សន្ទរកថា
សន្ទរកថា ឯកឧត្ដម ចូសេហ្វ ម៉ូសូមេលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ភោធរបាយការណ៍ប្រចាំឆ្នាំ ២០០៨របស់គំរោងឃ្លាំមើលតុលាការរបស់មជ្ឍមណ្ឌលអភិវឌ្ឍន៍សង្គម
សណ្ឋាគារសាន់វ៉េ
ថ្ងៃទី ២០ មិនា ២០០៨
អរុណសួរស្ដី ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរព។ ខ្ញុំមានសេចក្ដីរីករាយ ដែលកញ្ញា សេង ធារី មានអញ្ជើញខ្ញុំមកធ្វើសន្ទរកថាជាលើកទី ២។ កាលពីឆ្នាំមុន ខ្ញុំបានលើកសរសើរដល់ប្រព័ន្ឋយុត្ដិធម៌កម្ពុជា ជាការពឹតដែលជាទូទៅការកាត់ក្ដីត្រូវបានធ្វើឡើងដោយមានការចូលរួមពីសាធារណជននិងប្រជាពលរដ្ឋដោយសេរី។ វាជាការបោះជំហ៊ានយ៉ាងសំខាន់មួយទៅរកតម្លាភាព និងកំពុងតែអភិវឌ្ឍន៍វប្បធម៌នីតិរដ្ឋនៅកម្ពុជា។ ការបង្កើតវប្បធម៌បែបនេះគឺជាអទិភាពខ្ពស់របស់យើងមិនមានអ្វីសំខាន់ជាងការបណ្ដុះការយល់ដឹងពីនីតិរដ្ឋដល់់ប្រជាជនស៊ីវិលនោះទេ។ វាជាការសាមញ្ញណាស់ថាវាមានជំរើសតែពីរទេនៅក្នុងសង្គមមនុស្ស គឺរបបផ្ដាច់ការដែលក្នុងនោះអ្នកមានអំណាច និងអ្នកមានទ្រព្យជាអ្នកត្រូតត្រា រឺក៏ច្បាប់ដែលអនុវត្ដដោយសមធម៌ និងយុត្ដិធម៌។
ជាការពិតណាស់ថាជនសង្ស័យមិនមានអ្វីខុសប្លែកឡើយបើទោះបីជាច្បាប់ត្រូវបានគេប្រើមិនត្រឹមត្រូវនិងរំលោភបំពានដោយអ្នកមានក៏ដោយ។ នៅសបា្ដហ៍មុនខ្ញុំបាននិយាយទៅកាន់និស្សិតច្បាប់ហើយខ្ញុំបានដកស្រង់សំដីរបស់អ្នកប្រាជ្ញជនជាតិក្រិចម្នាក់ដ៏ល្បីឈោ្មះ Anarchus គាត់បានពោលថាច្បាប់សរសេរគឺដូចជាសំណាញ់ពីងពាងអញ្ជឹង ហើយសំណាញ់ពីងពាងនោះទាក់ រឺក៏ចាប់បានតែអ្នកក្រីក្រនិងអ្នកទន់ខ្សោយប៉ុណ្ណោះចំណែកអ្នកមាននិងអ្នកមានអំណាចវិញអាចគេចចេញបានយ៉ាងស្រួល។
ប៉ុន្ដែវាជាកិច្ចការរបស់យើងទាំងអស់ដែលត្រូវធ្វើអោយសំដី Anarchus ទៅជាមិនពិត ហើយមានន័យថា ត្រូវមានយន្ដការសំរាប់ការវាយតម្លៃនិងវាស់ស្ទង់ការងាររបស់តុលាការ ដើម្បីធ្វើអោយប្រាកដថាមិនដូចជាសំណាញ់ពីងពាង ដែលទាក់បានតែអ្នកក្រីក្រនិងអ្នកទន់ខ្សោយនោះឡើយ។ ប្រសិនបើនីតិរដ្ឋត្រូវបានរីកចំរើននោះនិងមានតម្លាភាពកាន់តែខ្លាំងឡើងដែរនៅក្នុងការអនុវត្ដការងាររបស់តុលាការ និងជាអ្វីដែលការងាររបស់មជ្ឍមណ្ឌលអភិវឌ្ឍន៍សង្គម ក្នុងការឃ្លាំមើលតុលាការដែលជាសេវាកម្មគួរអោយកោតសរសើរនិងមានសារៈសំខាន់បំផុតដល់សង្គមខ្មែរ។
របាយការណ៍ប្រចាំឆ្នាំរបស់មជ្ឍមណ្ឌលអភិវឌ្ឍន៍សង្គមបានបង្ហាញច្បាស់លាស់ពីអ្វីដែលបានធ្វើឡើងនៅក្នុងបន្ទប់ជំរះក្ដី ដែលនៅមានការខ្វះខាត “ក្រមនិតិវិធីយុត្ដិធម៌” ដែលបានកំណត់ដោយសង្គមប្រជាធិបតេយ្យ។ ឧទាហរណ៍ តាមការឃ្លាំមើលរបស់ CSD មានជាងពាក់កណ្ដាលនៃករណីព្រហ្មទណ្ឌជនជាប់ចោទមិនមានមេធាវីការពារក្ដី នៅតុលាការឡើយ។ បច្ចុប្បន្ននេះប្រព័ន្ឋយុត្ដិធម៌កម្ពុជាស្ថិតនៅចំនុចអភិវឌ្ឍន៍ដែលពិតណាស់ថាគូរតែត្រូវបានកែលំអរអោយប្រសើរជាងនេះ។ CSD បានរាយកាណ៍ថាមានជាង ២៥% នៃជនជាប់ចោទ បានចោទថាពួកគេបានត្រូវគេធ្វើទារុណកម្ម រឺបង្ខំអោយឆ្លើយសារភាព។ ខ្ញុំចាំបានថាភាគរយនេះគឺដូចគ្នានិងឆ្នាំមុនដែរ ដែលបង្ហាញថាមិនមានអ្វីផ្លាស់ប្ដូជាដុំកំភូនទេ ដែលជនជាប់ចោទត្រូវបានគេបង្ខិតបង្ខំនៅក្នងការសួរចម្លើយ។ ខ្ញុំពិតជាទទូលស្គាល់ថាវាពិបាកណាស់ដែលអ្នកឃ្លាំមើលត្រូវបញ្ជាក់ថាការចោទប្រកាន់នោះជាការពិត។ ជនសង្ស័យខ្លះអាចនិយាយកុហកប៉ុន្ដែ្ដចំនួននៃការចោទប្រកាន់នោះបញ្ជាក់ប្រាប់យើងថាវាមានអ្វីខុសឆ្គងច្រើនណាស់នៅទីនេះ។
ខ្ញុំកត់ចំណាំដោយក្ដីបារម្ភដែរថា បើតាមរបាយការណ៍នេះ ជាញឹកញាប់ជនជាប់ចោទពេញវ័យត្រូវបានគេឃុំខ្លួនរង់ចាំការកាត់ក្ដីលើសពេលកំណត់។ ហើយករណីនេះហាក់ដូចជាមានច្រើនណាស់នៅតុលាការអនិតិជន។ នេះគឺអយុត្ដិធម៌ហើយជាអ្វីដែលតុលាត្រូវចាត់វិធានការនៅក្នុងសំនុំរឿងជាច្រើននេះ។
ព័ត៌មានទាំងអស់មិនមែនសុទ្ឋតែអាក្រក់នោះទេ តុលាការកម្ពុជាកំពុងតែធ្វើដំណើរទៅមុខនិងកំពុងតែកែរលំអរ។ CSD បានរាយការណ៍ថាមានជនរង់គ្រោះនិងសាក្សីជាច្រើនបានបង្ហាញខ្លួននៅតុលាការដើម្បីមកផ្តល់ចំលើយនៅ ២០០៧ ច្រើនជាងឆ្នាំ ២០០៦។ នេះបង្ហាញថាប្រព័ន្ឋយុត្ដិធម៌មានការវិវឌ្ឍន៍ទៅមុខ ដែលផ្ដល់ឱកាសដល់ជនជាប់ចោទតវាចំពោះការចោទប្រកាន់លើរូបគេ។ ជាងនេះទៅទៀតមន្ដ្រីឃ្លាំមើលបានកោតសរសើរដល់សកម្មភាពរបស់តុលាការក្រុងភ្នំពេញ ដែលមិនបានបញ្ជូនក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ទៅពន្ឋនាគារដោយគ្រាន់តែបញ្ជូនគេទៅមណ្ឌលកែប្រែ។
ឈរលើកត្ដតាតុល្យភាព ទោះជាយ៉ាងណាក៏ដោយមានចំនុចល្អជាច្រើនដែលត្រូវធ្វើដើម្បីអោយប្រព័ន្ឋយុត្ដិធម៌ទទូលបានទំនុកចិត្ដពីប្រជាជននៅពេលណាដែលផ្នែកណាមួយនៃបញ្ហានេះជាការបរាជ័យរបស់រដ្ឋាភិបាលនោះផ្នែកដ៏ទៃទៀតជាការបរាជ័យរបស់ប្រជាជនខ្លួនឯង។ មនុស្សគ្រប់គ្នាចង់បានប្រព័ន្ធយុត្ដិធម៌មានយុត្ដធម៌និងតម្លាភាពលើកលែងតែពេលណាដែលរឿងនេះត្រូវធ្លាក់ទៅលើខ្លួនគេ រឺក្រុមគ្រូសារនិងមិត្ដភ័ក្ដិគេ។ មានមនុស្សជាច្រើននឹងធ្វើការតស៊ូមតិដើម្បីអោយមានតម្លាភាព ប៉ុន្ដែបន្ទាប់មកគេធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយគេទទូលបានការយកចិត្ដទុកដាក់ជាពិសេស។ នេះជាធម្មជាតិដែលមនុស្សគ្រប់រូបចង់បានអញ្ជឺងប៉ុន្ដែវាមិនមែនជាការល្អទេ។ នេះជាអ្វីមួយដែលអង្គការជាច្រើនដូចជា CSD ជួយទប់ស្កាត់និងការពារ។
នៅទីបញ្ចប់ ខ្ញុំសូមរំលឹកឡើងវីញដែល CSD ធ្វើការបានល្អ។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ CSD នៅឆ្នាំនេះនិងសូមកោតសរសើរដល់ការពុះពារនិងធន្ទៈរបស់មន្ដ្រីរដ្ឋាភិបាលដែលបានធ្វើកិច្ចការជាមួយ CSD និងអ្នកឃ្លាំមើលរបស់ CSD។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានកិត្ដិយសដែលបានជួយជ្រោមជ្រែងដល់កិច្ចការនេះ យើងបន្ដរធ្វើការជាមួយ CSD ជាមួយ ឯកឧត្ដម លោកជំទាវ ជាមួយមន្ដ្រីក្រសួងយុត្ដិធម៌ និងជាមួយតុលាការកម្ពុជា។
សូមអរគុណ!