សិក្សានៅសហរដ្ឋអាមេរិក
សេចក្ដីផ្ដើមៈ
ការសិក្សាថ្នាក់មហាវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិកមានច្រើនលក្ខណៈនិងមានភាពវិមជ្ឈការ ។វាមានលក្ខណៈជាស្ថាប័នឧត្ដមសិក្សាដែលមានការប្រកួតប្រជែងនិងស្វ័យភាព ។ នៅពេលបច្ចុប្បន្ននេះមានមហាវិទ្យាល័យនិងសកលវិទ្យាល័យប្រហែល ៤ ១៨០នៅក្នុងសហរដ្ឋអាមេរិក ។ ក្នុងចំណោមនេះមាន១៧០០ គឺជាអ្វីដែលគេហៅថា "ស្ថាប័នសំរាប់រយៈពេល២ឆ្នាំ" ហើយមាន ២ ៤៥០ គឺជា "ស្ថាប័នសំរាប់រយៈពេល ៤ ឆ្នាំ" ។ ជាបន្ថែមលើស្ថាប័នសាធារណៈចំនួនប្រហែល ១ ៧០០(ដែលគ្រប់គ្រងដោយរដ្ឋ ក្រុង ឬសង្កាត់ ដែលស្ថាប័នទាំងនោះស្ថិតនៅ) មានមហាវិទ្យាល័យនិងសាកលវិទ្យាល័យឯកជនចំនួនជាង២ ៤៨០ទៀត ។ "មហាវិទ្យាល័យសហគមន៍"មានចំនួនច្រើនជាងគេក្នុងចំណោមស្ថាប័នរយៈពេល ២ ឆ្នាំ របស់អាមេរិកហើយវាល្អសំរាប់និស្សិតដំបូងៗដែលចង់ចាប់ផ្ដើមវគ្គដំបូងៗឬវគ្គទូទៅផ្នែកភាសា ។ នៅពេលនេះ មាននិស្សិតចំនួន ១៤លាននាក់ដែលកំពុងរៀននៅក្នុងស្ថាប័នមហាវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក ហើយភាគច្រើនលើសលុបនៃនិស្សិតទាំងនេះ – ប្រហែល ១១ លាននាក់ -រៀននៅមហាវិទ្យាល័យនិងសាកលវិទ្យាល័យសាធារណៈ ។ និស្សិតស្រីមានចំនួនភាគច្រើន (ជាង ៥៦% នៃនិស្សិតសាកលវិទ្យាល័យអាមេរិក ។ ប្រការដែលគួរអោយចាប់អារម្មណ៍ផងដែរគឺថាចំនួនភាគរយខ្ពស់-ជិតដល់ ៤០% - គឺជានិស្សិតដែល រៀនមិនពេញពេល ពោលគឺអ្នករៀននៅក្នុងសាកលវិទ្យាល័យ ក្នុងពេលដែលគេធ្វើការពេញពេល) ។
ការសិក្សាថ្នាក់បរិញ្ញាប័ត្រនិងលើបរិញ្ញាប័ត្រ (Undergraduate and Graduate Studies)
ក្រៅពីមុខវិជ្ជាសិក្សាធម្មតានៅក្នុងសាលា ស្ថាប័នមហាវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិកថែមទាំងក្រៅពីមុខវិជ្ជាសិក្សាធម្មតានៅក្នុងសាលា ស្ថាប័នមហាវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិកថែមទាំង មានផ្ដល់កម្មវិធី praxis - oriented សំរាប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកំរិតខ្ពស់ ។ កម្មវិធីបែបនេះច្រើនមាននៅក្នុង"មហាវិទ្យាល័យសហគមន៍" ដែលមានរយៈពេល ២ ឆ្នាំ ។ ជាបន្ថែមលើវិញ្ញាបនប័ត្រនិងសញ្ញាប័ត្រ សិស្សអាចទទួលបាន "បរិញ្ញាប័ត្ររង" បន្ទាប់ពីសិក្សាបានរយៈពេល ២ ឆ្នាំ ។
សញ្ញាប័ត្របរិញ្ញាដែលនិស្សិតអាមេរិកាំងទទួលបានគឺបរិញ្ញាប័ត្រ ។ គេទទួលបានសញ្ញាប័ត្រនេះ បន្ទាប់ពីសិក្សាចប់សព្វគ្រប់រយៈពេល ៤ ឆ្នាំ ។ នៅក្នុងរយៈពេល២ឆ្នាំដំបូង និស្សិតអាមេរិករៀនមុខវិជ្ជាទូទៅមួយចំនួនដែលចាំបាច់ ។ បន្ទាប់ពីរយៈពេល ២ ឆ្នាំនេះចប់ទៅ គេចាប់រៀនមុខវិជ្ជាសំខាន់មួយ (ឬពីរ) ហើយក្នុងរយៈពេល២ ឆ្នាំបន្ទាប់ទៀតនេះ គេរៀនផ្ដោតទៅលើមុខវិជ្ជានេះ (តែគេអាចនឹងចាប់រៀនមុខវិជ្ជា ផ្សេងទៀតជាមួយគ្នានោះក៏បានដែរ) ។ ក្រោយពីទទួលបានបរិញ្ញប័ត្រហើយ ជនជាតិអាមេរិកភាគច្រើនបញ្ចប់ "ការសិក្សា" របស់គេ ហើយស្វែងរកការងារធ្វើ ។ ការសិក្សារយៈពេលបួនឆ្នាំនេះមានឈ្មោះថា "ការសិក្សាដើម្បីយកសញ្ញាប័ត្រមហាវិទ្យាល័យលើកដំបូង" (Undergraduate Studies) ។ អ្នកដែលបន្ដការសិក្សាបន្ថែមទៀត នឹងទទួលបានសញ្ញាប័ត្រអនុបណ្ឌិត (Master of Arts ឬ Master of Science)បន្ទាប់ពី សិក្សាបន្ដរយៈពេលមួយឆ្នាំឬពីរឆ្នាំមក ។ សញ្ញាប័ត្រអនុបណ្ឌិតមានផ្ដល់តែនៅសាកលវិទ្យាល័យទេ ហើយ គ្មានផ្ដល់អោយនៅតាមមហាវិទ្យាល័យទេ ។ សាកលវិទ្យាល័យផ្ដល់សញ្ញាប័ត្រជំនាញអាជីព ដូចជាបណ្ឌិត ច្បាប់ វេជ្ជ បណ្ឌិត និង អនុបណ្ឌិតគ្រប់គ្រងក្រុមហ៊ុន (MBA) ។ ដើម្បីទទួលបានសញ្ញាប័ត្រជំនាញអាជីព ទាំងនេះ គេត្រូវសិក្សាពី២ ទៅ ៤ ឆ្នាំទៀត ។
នៅសហរដ្ឋអាមេរិក ដើម្បីទទួលបានសញ្ញាប័ត្របណ្ឌិត គេត្រូវរៀនពីបួនទៅប្រាំមួយឆ្នាំ ។ដំណាក់កាលដំបូងនៃការសិក្សាយកសញ្ញាប័ត្របណ្ឌិត តាមធម្មតា មានរយៈពេលពីរឆ្នាំហើយគេត្រូវឆ្លងកាត់ការប្រឡងយ៉ាងច្រើននៅក្នុងគ្រប់មុខវិជ្ជាទាំងអស់ ។គេហៅការប្រឡងនេះថា "ការប្រឡងជាបឋម" ។ក្រោយពីប្រឡងជាប់ហើយ គេអាចចាប់ផ្ដើមសរសេរនិក្ខេបបទថ្នាក់បណ្ឌិត (Doctoral Dissertation) របស់គេ ។
ការសិក្សាជាប់មិនដាច់ដែលនាំអោយគេអាចទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិតគេហៅថា "ការសិក្សាថ្នាក់ក្រោយឧត្តម" (Graduate studies) ។
ប្រភពពត៌មានស្ដីពីការសិក្សានៅថ្នាក់បរិញ្ញាប័ត្រ និងក្រោយថ្នាក់បរិញ្ញាប័ត្រ (ជាភាសាអង់គ្លេស)៖
- A Brief Guide to U.S. Higher Education (pdf) - American Council of Education
- Education in the United States - Department of Education
- Undergraduate Study (pdf) - If You Want to Study in the United States series
- Graduate and Professional Study and Research (pdf) - If You Want to Study in the United States series
- Information for Specific Fields of Study - Online versions of handouts produced by
the U.S. Educational Advisory Service, UK, covering specific subjects areas
- American Universities - Aophabetical list of websites of U.S. colleges & universities, compiled by the College of Liberal Arts & Sciences, U. of Florida
- College Search: MBA Programs - Business Week - 2004 B-School profiles and rankings from Business Week. Free registration required
- College Search: Business Schools - Princeton Review - Extensive Information on MBA Programs, GMAT, Applications etc
- College Search: College Board.com - Search for college by name, major, location etc
- College Search: National Center for Education
Statistics - Search for colleges by name, major, location etc
- College Search: Petersons.com - Search for college by name, major, location etc
- eduPASS! - The SmartStudent Guide to Studying in the USA
- Executive Business Education - Topexeced.com
- Study USA : Information for International Students
- Web U.S. Higher Education - Listing of regionally accredited institutions. Listed according to state and in alphabetical order. From the U. of Texas, Austin, TX
- Writing Admission Essays - Essayedge.Com
- International Student Guide to the USA - Highlights educational opportunities in the US, lists contact information for schools