកលទ្ធិប្រជាធិបតេយ្យ រួមទាំងសង្គមស៊ីវិល សេរីភាពក្នុងការទទួលព័ត៌មាន ឯករាជ្យភាពនៃផ្នែកសារព័ត៌មាន តំលាភាពក្នុងការគ្រប់គ្រង ការកសាងសមត្ថភាពរបស់អង្គការមិនមែនរដ្ឋាភិបាល និតិរដ្ឋ ការកែទំរង់ប្រព័ន្ធតុលាការ ការអប់រំពលរដ្ឋ ដំណោះស្រាយការវិវាទ សិទ្ធិមនុស្ស សិទិ្ធរបស់ជនជាតិ ក្រុមភាគតិច និងសិទ្ធិស្រ្តី។
កាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យសុំគឺ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០០៩។
ជំនួយថវិកានឹងមានផ្តល់អោយអង្គការមិនមែនរដ្ឋាភិបាលនិងអង្គការដែលមិនស្វែងរកកំរ៉ៃចំណេញនៅកម្ពុជា។ បុគ្គលឬអង្គការនៅប្រទេសទីបីមិនអាចទទួលបានឡើយ។ គេអាចដាក់សំណើសុំរហូតដល់ ២០ ០០០ ដុល្លាអាមេរិក ថ្វីបើតាមជាក់ស្តែងក្នុងឆ្នាំកន្លងមក ច្រើនមានចំនួនទឹកប្រាក់តិចជាងនេះក្តី។ ជំនួយថវិកានេះមិនមែនសំរាប់គំរោងដែលមានដំណើរការច្រើនឆ្នាំទេ តែអាចមានផ្តល់អោយអង្គការដដែល ដោយអោយក្នុងគំរោងថ្មីមួយទៀត។ គេមិនអាចប្រើថវិកានេះសំរាប់បំរើសកម្មភាពគណបក្សនយោបាយឡើយ។ សំណើសំរាប់សកម្មភាពផ្តល់ព័ត៌មានដល់សាធារណៈ និងការអប់រំស្តីពីការបោះឆ្នោតដោយមិនមានបំរើអោយគណបក្សនយោបាយ អាចត្រូវបានពិចារណាជូន។
ពាក្យសុំត្រូវមានព័ត៌មានខាងក្រោមនេះ៖
១. សេចក្តីសង្ខេប
- ឈ្មោះគំរោង
- បរិមាណថវិកាសុំ
២. អង្គការសុំជំនួយ
ឈ្មោះអង្គការ (ជាភាសាអង់គ្លេសនិងភាសាដើម)
អាស័យដ្ឋាន (ជាភាសាអង់គ្លេសនិងភាសាដើម)
ព័ត៌មានសំរាប់ទាក់ទង (ទូរស័ព្ទ ទូរសារ និងអ៊ីម៉េល)
អាស្រ័យដ្ឋានគេហទំព័រ បើសិនមាន
អ្នកសំរបសំរួលគំរោង (ឈ្មោះ មុខតំណែង)
ប្រវត្តិសង្ខេបរបស់អង្គការនិងមនុស្សសំខាន់ៗ
ថវិកាជំនួយមុនៗដែលបានទទួលពីរដ្ឋាភិបាលអាមេរិក
៣. គំរោង
សេចក្តីរៀបរាប់ពីគំរោង
ថវិកាលំអិត
៤. ហេតុផលនៃគំរោង
ប្រាក់ខែសំរាប់រយៈពេលខ្លី និងការចំណាយបន្តិចបន្តួចផ្សេងៗទៀតផ្នែករដ្ឋបាលទាក់ទងដោយផ្ទាល់ទៅនឹងការអនុវុត្តកម្មវិធី អាចនឹងទទួលជំនួយពីថវិកានេះបាន។ ចំណាយទូទៅលើការងារប្រតិបត្តិ និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធមិនអាចទទួលជំនួយនេះបានទេ។ ជំនួយថវិកានេះមិនអាចយកទៅប្រើសំរាប់ការធ្វើដំណើរ ទៅប្រជុំនៅក្រៅប្រទេសទេ ហើយក៏មិនអាចប្រើសំរាប់ការចំណាយលើស្បៀងអាហារសំខាន់ទេ។ ថវិកានេះអាចប្រើសំរាប់បណ្តុះបណ្តាលគ្រូបង្គោល តែមិនអាចប្រើសំរាប់ផ្តល់សេវាសង្គមដោយផ្ទាល់បានទេ។ គេអាចប្រើថវិកានេះសំរាប់បើកសិក្ខាសាលានានា តែសំណើត្រូវតែរៀបរាប់ពីអ្នកចូលរួម ខ្លឹមសារ ពេលវេលានៃសិក្ខាសាលា និងលើកហេតុផលនៃសកម្មភាពដោយយោងទៅលើលទ្ធផលនិងអត្ថប្រយោជន៍ចំពោះផលប្រយោជន៍ជាតិរបស់អាមេរិក។ គេអាចប្រើថវិកាជំនួយនេះសំរាប់ការបោះពុម្ពឯកសារ តែសំណើត្រូវតែរៀបរាប់ពីអ្នកអាន ខ្លឹមសារ និងមធ្យោបាយចែកចាយឯកសារបោះពុម្ព។