សុន្ទរកថា
សេចក្តីថ្លែង
ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០០៩
តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមសរសើរចំពោះស៊ីវណ្ណ/វីរៈ ដែលបានឈ្នះការប្រលងស្តីពីយុវជនឆ្នើមលើកទី ៦ នេះ។ នេះជាជោគជ័យមួយប្រសើរណាស់ ហើយជាជោគជ័យដែលធ្វើអោយមានការគោរព និងការកោតសរសើរពីយុវវ័យ នៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពចំពោះស៊ីវណ្ណ/វីរៈ និងបេក្ខជនប្រឡងទាំងអស់ ដែលបានបង្ហាញចេញនូវទេពកោសល្យលើកនេះ។
រដ្ឋាភិបាល និងប្រជាជនអាមេរិកមានសេចក្តីរីករាយក្នុងការឧបត្ថម្ភប្រឡងនេះ ស្តីពីយុវជន
ឆ្នើម។ ក្នុងនាមជាយុវវ័យ អ្នកមានតួនាទីសំខាន់ចាំបាច់ក្នុងការអភិវឌ្ឍប្រទេសរបស់អ្នក។ សហរដ្ឋអាមេរិកមានឆន្ទៈមុតមាំក្នុងការជួយអ្នក ដើម្បីសំរេចសក្តានុពលរបស់អ្នកជាអ្នកដឹកនាំប្រទេសកម្ពុជា នៅពេលអនាគត។
សូមអរគុណ