jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ទិដ្ឋាការទៅសហរដ្ឋអាមេរិក
 
  សេវា​ទិដ្ឋាការ ទិ.ការ​មិន​អន្តោ. របៀបសុំ តំរូវការរូបថត ការពិនិត្យសំរេច/រង់ចាំ ទិដ្ឋាការ​សិស្ស ទិដ្ឋាការ​ទេសចរ​/​ទិដ្ឋាការ​ជំនួញ ទិដ្ឋាការការទូត/ផ្លូវការ ទិ.ការ​អន្ដោប្រវេសន៍ ឆ្នោត​ផ្សង​សំណាង DV ថ្លៃ​សេវា​ទិដ្ឋាការ ការឆបោក ការ​សុំ​កូន​ចិញ្ចឹម ពត៌មាន​បន្ថែម

ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍

ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក (F/J/M)

          សហរដ្ឋ​អាមេរិក​ទទួល​ស្វាគមន៍​ជនជាតិ​បរទេស​ទាំងអស់​ដែល​មកសិក្សា​នៅ​សហរដ្ឋ​អាមេរិក​។  ជនបរទេស​ភាគច្រើន​ដែល​មាន​បំណង​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​សុំ​ទិដ្ឋាការ​សិស្ស​ប្រភេទ  F1 ប៉ុន្ដែ​មាន​ប្រភេទ​ទិដ្ឋាការ​ផ្សេង​ទៀត​ដែរ​ដែល​ជួនកាល​​គេ​អាច​ប្រើប្រាស់​បាន ។    ខាង​ក្រោម​នេះ​គឺជា​ប្រភេទ​ទិដ្ឋាការ​ខុស​ៗ​គ្នា​សំរាប់​និស្សិត​ដែល​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ៖

ទិដ្ឋាការ​សិស្ស​ប្រភេទ  F1​៖

          គឺជា​ប្រភេទ​ទិដ្ឋាការ​ដ៏​ពេញ​និយម​សំរាប់​អ្នក​ដែល​ចង់​ទៅ​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក ហើយ​ក៏​ជា​ប្រភេទ​ទិដ្ឋាការ​សំរាប់​អ្នក​ចង់​ទៅ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​សាកលវិទ្យាល័យ​ដែល​ល្បី​ឈ្មោះ ឬ​មាន​ការ​ទទួល​ស្គាល់​នៅ​សហរដ្ឋ​អាមេរិក ។  ប្រសិន​បើ​មុខ​ជំនាញ​ដែល​លោក​អ្នក​សិក្សា​ត្រូវ​ចំណាយ​ពេល​រៀន​លើស​ពី ១៨ ម៉ោង​ក្នុង​មួយ​សបា្ដហ៍​នោះ លោក​អ្នក ត្រូវ​សុំ​ទិដ្ឋាការ​សិស្ស​ប្រភេទ  F1 ឬ  M1​។

ទិដ្ឋាការ​សិស្ស​ប្រភេទ  M1​៖

          ទិដ្ឋាការ​នេះសំរាប់​អ្នក​ចង់​ទៅ​សិក្សា​មុខ​ជំនាញ​ឯក​ទេស ឬបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នៅ​សហ​រដ្ឋ​អា​មេ​រិក ។

ទិដ្ឋាការ​សំរាប់​កម្មវិធី​ផ្លាស់ប្ដូរ​សិស្ស-និស្សិត​ប្រភេទ  J1​៖ 

          សំរាប់​អ្នក​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​សិស្ស​របស់​សហរដ្ឋ​អាមេរិក  ហើយ​ក៏ជា​ប្រភេទ​ទិដ្ឋាការ​សមស្រប​សំរាប់​កម្មវិធី​សិក្សា​អប់រំ និង​វប្បធម៌​ដែរ ។  កម្មវិធី​នេះ​គ្រប់គ្រង​ដោយ​ផ្នែក​សំរបសំរួល និង​ជ្រើសរើស​បេក្ខជន​ដែល​ស្ថិត​នៅ​ក្រោម​ការិយាល័យ​កិច្ចការ​សិក្សាធិការ​អប់រំ និង​វប្បធម៌​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​។  មុន​ពេល​ដែល លោក​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ប្រភេទ J1 នេះ លោក​អ្នក​ត្រូវ​មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់ ហើយ​ត្រូវ​បាន​អង្គការ ឬ​ស្ថាប័ន​ដែល​ជា​អ្នក​ជួយ​ឧបត្ថម្ភ​យល់ព្រម​ទទួល​យក ។  បន្ទាប់​មក ប្រសិន​បើ​គេ​ជ្រើសរើស​យក​លោក​អ្នក អ្នក​ឧបត្ថម្ភ​នោះ​នឹង​ផ្ដល់​ពត៌មាន និង​ឯកសារ​ចាំបាច់​ផ្សេង​ៗ​ទៀត ដើម្បី​សុំ​ទិដ្ឋាការ​ប្រភេទ J1 នេះ ។

          ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ជំហាន​ដំបូង​គឺ​ត្រូវ​ស្វែងរក​សាលា​ដែល​មាន​មុខ​ជំនាញ​​សមស្រប​ដែល​លោក​អ្នក​ចង់​សិក្សា​ដើម្បី​ដាក់​ពាក្យ​សុំ​ចូល​រៀន ហើយ​លោក​អ្នក​ត្រូវ​តែ​ទទួល​បាន​ការ​យល់​ព្រម​ពី​សាលា​នោះ​ជា​មុន​សិន។​ស្ទើរ​តែ​គ្រប់​សាកលវិទ្យាល័យ​ឬមហា​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​មាន​គេហ​ទំព័រ​រៀងៗ​ខ្លួន​ដើម្បី​អោយ​លោក​អ្នក​អាន​ព័ត៌មាន។​

​​​​​សូមអាន​ព័ត៌មានផ្លូវការ ស្តីពី ការសិក្សា​នៅសហរដ្ឋ​អាមេរិក​តាម​គេហ​ទំព័រ​ខាងក្រោម៖

​• www.exchanges.state.gov
• www.educationusa.state.gov     
• www.ed.gov

​​​​​សំរាប់ព័ត៌មានផ្សេងៗទៀត លោក​អ្នកអាចអាន​នៅក្នុង​គេហ​ទំព័រខាង​ក្រោម​នេះ៖

• www.communitycollegeusa.com
• www.edupass.org
• www.iie.org

តំរូវការ​បន្ថែម​សំរាប់​បេក្ខជន​សុំ​ទិដ្ឋាការ​ប្រភេទ  F/J/M ៖

១) សូម​បេក្ខជន​ទាំងអស់​មេត្ដា​ធ្វើ​តាម​ជំហាន​នីមួយ​ៗ នៃ​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​។  សំរាប់​ពត៌មាន​បន្ថែម សូម​ចុច​ត្រង់​នេះ

២) បេក្ខជន​ទាំង​នេះ​ត្រូវ​បំពេញ​ទំរង់  DS-158 ដែល​មាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​នូវ​ច្រក​ទ្វារ​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក ឬ​ក្នុង​វិបសាយ​នេះ

៣) បេក្ខជន​ដែល​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​សិស្ស​ជា​លើក​ដំបូង ត្រូវ​បង់​ប្រាក់​បន្ថែម​មួយ​ចំនួន​ទៀត​សំរាប់​​ប្រព័ន្ធ​ទិន្នន័យ​ត្រួត​ពិនិត្យ​ពត៌មាន​សិស្ស-​និស្សិត​បរទេស បន្ថែម​លើ​តំលៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្ដោប្រវេសន៍​ធម្មតា ។  សំរាប់​ពត៌មាន​បន្ថែម​ពី​ការ​បង់​ប្រាក់  SEVIS សូម​ចុច​ត្រង់​នេះ

៤) នៅ​ថ្ងៃ​សំភាសន៍ សូម​យក​ឯកសារ​បន្ថែម​ទាំង​នេះ​មក​ជាមួយ គឺ​ទំរង់ DS-158, I-20 ឬ  DS-2019 និង​បង្កាន់ដៃ​បង់​ប្រាក់ SEVIS (​ប្រសិន​បើ​ត្រូវ​បង់់​)​។  សូម​មេត្ដា​ពិនិត្យ​ផ្ទៀងផ្ទាត់​នូវ​រាល់​ពត៌មាន​ដែល​ដាក់​នៅ​លើ​ទំរង់  I-20 ឬ DS-2019 អោយ​បាន​ត្រឹមត្រូវ ។

៥) សូម​យក​ឯកសារ​ផ្សេង​ៗ ដូច​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​បញ្ជាក់​បង្ហាញ​ពី​ស្ថានភាព​របស់​លោក​អ្នក​មក​ជា​មួយ ៖

  • ភស្ដុតាង​បញ្ជាក់​ថា លោក​អ្នក​មាន​លទ្ធភាព និង​ថវិការ​គ្រប់គ្រាន់​សំរាប់​ចំណាយ​លើ​ការ​សិក្សា​នៅ​ឆ្នាំ​ទី​មួយ និង​លទ្ធភាព​សំរាប់​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក ។
  • ឯកសារ​ត្រៀម​ការ​សិក្សា​នៅ​អាមេរិក​៖ រួម​មាន​សំរង់​ពិន្ទុ​នានា វិញ្ញាបនប័ត្រ​បញ្ជាក់​ការ​សិក្សា លទ្ធផល​ប្រឡង​ដែល​មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ ដូចជា​ពិន្ទុ TOEFL និង សញ្ញាប្រ័ត​ផ្សេង​ៗ​ទៀត ។  ចំពោះ​សិស្ស​ដែល​ត្រូវ​ត្រឡប់​ទៅ​បន្ដ​ការ​សិក្សា​នៅ​អាមេរិក​វិញ ត្រូវ​យក​សំរង់​ពិន្ទុ​ពី​សាលា​នានា​ដែល​គេ​បាន​រៀន​នៅ​សហរដ្ឋ​អាមេរិក​មក​ជាមួយ​ផង ។

          សំរាប់​ពត៌មាន​បន្ថែម​ពី​ការ​សុំ​ទិដ្ឋាការ​សិស្ស សូម​ចុច​ត្រង់​នេះ​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក