jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សុន្ទរកថា

សុន្ទរកថា​របស់​លោក​ឧបការី​រង​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​អាមេរិក Charles A. Ray នៅ​នាយកដ្ឋាន​សារពត៌មាន​និង​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា  សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ភ្នំពេញ កម្ពុជា
ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០០៧


          សូម​អគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ។ ខ្ញុំ​បាន​ទទួល​ការ​ស្នើសុំ​អោយ​និយាយ​ពី​ការ​វិវត្ដន៍​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ។ ខ្ញុំ​សូម​ទុក​ការ​វាយតំលៃ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទំនាក់​ទំនង​នេះ​អោយ​ក្រុម​បុគ្គលិក​ដ៏​មាន​សមត្ថភាព​របស់​យើង​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ស្រាប់​ក្រោម​ការ​ដឹកនាំ​ដ៏​ល្អ​របស់​មិត្ដ​ល្អ​ម្នាក់​របស់​ខ្ញុំ គឺ​លោក Joseph Mussomeli ហើយ​ខ្ញុំ​សូម​និយាយ​តែ​អំពី​អនាគត​វិញ ។

         យ៉ាង​ណា​ក្ដី ខ្ញុំ​នឹង​មិន​ធ្វើ​ការ​ទស្សន៍ទាយ​ទេ​ថា តើ​ទៅ​អនាគត​ទំនាក់​ទំនង​របស់​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ។ ក្នុង​ទំនាក់​ទំនង​រវាង​ប្រជាជាតិ ក៏​ដូចជា​ទំនាក់​ទំនង​រវាង​ប្រជាជន​ដែរ ការ​ព្យាករណ៍​អាច​នាំអោយ​មាន​គ្រោះថ្នាក់​ហើយ​ទាក់ទង​នឹង​ព្រឹត្ដិការណ៍​ដែល​គេ​មិន​អាច​មើល​ឃើញ​បាន ។

         អ្វី​ដែល​ខ្ញុំ​នឹង​និយាយ​គឺ​មាន​លក្ខណៈ​ផ្សេង ។ ខ្ញុំ​គិត​ថា​ទំនាក់​ទំនង​ទៅ​អនាគត​របស់​យើង​អាស្រ័យ​លើ​ការ​ឆ្លើយតប​របស់​យើង​ម្នាក់​ៗ​និង​ការ​ឆ្លើយតប​រួមគ្នា​របស់​យើង​ទៅលើ​ការ​កំណត់​អត្ថន័យ​នៃ​បញ្ហា​ទាំងឡាយ​ក្នុង​សតវត្ស​នេះ ។
ខ្ញុំ​នឹង​និយាយ​ពី​បញ្ហា​ទាំងអស់​ហ្នឹង ។

         នៅ​ពេល​ដែល​ខ្ញុំ​ធ្វើជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ទៅលើ​ការ​ធ្វើ​អោយ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ក្លាយ​ទៅជា​ទំនាក់​ទំនង​ដែល​បំរើ​ផល​អោយ​ផល​ប្រយោជន៍​ទាំង​សង​ខាង ។ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ទំនាក់​ទំនង​នេះ​មាន​លក្ខណៈ​វិជ្ជមាន​នៅ​ស្ទើរតែ​គ្រប់​វិស័យ តែ​កន្លង​មក​វា​មិន​មែន​សុទ្ធ​តែ​យ៉ាង​ដូច្នេះ​ទេ ដូច​ដែល​អស់​លោក​លោកស្រី​ប្រហែល​ជា​ជ្រាប​ស្រាប់​ហើយ ។

         ក្នុង​ការងារ​របស់​ខ្ញុំ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ខ្ញុំ​ដឹកនាំ​ការ​ខិតខំ​ប្រឹងប្រែង​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ស្វែងរក​អិដ្ឋិធាតុ​នៃ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​ក្នុង​សមរភូមិ​ក្នុង​គ្រប់​សង្គ្រាម​ទាំងអស់​ដោយ​រាប់​ទាំង​សង្គ្រាម​លោក​លើក​ទី ២​ផង ។ ចំពោះ​ប្រទេស​កម្ពុជា សង្គ្រាម​ដែល​យើង​ហៅ​ថា “សង្គ្រាម​វៀតណាម“ នោះ​បាន​ចប់​ហើយ តែ​ចំពោះ​គ្រួសារ​ជា​ច្រើន​របស់​អ្នក​និង​របស់​យើង ការ​ឈឺចាប់​ពី​ការ​បាត់ខ្លួន​ទាហាន​នៅតែ​មាន​នៅ​ឡើយ ។

         ការងារ​ថ្មី​នេះ​មាន​សារៈសំខាន់​សំរាប់​រូប​ខ្ញុំ ដោយសារ​ហេតុផល​មួយ​ចំនួន ។ ខ្ញុំ​ធ្លាប់​ធ្វើជា​ទាហាន​ក្នុង​សង្គ្រាម​វៀតណាម ហើយ​បាន​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​នៅក្នុង​តំបន់​ដែល​នៅពេល​នោះ​មាន​ឈ្មោះ​ថា​វៀតណាម​ខាង​ត្បូង ។ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ភាព​រន្ធត់​នៃ​សង្គ្រាម ហើយ​បាន​ចាប់ផ្ដើម​យល់​ខ្លឹមសារ​នៃ​ពាក្យ​ថា “ការ​ប្ដេជ្ញា​ចិត្ដ“ ។ ការ​ប្ដេជ្ញា​ចិត្ដ​របស់​ទាហាន​ម្នាក់​ចំពោះ​ទាហាន​ម្នាក់​ទៀត​និង​ការ​ប្ដេជ្ញា​ចិត្ដ​របស់​ប្រទេស​មួយ​ចំពោះ​ទាហាន​នៃ​ប្រជាជាតិ​នោះ​ដែល​បាន​ស្ម័គ្រចិត្ដ​ចូល​ប្រឡូក​ក្នុង​គ្រោះថ្នាក់ ។

          ខ្ញុំ​ជឿ​ថា ខ្ញុំ​ទទួល​បាន​ឱកាស​ធ្វើ​ការងារ​នេះ​ដោយសារ​ខ្ញុំ​មាន​បទពិសោធន៍​ច្រើន​ទាក់ទង​នឹង​បញ្ហា​ក្នុង​តំបន់​អាស៊ី​អាគ្មេយ៍ ហើយ​ជា​ពិសេស​ការងារ​របស់​ខ្ញុំ​នៅក្នុង​ប្រទេស​កម្ពុជា ។ ខ្ញុំ​បាន​ដើរ​តួនាទី​មួយ​ក្នុង​ការ​បើក​ទំព័រ​មួយ​នៃ​សៀវភៅ​ប្រវត្ដិសាស្ដ្រ​ដោយ​បាន​ជួយ​បង្កើត​អោយ​មាន​ឡើង​វិញ​នូវ​វត្ដមាន​ការទូត​របស់​យើង​នៅ​ប្រទេស​វៀតណាម​ក្នុង​នាម​ជា​អគ្គ​កុងស៊ុល​ដំបូង​គេ​របស់​អាមេរិក​ប្រចាំ​នៅក្នុង​ទីក្រុង​ហូជីម៉ិញ ។

          នៅពេល​ធ្វើជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៥ ខ្ញុំ​បាន​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​កិច្ច​សហប្រតិបត្ដិការ​គ្នា​រវាង​រដ្ឋាភិបាល​របស់​កម្ពុជា​ជាមួយ​នឹង​ក្រុម​ស្វែងរក​ឈ្លើយសឹក​និង​យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម​របស់​យើង ។ នៅ​អាស៊ី​អាគ្នេយ៍ ក្រុម​របស់​យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាមរយៈ​ឯកសារ និង តាម​ភូមិដ្ឋាន​នានា​ដោយ​ខិតខំ​ស្វែងយល់​លំអិត​លើ​តំរុយ​ដែល​អាច​នាំ​ដល់​ការ​រកឃើញ​កន្លែង​យន្ដហោះ​ធ្លាក់​ឬ​កន្លែង​កប់​ខ្មោច ។

          បន្ទាប់ពី​ធ្វើ​ការ​ស្រាវជ្រាវ​បែប​នេះ​ហើយ ក្រុម​អ្នក​ឯកទេស​មួយ​ក្រុម​ទៀត​ដែល​រួម​មាន​ផង​ដែរ​នូវ​អ្នក​បូរាណវិទ្យា​ឬ​នរវិទូ​ផ្នែក​កោសល្យវិច័យ នឹង​មក​គាស់​កកាយ​ទីតាំង​នោះ​ដើម្បី​រកមើល​អិដ្ឋិធាតុ ។ ការ​ពិភាក្សា​គ្នា​និង​ការ​កំណត់​ពេល​វេលា​អស់​ជា​ច្រើន​ខែ​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ បាន​នាំ​ទៅដល់​ប្រតិបត្ដិការ​រុករក​និមួយ​ៗ ។ នៅ​ប្រទេស​កម្ពុជា​ការ​សហប្រតិបត្ដិការ​និង​ការ​គាំទ្រ​មាន​ភាព​វិជ្ជមាន​មែនទែន ។ ពលរដ្ឋ​របស់​លោក-អ្នក ប្រធាន​ភូមិ​របស់​លោក-អ្នក អ្នក​ដឹកនាំ​ប្រទេស​របស់​អ្នក​សុទ្ធតែ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខិតខំ​របស់​យើង​ក្នុង​ឆ្នាំ​មុន​ៗ​កន្លង​ទៅ ។ ខ្ញុំ​មិនមាន​កង្វល់​អ្វី​ទៅលើ​ទំនាក់​ទំនង​របស់​យើង​ទេ​នៅក្នុង​វិស័យ​នេះ​ឬ​ទៅលើ​កិច្ច​សហប្រតិបត្ដិការ​ជា​បន្ដ​របស់​ប្រទេស​កម្ពុជា ។

          ជា​ការ​ពិត យើង​បាន​លើក​យក​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​ប្រទេស​កម្ពុជា​ធ្វើជា​គំរូ​បង្ហាញ​ដល់​ប្រទេស​ដទៃ​ទាំងអស់​ដែល​យើង​ធ្វើ​ការ​ជាមួយ​នៅ​លើ​វិស័យ​នោះ​ដោយ​យើង​បាន​និយាយ​ជា​សាមញ្ញ​ប្រាប់​គេ​ពី​ប្រទេស​កម្ពុជា​ថា “ចូរ​ធ្វើ​តាម​គំរូ​របស់​ប្រទេស​កម្ពុជា ។ ប្រជាជន​កម្ពុជា​បាន​ធ្វើ​ជា​គំរូ​មួយ​យ៉ាង​ល្អ​ប្រពៃ“ ។ ដោយ​ចង្អុល​ទៅ​លក្ខណៈ​មនុស្សធម៌​នៃ​បេសកកម្ម​នេះ ខ្ញុំ​ត្រូវតែ​និយាយ​ថា ជារួម​កិច្ច​សហប្រតិបត្ដិការ​នេះ​ជួយ​កំណត់​ទំនាក់​ទំនង​ទៅ​អនាគត​រវាង​ប្រទេស​យើង​ទាំង​ពីរ ។

          យូរ​ៗ​ម្ដង យើង​អញ្ជើញ​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​អោយ​មក​ជួបជុំ​គ្នា​ដើម្បី​ពិនិត្យ​មើល​ដំណើរ​ជឿនលឿន​ទៅមុខ​នៃ​បេសកកម្ម​នេះ ។ ការ​ប្រជុំ​បែប​នេះ​មាន​ធ្វើ​ម្ដង​រួច​ហើយ​នៅ​ខេត្ដ​សៀមរាប​ក្នុង​ឆ្នាំ ២០០៤ ដែល​នៅពេល​នោះ​យើង​មាន​កិត្ដិយស​ដោយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែនបាន​ទៅ​ថ្លែង​សុន្ទករថា​ក្នុង​សន្និសីទ​របស់​យើង​នោះ​ស្ដីពី​សារៈសំខាន់​នៃ​បេសកកម្ម​របស់​យើង​ចំពោះ​តំបន់​ទាំង​មូល​មិន​មែន​តែ​ចំពោះ​ប្រទេស​កម្ពុជា​នោះ​ទេ ។ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ធ្វើ​ការ​កត់​សំគាល់​ថា​បេសកកម្ម​ក្នុង​ការ​ស្វែងរក​អិដ្ឋិធាតុ​ទាហាន​អាមេរិក​បាន​ផ្ដល់​ឱកាស​ថ្មី​ៗ​សំរាប់​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​គ្នា​រវាង​ប្រទេស​វៀតណាម ឡាវ និង កម្ពុជា ។

          បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​យើង​នៅតែ​ប្រឈម​មុខ​ជាមួយ​គឺ​ការ​ចាំបាច់​ដែល​ក្រុម​អ្នក​រុករក​រួមគ្នា​របស់​យើង​ត្រូវ​ធ្វើ​ដំណើរ​ចុះ​ឡើង​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​នេះ ។ នៅពេល​អ្នក​ឯកទេស​របស់​យើង​ធ្វើការ​ពិនិត្យ​តាមដាន​តំរុយ​ណាមួយ វា​ចាំបាច់​ណាស់​ដែល​យើង​អាច​ឆ្លង​ព្រំដែន​ទៅ​មក​បាន​ដោយ​ស្រួល​ដើម្បី​កុំអោយ​បាត់​តំរុយ​និង​សាក្សី​សំខាន់​ៗ ។ នៅពេល​ជួប​នឹង​ច្បាប់​ទំលាប់​តឹងតែង​ក្នុង​ការ​ឆ្លងកាត់​ព្រំដែន ការ​ស្រាវជ្រាវ​របស់​យើង​ច្រើន​តែ​ត្រូវ​អាក់ខាន​រាប់​ខែ ឬ​យូរ​ជាង​នេះ​ផង​ក្នុង​ពេល​ការ​ពិភាក្សា​កំពុង​ដំណើរការ​ទៅមុខ ។ ការ​ពន្យា​ពេល​បែប​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ទៅមុខ​នៃ​ករណី​មួយ​ៗ ហើយ​ពិសេស​ចំពោះ​គ្រួសារ​ដែល​កំពុង​តែ​រង់ចាំ​និង​សង្ឃឹម​ថា​នឹង​បាន​ទទួល​ចំលើយ​ស្ដីពី​អ្នក​ជាទី​ស្រឡាញ់​របស់​គេ​ដែល​កំពុងតែ​បាត់​ខ្លួន​នោះ​។

          ខ្ញុំត្រូវនិយាយថា មន្ដ្រីកម្ពុជាយល់ច្បាស់ថា ទោះបីជាការឆ្លងកាត់ព្រំដែនគឺជា

បញ្ហានៃការគ្រប់គ្រង និងអធិបតេយ្យភាពក្ដី តែពួកគេក៏បានបង្ហាញអោយឃើញថា

បញ្ហាអស់នេះមិនគួរប៉ះពាល់ដល់បេសកកម្ម មនុស្សធម៌ទេ ។ ជាថ្មីម្ដងទៀត

ខ្ញុំសូមនិយាយថា ប្រទេសកម្ពុជាគឺជាគំរូមួយសំរាប់ប្រទេសដទៃទៀតនៅក្នុង តំបន់ នេះ

ហើយពលរដ្ឋអាមេរិកក៏មើលឃើញយ៉ាងដូច្នេះដែរ ។

          ពិតមែនតែប្រទេសកម្ពុជាបានគាំទ្រការរុករកអិដ្ឋិធាតុនៃទាហ៊ានអាមេរិក

និង គាំទ្របញ្ហាទាក់ទង នឹងរឿងអស់នេះ ដូចជាការឆ្លងកាត់ព្រំដែន តែទំនាក់ទំនងរបស់

ប្រទេសកម្ពុជាជាមួួយនឹងសហរដ្ឋអាមេរិកក៏ អាស្រ័យផ់ងដែរលើរឿងថា តើប្រទេសនេះ

សំរេចថានឹងធ្វើយ៉ាងដូចម្ដេច ក្នុងការពិនិត្យដោះស្រាយបបញ្ហា ដទៃៗទៀត ។

          ការដែលប្រទេសកម្ពុជាស្ថិតនៅចំកណ្ដាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមាន

សេដ្ឋកិច្ចរីកលូតលាស់ យ៉ាងលឿន ធ្វើអោយប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់

ដែលមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក ។ ប្រទេសថៃនិងវៀតណាម

ដែលជាប្រទេសក្បែរខាងកម្ពុជា កំពុងមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្លារួចទៅហើយ ។

ប្រទេសកម្ពុជាក៏មានសក្ដានុពលអាចធ្វើដូចប្រទេសទាំងពីរនេះបានដែរ ។

          ប្រទេសកម្ពុជាកំពុងតែប្រមើលមើលទៅតួនាទីរបស់ខ្លួនក្នុងពេលអនាគត

ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិនិងអន្ដរជាតិ ។ សមាគមប្រជាជាតិនៅអាស៊ីអាគ្នេយ៍

ឬអាស៊ាន ដែលមានប្រទេសកម្ពុជា ថៃនិងវៀត ណាមជាសមាជិកផងដែរនោះ

បានក្លាយទៅជាកំលាំងសេដ្ឋកិច្ចមួយយ៉ាងខ្លាំង ។ ជាមួយនឹងប្រជាជនជាង ៥០០

លាននាក់និងសេដ្ឋកិច្ចរួមមានទំហ៊ំទឹកប្រាក់ជិត ៧៥០ ពាន់លានដុល្លា សមាគមនេះ

គឺជាក្បាលម៉ាស៊ីន មួយយ៉ាងខ្លាំងសំរាប់ពាណិជ្ជកម្មនិងការរីកដុះដាល ។

          មានឱកាសដទៃជាច្រើនទៀតសំរាប់កម្ពុជា ក្នុងពេលដែលប្រទេសនេះសំលឹង

ទៅរកអនាគតមួយ ក្នុងសហគមន៍ប្រជាជាតិពិភពលោក ។

          កម្ពុជាត្រូវបានអញ្ជើញអោយចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោក ។

ការចូលជាសមាជិកអង្គ ការនេះតំរូវអោយមានការ កែទំរង់យ៉ាងច្រើនតាមលក្ខណៈ

ដែលកម្ពុជាធ្វើពាណិជ្ជកម្មរបស់ខ្លួន ។ កម្ពុជាត្រូវ តែ ធ្វើការកែទំរង់ដើម្បីទាក់ទាញវិ

និយោគទុន ហើយអង្គការពាណិជ្ជកម្មពិភពលោកនឹងផ្ដល់នូវក្របខ័ណ្ឌ ដែល នាំអោយអ្នក

វិនិយោគអាចវាយតំលៃបរិយាកាសសំរាប់ធ្វើពាណិជ្ជកម្មជាមួយកម្ពុជាបាន ។

          នៅពេលដែលប្រទេសកម្ពុជាដើរតាមទិសនេះ សហរដ្ឋអាមេរិកនឹងមាន

ឱកាសពិសេសក្នុងការជួយ កំណត់ទំរង់រូបរាងនៃការអភិវឌ្ឍន៍រួម ជួយបង្កើតទីផ្សាបើកចំហ

ប្រកបដោយការគោរពដល់សិទ្ធិមនុស្សនិង និតិរដ្ឋ ។ រដ្ឋាភិបាលដែលមានប្រជាធិបតេយ្យ

តំណាងអោយប្រជាជន និងមានតំលាភាពគឺជាគន្លឹះកំណត់ ជោគជ័យសំរាប់កម្ពុជានៅ

លើឆាកអន្ដរជាតិ ។ បើគ្មានរដ្ឋាភិបាលបែបនោះទេ វានឹងមិនមានជោគជ័យទេ តែបើ

មានដូច្នេះវិញ នោះអនាគតរបស់អ្នកអាចនិយាយបានថា នឹងមិនមានព្រំដែនកំណត់ឡើយ ។

          ខ្ញុំសូមលើកឧទាហរណ៍មួយនៃការប្រឹងប្រែងរួមគ្នាមួយដែលផ្ដល់ផល

ប្រយោជន៍យ៉ាងច្រើនដល់ ប្រទេសទាំងពីរ ។ ប្រហែល ៦ ឆ្នាំមុន សហរដ្ឋអាមេរិកបាន

ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវាយនភណ្ឌជា មួួយកម្ពុជា ។

លក្ខខ័ណ្ឌនៅក្នុងកិច្ចព្រមព្រៀងនោះមិនស្មុគស្មាញទេ ។ កម្ពុជាអាចនាំទំនិញចេញទៅទីផ្សា

សហរដ្ឋអាមេរិកក្នុងចំនួនកំណត់ បើកម្ពុជាគោរពបទដ្ឋានការងារអន្ដរជាតិសំខាន់ៗ

ចំនួនបួន ។ បទដ្ឋានទាំង បួននេះគឺ (១) ការមិនមានប្រើពលកម្មកុមារ (២)ការមិនមាន

ការបង្ខិតបង្ខំអោយធ្វើពលកម្ម (៣) ការមិន មានការរើសអើង និង (៤) សិទ្ធិក្នុង

ការជួបប្រជុំគ្នា ។ ជាទូទៅនៅក្នុងពិភពលោក បទដ្ឋានទាំងបួននេះគឺជា សិទ្ធិមនុស្សជា

មូលដ្ឋានទៅហើយ តែវាជាសិទ្ធិដែលគេច្រើនតែគេគោរពចុងក្រោយគេតែប៉ុណ្ណោះ

ក្នុងចំណោម ប្រទេសកំពុងអភិវឌ្ឍន៍ ។

          លទ្ធផលនៃកិច្ចព្រមព្រៀងវាយនភណ្ឌដ៏សាមញ្ញមួយនេះគឺធំធេង ។ រោងចក្រ

កាត់ដេរកើនចំនួន ១០ ដងនៅកម្ពុជា ដោយផ្ដល់ការងារថ្មីចំនួន ២ សែន ៥ ម៉ឺន

ដល់ប្រជាជនកម្ពុជា ។ ទាំងនេះគឺជាការងារល្អដែល ផ្ដល់ចំណូលទៀងទាត់

ហើយចំណូលនេះបានធ្លាក់ដល់ភូមិតូចៗនៅទូទាំងប្រទេសកម្ពុជា ប្រហែលបានធ្លាក់

ដល់គ្រួសារជាច្រើនរបស់លោកអ្នកផង ។ មានការត្រួតពិនិត្យតាមដានជាអន្ដរជាតិ

ដើម្បីបញ្ជាក់អោយច្បាស់ ថា សិទ្ធិទាំងនេះនៅតែត្រូវបានគោរព ហើយនិតិរដ្ឋត្រូវបាន

គេលើកកំពស់។ មានការចាប់ផ្ដើមនៃចលនា កម្មករឯករាជ្យ ។ ពីមុនមក មិនដែលមាន

សហជីពសេរីទេ ។

          រយៈពេល ៤ ឆ្នាំក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ

សំលៀកបំពាក់នាំចេញ សរុបមានតំលៃជាង ១ ភាគ ៣ នៃផលិតផលសរុបក្នុងស្រុក

របស់ប្រទេសកម្ពុជា ។ អ្វីដែលគួរភ្ញាក់ផ្អើលជាង នេះទៀតនោះគឺថា សំលៀកបំពាក់

នាំចេញត្រូវជាជាង ៩០% នៃទំនិញនាំចេញសរុបរបស់ប្រទេសកម្ពុជាក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ ។

មុនពេលមានកិច្ចព្រមព្រៀងពិសេសនេះជាមួយនឹងសហរដ្ឋអាមេរិក វិស័យកាត់ដេរនៅ

កម្ពុជាមានរោចក្រតែជាង ១០ តែប៉ុណ្ណោះ ។ សព្វថ្ងៃនេះ កម្ពុជាមានជាង ២០០ រោងចក្រ ។

          រោងចក្រទាំង ២០០ នេះផ្ដល់ប្រាក់ខែរាប់លានដុល្លាក្នុងមួយខែៗ មិនត្រឹមតែ

សំរាប់ទ្រទ្រង់កម្មករ ខ្លួនគេតែប៉ុណ្ណោះទេ តែថែមទាំងជួយទ្រទ្រង់ដល់គ្រួសារ ការងារស្រែចំការ

និង មុខជំនួញរបស់គេផងដែរ ។ ជោគជ័យនៃគោលនយោបាយនេះដែលគិតគូរ

ដល់ផ្នែកសង្គមកិច្ច នៅកម្ពុជាអាចយកធ្វើជាមេរៀន សំរាប់ធ្វើការអភិវឌ្ឍន៍ដទៃទៀតលើ

មុខជំនួញនៅកម្ពុជានិងទូទាំងទ្វីបអាស៊ី ។ ប្រទេសកំពុងអភិវឌ្ឍន៍ដទៃ ទៀតកំពុងតែ

សិក្សាពីទំនាក់ទំនងរវាងពាណិជ្ជកម្មនិងពលកម្ម ដោយកំណត់យកធ្វើជាផ្លូវសំរាប់ដើរ

ឆ្ពោះទៅ រកជោគជ័យផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ច ក្នុងពិភពលោកមួយ ដែលមាន

ការប្រកួតប្រជែង គ្នាកាន់តែច្រើន ។ យើងអាចមើលឃើញថា ឧទាហរណ៍នេះ

មានលក្ខណៈអស្ចារ្យសំរាប់ប្រទេសកម្ពុជា តែក៏មានចំណុចដទៃៗ ទៀត ដែលមាន

ផលប៉ះពាល់ ដោយផ្ទាល់ទៅលើជីវិតរស់នៅរបស់ពលរដ្ឋអាមេរិក ។

          យើងមិនអាចនៅទ្រាំឈរមើលនឹងអត់អោនអោយបណ្ដារដ្ឋដែលបរាជ័យ

បានតទៅទៀតឡើយ។ ប្រទេសកម្ពុជាបានដើរតួនាទីមិនលេចធ្លោទេ តែជាតួនាទី

មានសារៈ សំខាន់ក្នុងសង្គ្រាមប្រឆាំងនឹងភេរវកម្ម ។ យើងត្រូវតែធ្វើការខិតខំគ្រប់

បែបយ៉ាង ដើម្បីធ្វើអោយកម្ពុជាមានជោគជ័យ ហើយមិនក្លាយទៅជាទីជំរក សុវត្ថិភាព

សំរាប់ភេរវករ អាវុធ និងការផ្ដល់ហិរញ្ញវត្ថុដល់ភេរវករ ។ កម្ពុជា បានចាប់ជនសង្ស័យជាភេរវករ

ដែលគេបានស្គាល់ និងបានបង្កើនការត្រួតពិនិត្យព្រំដែនរបស់ខ្លួន ដោយមានការជួយ

ពីសហរដ្ឋអាមេរិក ហើយ បានក្លាយជាប្រទេសទី ១ ដែលបានបំផ្លាញកាំជ្រួចបាញ់

លើស្មាពីដីទៅអាកាសអស់ពីឃ្លាំងរបស់ខ្លួន ។

          វាជាការផ្ដល់ផលប្រយោជន៍ជាតិរបស់យើងផងដែរ ក្នុងការជួយរារាំងមិន

អោយប្រទេសកម្ពុជាក្លាយ ជាច្រកផ្លូវ សំរាប់រត់ពន្ធមនុស្សនិងគ្រឿងញៀន ។ កម្ពុជាបានក្លាយ

ជាសម្ព័ន្ធមិត្ដដ៏មានតំលៃមួយក្នុងការចាប់ ជនល្មើសផ្លូវភេទ និងជនប្រព្រឹត្ដអាណាចារលើកុមារ ។

កិច្ចសហប្រតិបត្ដិការគ្នារវាងអាជ្ញាធរអាមេរិកនិង អាជ្ញាធរកម្ពុជា ក្នុងការពង្រឹងការអនុវត្ដ

ច្បាប់ថ្មីរបស់អាមេរិកក្នុងរឿងនេះ មានលក្ខណៈល្អប្រសើរណាស់ ។

          ពិតមែនតែពលរដ្ឋអាមេរិកខ្លះ មិនដឹងច្រើនពីប្រវត្ដិសាស្ដ្រនិងវប្បធម៌ដ៏សំបូរណ៍

បែបរបស់កម្ពុជាក្ដី តែពួកគេក៏គោរពតាមគោលសីលធម៌រួមដែរ ។ មានចំណុចខ្លះក្នុង

ទំនាក់ទំនងទ្វេភាគីរបស់យើងដែលពលរដ្ឋ សាមញ្ញជាច្រើននៅអាមេរិក ហើយ និង

រដ្ឋាភិបាលរបស់យើងចាត់ទុកថាមានសារៈសំខាន់ចាំបាច់សំរាប់ធ្វើ អោយទំនាក់ទំនង

មួយមានភាពវិជ្ជមានៈ  ការចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអំពើភេរវកម្ម ការរត់ពន្ធថ្នាំ ញៀន

ការជួញដូរមនុស្សនិងអំពើអាណាចារលើកុមារ ។ រដ្ឋាភិបាលមួួយដែលមានតំលាភាពនិង

ស្ថេរភាព ដែលគោរពនិងការពារសិទ្ធិពលរដ្ឋខ្លួន ។ រដ្ឋាភិបាលមួយ ដែលមានការអើពើ នឹង

សេចក្ដីត្រូវការលើការកែទំរង់ ។ រដ្ឋាភិបាលមួយដែលយល់និងគាំទ្របេសកកម្មរបស់អាមេរិក

ក្នុងការស្វែងរកទាហ៊ានបាត់ខ្លួនរបស់ខ្លួននៅ ក្នុងសម័យសង្គ្រាម ។ 

        អនាគតនៃប្រទេសកម្ពុជាអាចភ្លឺស្វាងនិងប្រកបដោយវិបុលសុខ ។ គឺមនុស្សក្នុង

ជំនាន់អ្នកទាំងអស់ គ្នានេះហើយដែលអាចរួមចំណែកបានច្រើនដើម្បីធ្វើអោយមាន

អនាគតបែបនេះ ពីព្រោះលោកអ្នកជាអ្នក ដែលត្រូវទទួលផលច្រើនពីលទ្ធផលនៃ

អនាគតបែបនេះ ។ រដ្ឋាភិបាលនិងប្រជាជនអាមេរិកនឹងបន្ដរក្សាមិត្ដ ភាពនិងការគាំទ្រ

ក្នុងពេលដែលអ្នកធ្វើដំណើរទៅមុខ ។
                                                                   សូមអរគុណ

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក