jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
គោលនយោបាយនិងប្រធានបទផ្សេងៗទាក់ទងនឹងសហរដ្ឋអាមេរិក
 
  ដំណឹង​ពី​ទីក្រុង Washington ប្រធានបទ​ចាប់​អារម្មណ៍ របាយការណ៍ និង ទិន្នានុប្បវត្ដិ សេចក្ដី​ប្រកាស​ពត៌មាន ពត៌មាន​មិន​ត្រឹមត្រូវ

ពត៌មានមិនត្រឹមត្រូវ

មាន​ការនិយាយ​ដោយ​គ្មាន​ភស្ដុតាង​ថា​សហរដ្ឋ​អាមេរិក​បាន​“ដឹង​ជាមុន“ ពី​រលក​យក្ស​ស៊ូណាមី

បន្ទាប់ពី​មាន​ការរញ្ជួយដី​ដែល​នាំអោយ​មាន​រលក​យក្ស​ស៊ូណាមី​នៅ​អាស៊ី​ខាងត្បូង​នៅ​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០០៤ មាន​ការលើកឡើង​ដោយ​គ្មាន​ភស្ដុតាង​ចំនួន​ពីរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពត៌មាន​ថាៈ


សហរដ្ឋ​អាមេរិក​“បាន​ដឹង​ជាមុន“ ថា​នឹង​កើត​មាន​រលក​យក្ស​ស៊ូណាមី តែ​មិន​ព្រម​ប្រាប់​ប្រទេស​នៅ​អាស៊ី​ខាងត្បូង ដោយ​គ្រាន់តែ​ប្រាប់​ទៅ​មូលដ្ឋា​របស់​អាមេរិក​នៅ​កោះ Diego Garcia ដែល​ស្ថិតនៅ​ចំងាយ ១០០០ ម៉ៃល៍​ខាងត្បូង​ឆ្នេរសមុទ្រ​ប្រទេស​ឥណ្ឌា​ក្នុង​សមុទ្រ​ឥណ្ឌា ដើម្បី​កុំ​អោយ​មាន​ការខូចខាត​នៅ​ទីនោះ។


ការលើកឡើង​មួយ​ទៀត​គឺថា​រលក​យក្ស​សូណាមី​បណ្ដាល​មកពី​ការសាក​ពិសោធន៍​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ដី ។ 


ទាក់ទង​នឹង​ការលើកឡើង​ដោយ​គ្មាន​ភស្ដុតាង​ស្ដីពី “ការដឹង​ជាមុន“ ការពិត​គឺ​មាន​ដូច​ខាងក្រោម​នេះ ៖


អ្នក​វិទ្យាសាស្ដ្រ​នៅ​មជ្ឈមណ្ឌល​បាន​ព្រមាន​ពី​រលក​ស៊ូណាមី​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (PTWC) នៅ​ហាវ៉ៃ ដែល​ជា​មជ្ឈមណ្ឌល​តាមដាន​ការរញ្ជួយ​ដី​និង​គ្រោះថ្នាក់​នៃ​រលក​យក្ស​ស៊ូណាមី​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​អាច​ដឹង​ពី​ការរញ្ជួយដី​ភ្លាម​ៗ ។ ការគណនា​របស់​គេ​ពីដំបូង​គឺ​ថា​មាន​ការរញ្ជួយដី​ដែល​មាន​កំលាំង ៨.០ ដែល​ជា​កំលាំង​តិច​ជាង ១០​ដង​នៃ​កំលាំង ៩.០​ដែល​ត្រូវ​បាន​កំណត់​ក្រោយ​មក ។ ដោយ​ផ្អែក​តាម​ការគណនា​នេះ​ការប្រកាស​ពី​ដំបូង​របស់​គេ​ក្នុងពេល ១៥ នាទី​បន្ទាប់ពី​មាន​ការរញ្ជួយដី គិត​ថា “មិនមាន​ការគំរាម​កំហែង​នៃ​ការបំផ្លិចបំផ្លាញ​ដោយ​រលក​យក្ស​ស៊ូណាមី​ទេ “ដោយ​ពត៌មាន​នោះ​និយាយ​យោង​ទៅរក​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។


អ្នក​វិទ្យាសាស្ដ្រ​នៅ PTWC បន្ទាប់មក​បាន​ប្រើ​វិធី​ដែល​យឺត​តែ​ច្បាស់​ដើម្បី​វាស់​ការរញ្ជួយដី ។ ការវាស់​នេះ​បង្ហាញ​ថា​មាន​ការរញ្ជួយ​ដែល​មាន​កំលាំង​៨.៥ (ដែល​មាន​កំលាំង​ស្មើ​នឹង ១ ភាគ ៣ នៃ​កំលាំង ៩.០)។ ដោយ​ផ្អែក​លើ​ការគណនា​នេះ PTWC  បាន​ប្រកាស​ដំណឹង​ថ្មី​រយៈពេល ១ ម៉ោង​និង ៥​នាទី ក្រោយ​មាន​ការរញ្ជួយដី ដោយ​ប្រកាស​ពី “លទ្ធភាព​នៃ​ការមាន​រលក​យក្ស នៅ​ជិត​ចំណុច​កណ្ដាល​នៃ​កន្លែង​មាន​ការរញ្ជួយដី “ពោល​គឺ​នៅ​ក្បែរ​ឆ្នេរ​នៃ​កោះ​ស៊ូម៉ាត្រា ។ 
 

PTWC មិន​អាច​ដឹង​បាន​ទេ​ថា​តើ​មាន​រលក​យក្ស​ស៊ូណាមី​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ឬ​ក៏​អត់​ទេ​ពីព្រោះ​មិន​មាន​ពោង​សំរាប់​តាមដាន​រលក​យក្ស​នេះ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ដូច​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទេ ។


អ្នក​វិទ្យាសាស្ដ្រ​នៅ​ឯ PTWC  ដឹង​ពី​ការមាន​រលក​យក្ស​នេះ​តែ​តាម​អ៊ិនធ័រណែត​ទេ​គឺ​ដឹង​ដំបូង​គេ​តាម​អ៊ិនធ័រណែត​របស់​ទីភ្នាក់ងារ​សារពត៌មាន Reuter​ដែល​បាន​ផ្សាយ​ថា​មាន​ស្លាប់​មនុស្ស​ចំនួន ១៥០ នាក់​នៅ​ប្រទេស​សេរីឡាំងកា ។ ពត៌មាន​នេះ​ត្រូវ​បាន​ផ្សាយ​រយៈពេល ៣ ម៉ោង​និង ៤៣ នាទី​បន្ទាប់​ពី​ចាប់​មាន​ការរញ្ជួយដី ។ ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​មហាវិទ្យាល័យ​ផ្នែក​ផែនដី​រញ្ជួយ​នៃ​សកលវិទ្យាល័យ Harvard  បាន​ប្រកាស​ពី​ការគណនា​របស់​ខ្លួន​ដែល​ថា​រញ្ជួយ​ដី​នោះ​មាន​កំលាំង ៨.៩ ។


បន្ទាប់​ពី​ដឹងថា មាន​រលក​យក្ស​ស៊ូណាមី​យ៉ាង​ធំ PTWC បាន​ខំ​ប្រឹង​អស់​លទ្ធភាព​ក្នុង​ការទាក់ទង​ជាមួយ​នឹង​អាជ្ញាធម៌​នានា​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​តែ​មិនមាន​ប្រព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សំរាប់​ធ្វើ​ការងារ​នេះ​ពីព្រោះ PTWC គឺ​សំរាប់​តែ​ប្រទេស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទេ ។ យ៉ាងណា​ក្ដី​ដល់​ពេលនោះ​ទៅ​ហើយ រលក​យក្ស​ស៊ូណាមី​បាន​វាយប្រហារ​រួចស្រេច​ទៅ​ហើយ​ទៅលើ​ប្រទេស​ឥណ្ដូនេស៊ី  ថៃ  សេរីឡាំងកា និង​ប្រទេស​ឥណ្ឌា ។


ចំពោះ​ការលើកឡើង​ដោយ​គ្មាន​ភស្ដុតាង​ថា មូលដ្ឋាន​យោធា​អាមេរិក​នៅ​កោះ Diego Garcia បាន​គេចផុត​ពី​ការខូចខាត ពីព្រោះ​មូលដ្ឋាន​នេះ​បាន​ទទួល​ការព្រមាន​ជាមុន​នោះ ការពិត​គឺ​វា​យ៉ាង​ដូច្នេះ ៖


បញ្ជាការដ្ឋាន​ដែន​សមុទ្រ​និង​ផ្នែក​ឧត្ដុនិយម​របស់​កងនាវា​នៅ​កោះ Diego Garcia បាន​ទទួល​ដំណឹង​ដែល​ផ្ញើរ​មក​អោយ​ដោយ PTWC ពីព្រោះ​ថា​ជា​ផ្នែក​មួយ​នៃ​រចនា​សម្ព័ន្ធ​នៃ​បញ្ជាការដ្ឋាន​កងនាវា​ប្រចាំ​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ទីតាំង​ផ្ដល់​ការគាំទ្រ​ផ្នែក​នាវា​នៅលើ​កោះ Diego Garcia​ជា​ទំលាប់​មក​តែងតែ​ទទួល​បាន​ការព្រមាន​បែប​នេះ​ជា​ធម្មតា បើ​ទោះបីជា​ទីតាំង​នេះ ស្ថិតនៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ក្ដី ។


មិនមាន​ការខូចខាត​ធំដុំ​ដល់​ទីតាំង​នៅ Diego Garcia ទេ តែ​នេះ​មិនមែន​ដោយសារ​ដំណឹង​ដែល​បាន​ទទួល​មកពី PTWC ទេ តែ​ដោយសារ​លក្ខណៈ​អនុគ្រោះ​នៃ​សណ្ឋាន​ដី​ខ្ពស់​ទាប​នៅ​បាត​សមុទ្រ​និង​ទីតាំង​នៃ​មូលដ្ឋាន​យោធា​ដែល​មាន​ថ្ម​នៅ​ព័ទ្ធ​ជុំវិញ​នោះ ។ ទីនោះ​មាន​ជំរៅ​ទឹក​ជ្រៅ​រហូត​ដល់ ៥ គម ។ វា​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដែល​មាន​ទឹក​ជ្រៅ​ជាងគេ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ។ ជំរៅ​ទឹក​និង​ស្ថានភាព​ខ្ពស់​ទាប​នៃ​ដី​នៅ​ក្បែរ​ច្រាំង​នៅ​កន្លែង​នោះ​មិន​ធ្វើអោយ​មាន​រលក​យក្ស​ពូន​ឡើង​ខ្ពស់​បាន​ទេ ។ ដូច្នេះ​នៅ​កន្លែង​នោះ​រលក​ស៊ូណាមី​គ្រាន់តែ​មាន​លក្ខណៈ​ជា​រលក​ធំ​ធម្មតា​ដែល​មាន​កំពស់​ប្រមាណ​មិន​ដល់ ២ មែត្រ​ផង ។


ទីតាំង​យោធា​ភាគ​ច្រើន​របស់​អាមេរិក​ស្ថិតនៅ​ផ្នែក​ពាយព្យ​នៃ​កន្លែង​ដែល​មាន​ថ្ម​សមុទ្រ​ដុះ​ព័ន្ធ​ជុំវិញ និង​មាន​រាង​ដូច​ក្រចក​សេះ​នោះ ។ រលក​ស៊ូណាមី​ដែល​ទៅ​ពី​ភាគ​ខាងកើត​ទៅ​បោក​ទៅលើ​តំបន់​ភាគ​ខាងកើត​ដែល​គ្មាន​មនុស្ស​រស់នៅ​នៃ​កន្លែង​រាង​ដូច​ក្រចក​សេះ​នោះ ដោយ​បណ្ដាល​អោយ​មាន​ការដាច់​ឆ្នេរ​ខ្លះ​និង ការកក​កំទេច​កំទី តែ​មិនមាន​ការខូចខាត​ធំដុំ​ដល់​ទីតាំង​យោធា​ទេ ។


អ្នក​គាំទ្រ​ធំ​មួយ​នៃ​ការចោទ​ប្រកាន់​ពី “ការដឹង​ជាមុន“ គឺ​លោក​សាស្ដ្រាចារ្យ​ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ Michel Chossudovsky ។ គាត់​មាន​ប្រវត្ដិ​ប្រឌិត​រឿង​ដែល​មិន​ត្រឹមត្រូវ ។ ឧទាហរណ៍ ការចោទ​ប្រកាន់​ដោយ​គ្មាន​ភស្ដុតាង​មួយ​ក្នុង​ចំណោម​ការចោទ​ប្រកាន់​ដោយ​គ្មាន​ភស្ដុតាង​ជាច្រើន​របស់​គាត់​គឺ​ថា al Qaeda “គាំទ្រ​ដោយ​រដ្ឋការ​លោក Bush “ ។


ចំពោះ​ការនិយាយ​ដោយ​គ្មាន​ភស្ដុតាង​ថា រលក​យក្ស​ស៊ូណាមី​បណ្ដាល​មកពី​ការពិសោធ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្រោម​ដី ការពិត​គឺ​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • យោង​ទៅតាម​ទីភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​បរិយាកាស​និង​សមុទ្រ “មិន​ដែល​មាន​រលក​យក្ស​ស៊ូណាមី" ទោះ​ក្នុង​កំរិត​ណា​ក៏​ដោយ ដែល​បណ្ដាល​មកពី​ការសាក​ពិសោធ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​ក្នុង​ពេល​កន្លង​មក“ ។
  • ចាប់តាំង​ពី​ឆ្នាំ ១៩៩២ មក​សហរដ្ឋ​អាមេរិក​មិនដែល​សាក​ពិសោធ​អាវុធ​នុយក្លេអ៊ែរ​ទេ ។
  • ការរញ្ជួយដី​បណ្ដាល​មកពី​ហេតុផល​ធម្មជាតិ ការនេះ​មាន​រាប់​លាន​ឆ្នាំ​មក​ហើយ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក