jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សហរដ្ឋអាមេរិក​សន្យាផ្តល់ថវិកា​ចំនួន ៧,៧៩ លាន​ដុល្លា​អាមេ​រិក សំរាប់​​កំនើនសេដ្ឋកិច្ច

ទីស្តីការគណរដ្ឋមន្រ្តី ភ្នំពេញ
ចេញថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០០៩

US economic growth assistance to Cambodia signing ceremony 
(ជួរមុខ) ឧបនាយក​រដ្ឋ​មន្រ្តី​សុខ​អាន​(ឆ្វេង)
ឯកអគ្គរដ្ឋទូត Rodley (កណ្តាល) និង​ប្រធាន ទី
ភ្នាក់ងារ​USAID​លោក Flynn Fuller
 (ស្តាំ) រូបពង្រីក  
រដ្ឋាភិបាលសហរដ្ឋអាមេរិក និង​រាជរដ្ឋា​ភិបាល​កម្ពុជាបានចុះ​ហត្ថលេខា​លើវិសោធនកម្ម​នៃកិច្ច​ព្រម​ព្រៀង​ទ្វេភាគី នៅថ្ងៃ​ទី២៣ ខែ​កញ្ញានេះ ដែល​នឹងផ្ដល់​ថវិកា​ចំនួន ៧,៧៩ លានដុល្លា​អាមេ​រិក  សំរាប់​ឆ្នាំ ២០០៩  ដើម្បី​គាំទ្រដល់​វិស័យ​ជា​អាទិភាព​សំរាប់​កំនើន​សេដ្ឋកិច្ច​​នៅ​កម្ពុជា។ នៅក្រោម​វិសោធនកម្ម​នៃ​កិច្ចព្រម​ព្រៀងទ្វេ​ភាគីនេះ ដែលត្រូវ​​បាន​ចុះហត្ថលេខា​នៅឯទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី នៅភ្នំ​ពេញ រាជរដ្ឋា​ភិបាល​កម្ពុជា​ត្រូវផ្តល់​ការ​គាំទ្រ​ជា​សំភារៈ/សេវា​កម្ម ដែល​គិតជា​ទឹកប្រាក់​មានតំលៃ ៤២៥​ ០០០ ដុល្លា​អាមេ​រិក។

     លោកជំទាវ  Carol A. Rodley  ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋអាមេ​រិកប្រចាំ​នៅ​កម្ពុជា បានចូល​រួមនៅក្នុង​ពិធីនេះ និង​ចុះហត្ថ​លេខា​​ជា​សាក្សី។  ឯកឧត្ដម  សុខ អាន  ឧបកនាយក​រដ្ឋមន្ដ្រី និងលោក Flynn Fuller នាយក​បេសកម្ម​នៃទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេ​រិក​ដើម្បីអភិវឌ្ឍន៍អន្ដរជាតិ  (USAID)  ចុះ​​ហត្ថលេខា​​ក្នុងនាម​រដ្ឋាភិបាល​របស់​ខ្លួន។

     ថ្លែងនៅក្នុងពិធីចុះ​ហត្ថលេខា​នោះ លោក​ស្រីឯកអគ្គ​រដ្ឋទូត Rodley បាន​មានប្រសាសន៍​ថា “ខ្ញុំមាន​សេចក្តី​រីករាយ​ដែលមានវត្ត​មាន​នៅ​ទី​នេះ ដើម្បី​បញ្ជាក់សារជាថ្មី​នូវ​ឆន្ទៈ​របស់​ប្រទេស​អាមេរិក​ ក្នុង​ការ​លើក​កំពស់​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា តាម​រយៈ​កំណើន​សេដ្ឋកិច្ច។”
ជំនួយ​ថវិកានេះ​នឹងត្រូវ​ប្រើសំរាប់​ពង្រីក​សកម្មភាព​​របស់ទីភ្នាក់​ងារ (USAID)  ក្នុង​គំរោងអភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច​ជាងគេ  ខ្នាត​តូច និងខ្នាត​មធ្យម គំរោង​ទី២ និងក្នុង​កម្មវិធី​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​​បរិយាកាស​​មុខរបរ  ដែល​​កំពុង​​កាត់បន្ថយ​ភាពក្រី​ក្ររបស់ ប្រជាជន​តាម​ជនបទ  តាម​រយៈការ​បង្កើន​ផលិតភាព​នៃ​មុខ​របរលក្ខណៈ​​គ្រួសារ។  មកដល់​សព្វថ្ងៃ​នេះ  គំរោង កម្មវិធី​បាន​ជួយដល់​កសិករ​ចំនួន ៣ ០០០ នាក់​ហើយ  ក្នុង​ការបង្កើន​បរិមាណ​ផលិត​​ផលលក់​​របស់ពួក​គេពី ១០០% ទៅ ៣៤០% ដែល​បានធ្វើ​ឱ្យពួកគេ​មានលទ្ធភាព​ទទួលបាន​សេវា​សុខភាព ការ​សិក្សាអប់រំ​​សំរាប់​កូនៗ​របស់​គេ  និងផ្តល់​ឱកាសដល់​ការពង្រីក​មុខរបររ​បស់ពួក​គេ បាន​ប្រសើរ​ជាងមុន​ទៀត​ផង។ គំរោង​នេះត្រូវ​អនុវត្ដ ដោយ​អង្គការ ឌី អេ អាយ (DAI)។

     ដោយបន្ថែមទៅលើកម្មវិធី​កំនើន​សេដ្ឋកិច្ច  សហ​រដ្ឋអាមេរិក​ក៏បាន​ជួយដល់​កម្មវិធី​មួយចំនួន​ទៀត​សំរាប់ ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់  ដូចជា​កម្មវិធី​សុខភាព អប់រំ សិទ្ធិ​មនុស្ស នីតិ​រដ្ឋ អភិបាល​កិច្ចមូល ដ្ឋាន​និង​វិមជ្ឍការ ការ​ប្រឆាំង​អំពើពុក​រលួយ និង​កម្មវិធី​ប្រឆាំង​ការជួញ​ដូរមនុស្ស​ជាដើម។  សហរដ្ឋ​អាមេ​រិក តាម​រយៈទី​ភ្នាក់ងារ USAID រំពឹង​ថានឹង​ផ្ដល់ថវិកា​សរុប​ចំនួន ៦១,៨ លាន​ដុល្លា​សហរដ្ឋ​អាមេរិក ជា​ជំនួយដល់ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០០៩។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- រូបថត -
ដុំរូបថត

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក