jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សុន្ទរកថា

សុន្ទរកថារបស់លោក​ស្រីឯក​អគ្គរដ្ឋ Rodley ក្នុង​វគ្គចុង​ក្រោយ​នៃការ​ប្រលង​យុវជន​ឆ្នើម ដែល​ត្រូវបាន​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍

ស្ថានីយទូរទស្សន៍ CTN
ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០០៩

​​​​​សូមអបអរសាទរចំពោះ​អេមី និង​ពេ ដែល​បានទទួល​ជោគជ័យ​ដ៏អស្ចារ្យ​នេះ។ អ្នកបាន​បង្ហាញ​ដល់​យុវវ័យ​កម្ពុជា​នូវអ្វីដែល​ជាលក្ខណៈ​សម្បតិ្តនៃ​ពល​រដ្ឋនិង​អ្នកដឹក​នាំល្អ។ ក្នុង ១២​ វគ្គមក​នេះ យើង​មានការស្ញប់​ស្ញែង​ចំពោះ​អ្នក ដែល​បាន​ប្រើ​ប្រាជ្ញា ការខិត​ខំ និងគំនិត​ច្នៃប្រឌិត ក្នុង​ការដោះ​ស្រាយ​បញ្ហាពិបាកៗ​ខ្លាំង។ អ្នក​មាន​ជំនឿ​លើខ្លួនឯង ហើយ​តាមរយៈ​ការប្រលង​នេះ ធ្វើអោយ​អ្នកដទៃ​មានជំនឿ​មកលើ​អ្នក។ តាម​រយៈការ​ទទួល​បានសន្លឹក​ឆ្នោតច្រើន​ជាងគេ នៅ​ក្នុងវគ្គ​ចុង​ក្រោយ អ្នកបាន​បង្ហាញ​អោយយើង​ឃើញនូវ​អំណាច​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែលកំពុង​ប្រព្រឹត្ត​ទៅ។ ថ្វីបើ​មានអ្នក​ឈ្នះតែម្នាក់​ក្តី ខ្ញុំក៏សូម​សរសើរ​ផងដែរ​ដល់គូ​ប្រកួតរបស់​អ្នក។ ខ្ញុំមា​នក្តីសង្ឃឹម​ចំពោះ​អនាគតនៃ​ប្រទេស​កម្ពុជា ដោយ​បានឃើញ​យុវវ័យ​គួរជាទី​សង្ឃឹម​និង​មានភាព​ឆ្លាតវៃ បង្ហាញ​ទេព​កោសល្យ​របស់គេ។ ខ្ញុំមាន​សេចក្តីរីក​រាយសូម​ផ្តល់ឱកាស​ដ៏រំភើប​មួយ​ដល់​អេមី/ពេ ក្នុង​​ការធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេ​រិក ដើម្បី​ពង្រឹង​ជំនាញ ដែល​បាននាំ​អ្នកមក​កាន់​ទីនេះ។ សូម​ជូនពរដល់​អ្នក និង​យុវវ័យ​ទាំងអស់​ដែលកំពុងតាមដាន​កម្មវិធី​តាមទូរ​ទស្សន៍ នាយប់​នេះ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក