jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សុន្ទរកថា

សុន្ទរកថារបស់លោក​ស្រីឯកអគ្គ​រដ្ឋទូត Carol A. Rodley ក្នុងពិធី​សម្ពោធ​សាលា​រៀន នៅខេត្ត​​ពោធិ​សាត់

ខេត្តពោធិសាត់
ថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០០៩

​​​​​សូមជំរាបសួរឯកឧត្តម ភ្ញៀវ​កិត្តិយស នាយក​សាលា គ្រូ​បង្រៀន និង​សិស្ស​​សាលា​ខេត្តពោធិ​សាត់។
សូមអរគុណ​ដែលបាន​អញ្ជើញរូប​ខ្ញុំមក​ជួបជា​មួយអស់​លោក អ្នក​ទាំងអស់​គ្នា នៅថ្ងៃ​នេះ។ ស្ថាន​ទូតអាមេ​រិក​មានសេច​ក្តីរំភើប​ដែលបាន​ដើរតួនា​ទីមួយ ក្នុង​ការកសាង​ឡើងវិញ​នូវវិទ្យា​ល័យពោធិ​សាត់ និង​ពង្រីក​សា​លារៀន​បីទៀត ក្នុង​ខេត្តពោធិ​សាត់ គឺអនុវិទ្យា​ល័យកែវ សុវណ្ណ សាលា​បឋម​សិក្សា​ព្រងិល និងសា​លាបឋម​សិក្សា​សុភី។ ខ្ញុំ​ដឹង​​ថា​ការងារ​​និង​ការ​សំរប​សំរួល​គ្នា​​យ៉ាង​ច្រើន​​បាន​ធ្វើអោយ​​មាន​ថ្ងៃ​​នេះ​ឡើង  ហើយ​ខ្ញុំ​​សូម​អរ​គុណ​​ជា​ពិសេស​​ចំពោះ​ក្រុម​ហ៊ុន​ម៉ៅការ​​សាងសង់​​ក្នុង​ស្រុក និង​​ជនជាតិ​​ខ្មែរ​ទាំង​អស់ ដែល​បាន​​ចូលរួម​​ក្នុង​ការ​កសាង​​សាលា​​ថ្មី​ទាំង​​នេះ​។
​​​​​​ដូច​អស់​លោក លោកស្រី​ប្រហែល​​ជា​ធ្លាប់​ដឹង​​មក​ហើយ​​ថា វិទ្យា​ល័យ​ពោធិ​សាត់ត្រូវ​​បាន​កសាង​​ពី​ដើម​​មក​ដោយ​​សហរដ្ឋ​​អាមេ​រិក នៅក្នុង​ឆ្នាំ ១៩៦២។ ការ​ដែល​​យើង​ត្រឡប់​​មក​វិញ​​នៅ​ពេល​​នេះ ៤៧ ឆ្នាំ​​ក្រោយ​​មក បញ្ជាក់​​ពី​ជំរៅ​​និង​ភាព​យូរ​​អង្វែងនៃ​​ការ​ទាក់ទង​​របស់​យើង​​ជាមួយ​​ប្រទេស​​កម្ពុជា និង​ការ​​យក​ចិត្ត​​ទុក​ដាក់​​របស់​​យើង ក្នុង​​ការ​ជួយ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ ក្នុង​​ការ​លើក​​កំពស់​​ប្រព័ន្ធ​​អប់រំ ទាំង​​ផ្នែក​សមត្ថភាព​​មនុស្ស និង​​ទាំង​ផ្នែក​​ហេដ្ឋារចនា​សម្ព័ន្ធ​។
​​​​​តាមរយៈ​គំរោង​នានា​​ដូចជា​​គំរោង​នេះ យើង​​ជួយ​ផ្តល់​​ឱកាស​​អោយ​សិស្ស​​ក្មេង​ៗ​នៅ​​ខេត្ត​ពោធិ​សាត់បាន​​រៀន​សូត្រ​​និង​​លេង និង​ឱកាស​​អោយ​​គ្រូ​របស់​គេ​​ផ្តោត​ការ​​យក​ចិត្ត​​ទុក​ដាក់​ទៅ​​លើ​ការ​​បង្រៀន ជា​ជាង​​លើ​កង្វល់​​ទៅ​លើ​បរិយាកាស​​ដែល​គេ​កំពុងតែ​​ធ្វើការ​។
​​​​​សាលា​នេះ​គ្រាន់តែ​ជា​​ផ្នែក​មួយ​​នៃ​ការ​គាំ​ទ្រ​និង​ជំនួយ​​ផ្នែក​អប់រំ​​របស់​យើង​​ចំពោះ​ប្រទេស​​កម្ពុជា​តែ​​ប៉ុណ្ណោះ​។ យើង​​កំពុងតែ​​កសាង​ឡើង​​វិញ និង​ជួស​ជុល​សា​លា​ដូច​​គ្នា​នេះ នៅ​ទូទាំង​​ប្រទេស តាម​រយៈ​កម្មវិធី​​ជំនួយ​​មនុស្ស​ធម៌​របស់​​យើង​។ តាម​រយៈកម្មវិធី​ជំនួយ​ជាបន្តរបស់​​សហរដ្ឋ​អាមេរិក យើង​​ក៏​កំពុង​តែ​ធ្វើការ​​បង្កើន​​គុណភាព​​អប់រំ និង​លទ្ធភាព​​ទទួល​​បាន​ការ​​សិក្សា​​អប់រំ នៅ​តាម​​តំបន់​ជន​បទ​នៃ​​ប្រទេស ហើយ​​យើង​ថែម​ទាំង​ផ្តល់​​អាហារូបករណ៍​​ដល់​សិស្ស​​ឆ្នើម​ៗ អោយ​​ទៅ​សិក្សា​​នៅ​សហ​រដ្ឋ​អាមេ​រិក​។
​​​​​ដូច្នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អោយ​​សិស្ស​នៅ​​ខេត្ត​ពោធិ​សាត់​រីក​រាយ​នឹង​​អាគារ​​ថ្មី នៅជិត​​ខ្ញុំ​នេះ ហើយ​ខិត​ខំ​រៀន ហើយ​​សូម​ចាំ​​ថា ពួកគេ​​គឺជា​អនាគត​​នៃ​​ប្រទេស​។ ស្ថានទូត​​អាមេរិក​​មាន​សេច​ក្តី​រីករាយ​​ក្នុង​ការ​​ផ្តល់​ជំនួយ​​តាម​រយៈ​កម្មវិធី ដូច​ជា​កម្មវិធី​​ជួយ​​ជួសជុល​​អាគារ​​សាលា​រៀន​នេះ តែ​​អនាគត​​នៃ​ប្រទេស​​កម្ពុជា​​អាស្រ័យ​​លើ​មនុស្ស​​ជំនាន់​ក្រោយ​​ជា​អ្នក​​កំណត់​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក