ការិយាល័យកិច្ចការសាធារណៈ
កម្មវិធីជួបជាមួយវាគ្មិនរបស់ស្ថានទូត
|
អ្នកការទូតអាមេរិកជួបជាមួយក្រុមនានា ដើម្បីពិភាក្សាលើប្រធានបទនានាជាច្រើន ។ រូបពង្រីក |
តាមរយៈកម្មវិធីជួបជាមួយវាគ្មិនរបស់ស្ថានទូត អ្នកការទូតអាមេរិកនៅទីក្រុងភ្នំពេញអាចជួបជាមួយក្រុមនានានៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាពីប្រធានបទនានា រាប់ពីវប្បធម៌ដល់គោលនយោបាយរបស់អាមេ រិក ។ កម្មវិធីផ្ដល់ដល់ទស្សនិកជននូវឱកាសបានលឺដោយផ្ទាល់ពីប្រធានបទទាំងឡាយទាក់ទងនឹងសហរដ្ឋអាមេរិក សួរសំណួរនិងផ្លាស់ប្ដូរទស្សនៈ ។
វាគ្មិនរបស់ស្ថានទូតអាចប្រាប់ពីទស្សនៈរបស់សហរដ្ឋអាមេរិកស្ដីពីបញ្ហានិងប្រធានបទនានាជាច្រើនទាក់ទងនឹងវប្បធម៌ សង្គមកិច្ច នយោបាយ និងរដ្ឋាភិបាល ដូចជាប្រព័ន្ធច្បាប់ ការសិក្សាអប់រំ ការស្ម័គ្រចិត្ដ ប្រវត្ដិសាស្ដ្រ សិល្បៈ វប្បធម៌ ប្រព័ន្ធឃោសនា អាហារ កីឡា ពាណិជ្ជកម្ម សេដ្ឋកិច្ច យោធា លក្ខណៈចំរុះវប្បធម៌ និងសាសនានៅសហរដ្ឋអាមេរិក ។ គោលបំណងរបស់យើងគឺលើកឡើងនូវប្រធានបទដែលលោកអ្នកមានការចាប់អារម្មណ៍និងយល់ថាមានសារៈសំខាន់ ។
ទស្សនិកជនអាចមានក្រុមសិស្សសាលាវិទ្យាល័យនិងនិស្សិតសាកលវិទ្យាល័យ អង្គការតាមសហគមន៍ សន្និសីទ ប្រព័ន្ធឃោសនា អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ពិធីរៀបចំផ្នែកវប្បធម៌ និងអង្គការសាសនា ។
វាគ្មិនរបស់ស្ថានទូតអាចធ្វើដំណើរទៅកាន់កន្លែងរបស់លោកអ្នក ដើម្បីធ្វើបទបង្ហាញរយៈពេល ១ ឬ ២ ម៉ោង ។ បទបង្ហាញជាក្រុមក៏អាចធ្វើនៅក្នុងស្ថានទូតផងដែរ ។ បើលោក អ្នកចង់អញ្ជើញវាគ្មិនអោយចូលរួមក្នុងពិធីរបស់លោកអ្នក សូមបំពេញពាក្យស្នើសុំជួបវាគ្មិនតាមអ៊ិនធ័រនែត ។ យើងនឹងខិតខំបំពេញតាមសំណើរបស់លោកអ្នក ។