jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត សន្ទរកថា អំពី​ស្ថានទូត ដំណឹង​ថ្មី

សុន្ទរកថា

សុន្ទរកថារបស់លោក​ស្រី Carol A. Rodley ក្នុងពិធី​ប្រគល់​រង្វាន់ក្នុង​ការ​ប្រលង​សរសេរ​អត្ថបទ​​ប្រឌិត​ Mark Twain

ស្ថានទូតអាមេ​រិក ភ្នំពេញ
ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០០៩

     ខ្ញុំសូមអរគុណចំពោះ​ឯកឧត្តម ម៉ក់ វ៉ាន់ ដែល​មានវត្តនៅ​ថ្ងៃនេះ និង​ក្រសួង​អប់រំដែល​បានជួយ​ធ្វើអោយ​មាន​ការប្រលង​សរសេរ​អត្ថបទ Mark Twain នេះ​ឡើង។ ខ្ញុំសូម​អរគុណ​ផងដែរ​ចំពោះ​នាយក​សាលា លោក​គ្រូ​អ្នគ្រូ និងសិស្ស​មកពីវិទ្យា​ល័យ​ស៊ី សុវត្ថិ បាក់ទូក វត្តភ្នំ សន្ធរ​ម៉ុក និងទួល ទំពូង ដែល​មានវត្តមាន​ថ្ងៃនេះ នៅ​ទីនេះ។ បើ​គ្មានការ​ខិតខំ​របស់អ្នក​ទាំងអស់​គ្នា និងការ​លើកទឹក​ចិត្តពីលោក​គ្រូអ្នក​គ្រូទេ​ នោះពិធី​នេះមិន​អាច​មានទៅ​បានទេ។

     តាំងតែពីខ្ញុំបានមក​ដល់កាល​ពីឆ្នាំទៅ ខ្ញុំបាន​កត់សំគាល់​ឃើញ​ថា សិល្បៈ​នៅកម្ពុជា​មានការ​រស់ឡើង​វិញ​បន្តិច។ តាមពិត កាល​ពីសប្តាហ៍​មុន ខ្ញុំបាន​រៀបចំពិធី​មួយនៅ​និវេសដ្ឋាន​របស់​ខ្ញុំ ហើយបាន​មាន​ឱកាស​និយាយ​ជាមួយ​សិល្បករ ជាង​ចំលាក់ តន្រ្តីករ​និងអ្នក​របាំ ដែល​កំពុង​ដឹកនាំ​ចលនានេះ។ ពិតមែន​តែ​វា​​ជា​ឱកាស​ល្អមួយ​ដែលបាន​ជួបជា​មួយនឹង​ក្រុមអ្នក​មានទេព​កោសល្យ​ទាំងនេះ តែខ្ញុំ​បានកត់​សំគាល់​ឃើញថា មិនមាន​អ្នកនិពន្ធ​ណាមួយ​នៅទីនោះ​ទេ។

     សិល្បៈសំដែងនិងសិល្បៈ​គំនូរ​ចំលាក់​គឺជាការ​ឆ្លុះបញ្ចាំង​យ៉ាង​សំខាន់នៃ​វប្បធម៌ ហើយ​អាចប្រាប់​រឿង​របស់​ប្រទេស​មួយ និង​ប្រជា​ជននៃ​ប្រទេស​នោះ តាមវិធី​ពិសេស​ដោយឡែក​របស់គេ។ យ៉ាង​ណាក្តី អ្នក​ទស្សនា​របស់គេ​មានមិន​ច្រើនទេ។ ផ្ទុយ​ទៅវិញ អ្នក​អានស្នា​ដៃនិពន្ធ​មានច្រើន​ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​បរទេស ហើយ​ដូច្នះ មានតែ​ការ​ស្រម៉ើ​ស្រម៉ៃរបស់​​គេតែប៉ុណ្ណោះ​ដែលកំណត់​ព្រំដែន​លើវេទិការ​​សំរាប់​អ្នក​និពន្ធ​ខ្មែរវ័យ​ក្មេង ។

     ខ្ញុំបានសំគាល់ឃើញទាំងនៅក្នុងសេចក្តី​រាយការណ៍​ថ្មីៗនះ ទាំង​ក្នុងសារព័ត៌មាន​ភាសា​ខ្មែរ ទាំងក្នុង​សារ​ព័ត៌​មាន​ភាសា​អង់គ្លេស​ថា ចំនួន​អ្នកអាន​មានការ​កើន​ឡើង នៅ​ប្រទេស​កម្ពុជា។ សិស្ស​ដូចជា​អ្នកទាំង​អស់គ្នា​ស្វែង​រកសៀវ​ភៅកាន់តែ​ច្រើនជា​ភាសា​ខ្មែរ ដែល​និយាយ​ពីរឿងទាក់​ទងនឹង​ជីវិត​រស់នៅ​របស់អ្នក។ ខ្ញុំដឹង​ផង​ដែរថា រឿង​ជាច្រើន​ដែលត្រូវ​បានផ្ញើ​មកក្នុង​ការប្រលង​នេះមាន​លក្ខណៈ​ដូចនេះ ។ រឿង​ទាំងនេះ​សរសេរ​ដោយ​ដៃផ្ទាល់​របស់អ្នក​និពន្ធ ហើយ​ឆ្លុះបញ្ចាំង​ពីការសប្បាយ​និងការ​ពិបាក​ពិត​ប្រាកដ នៃជីវិត​សព្វ​ថ្ងៃ នៅភ្នំ​ពេញ និង​នៅទូ​ទាំង​ប្រទេស។ ខ្ញុំ​សង្ឃឹម​ថា អ្នកនឹង​បន្តភាព​ប៉ិនប្រសប់​ក្នុងការ​សរសេរ នៅ​ពេល​អនាគត និង​សង្ឃឹមថា សំរាប់​អ្នកខ្លះ ការ​ប្រលងនេះ​គឺជាជំហាន​ដំបូង​ក្នុងអាជីព​ជាអ្នក​និពន្ធ។

     ការសរសេររឿងគឺជាមធ្យោបាយ​មួយដ៏​ខ្លាំង ដែល​អាច​បង្កើត​និងផ្លាស់​ប្តូរមតិ។ ខ្ញុំ​ជឿថា អ្នក​និពន្ធខ្មែរ​មាន​តួនា​ទីសំខាន់​ណាស់ក្នុង​ការដែល​ពិភព​​លោកប្រម៉ើល​មើលមក​ប្រទេស​របស់អ្នក នៅ​ពេល​អនាគត។ ខ្ញុំ​ជឿ​ផងដែរ​ថា អ្នក​និពន្ធក្មេងៗខ្លះ​នៅទីនេះ នឹង​មាន​ចំណែក​ក្នុងដំណើរ​នេះ។ សូម​អរគុណ​ម្តងទៀត​ចំពោះ​ភាព​ក្លា​ហាន​ផ្ញើស្នា​ដៃមក ហើយ​យើង​សង្ឃឹម​ថា នឹងបាន​ដឹងច្រើន​ទៀតពី​អ្នកទាំង​អស់គ្នា នៅពេល​អនាគត។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក