jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សុន្ទរកថា

សុន្ទរកថារបស់ឯកអគ្គ​រដ្ឋទូត Carol Rodley ក្នុង​ពិធីចុះ​ហត្ថលេខា​លើវិសោធន​កម្មនៃ​កិច្ចព្រម​ព្រៀង​ទ្វេ​ភាគី ក្នុង​វិស័យ​សុខា​ភិបាល និង​អប់រំ

ក្រសួងការបរទេស ភ្នំពេញ
ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០០៩

ខ្ញុំមានសេចក្តីរីករាយក្នុងការ​មានវត្តមាន​នៅពេល​នេះ ដើម្បី​បញ្ជាក់​សារជាថ្មី​នូវឆន្ទៈ​របស់ប្រជាជន​​អាមេ​រិក ក្នុងការ​វិនិយោគ​ក្នុងវិស័យ​សុខាភិ​បាល និងអប់រំ​របស់​ប្រជាជន​កម្ពុជា។ ជាមួយ​នឹងការចុះ​ហត្ថលេខា​លើ​វិសោធន​កម្មទាំង​នេះ ជំនួយ​របស់សហ​រដ្ឋអាមេរិក​ក្នុងវិស័យ​សុខា​ភិបាល និង​អប់រំ ដល់​ប្រទេស​កម្ពុជា​​បាន​ឡើង​ដល់ជាង ២៥០ លាន​ដុល្លាអាមេរិក​ហើយ បើគិត​តាំង​ពីឆ្នាំ ១៩៩៩​ មក។ បើគេ​ក្រលេក​មើលទៅ​​អតីត​កាល វិស័យ​សុខា​ភិបាល និងវិស័យ​អប់រំទទួល​បានជាង​ពាក់កណ្តាល​នៃជំនួយ​របស់​សហ​រដ្ឋអាមេ​រិក​​សំរាប់​ប្រទេស​កម្ពុជា ហើយ​វិស័យ​ទាំងពីរ​នេះនៅតែ​ជាវិស័យ​អាទិភាព​សំរាប់​យើង ក្នុងឆ្នាំ​ខាងមុខ​នេះ។ តាម​រយៈ​ការធ្វើ​ការ​ជា​មួយគ្នា​នឹងសហ​ការីរបស់​យើងក្នុង​រដ្ឋាភិ​បាល​កម្ពុជា យើង​បានជួយ​គេក្នុង​ការទប់កុំ​អោយ​ជំងឺ​អេដស៍​រាល​ដាល លើកកំពស់​គុណភាព​នៃសេវា​សុខភាព​ជាមូល​ដ្ឋាន និងប្រយោជន៍​ហើយនិងលទ្ធភាព​​ទទួល​បាន​ការសិក្សា​អប់រំ​សំរាប់​យុវវ័យ​រាប់ពាន់​នាក់។ ជាមួយ​នឹងថវិកា​ថ្មីនេះ យើង​រំពឹងថា​នឹងអាច​ពង្រឹង​ជោគ​ជ័យទាំង​នេះ ហើយ​និងដោះ​ស្រាយ​បញ្ហាប្រឈម​ថ្មីៗបាន។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក