jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ថែរក្សាបរិស្ថាន៖ បញ្ហាកង្វល់នៃទឹកដប

សរសេរដោយ Ronit Gerard

Curse of bottled water 
ដបទឹកសុទ្ធបែបនេះ មាន​តែមួយ ប៉ុណ្ណោះ​ក្នុង​
ចំណោម ប្រាំ​ដែល​ត្រូវ​បាន​គេ​ដាក់​ទឹក
ប្រើឡើង​វិញ។ បួន​ទៀត​ត្រូវ​បាន​បោះ​
ចោល​ក្នុង សំរាម​។ រូបពង្រីក  
ក្នុងរយៈពេលចន្លោះពីឆ្នាំ ១៩៩៧ និង ២០០៥ ការ​ប្រើប្រាស់​ទឹកដប​មានកំណើន​លើស​ទ្វេដង ដោយ​ឡើង​ដល់ ១៨២ ពាន់លាន​លីត្រ។ ក្នុងឆ្នាំ ២០០៧ ទឹក​ដបមាន​បរិមាណ​ដល់ ២០៦ ពាន់​លាន​លីត្រ។ បើផ្អែក​តាមតួ​លេខ​ក្នុងរបាយ​ការណ៍​ស្តីពីទឹកដប​ក្នុងពិភព​លោករបស់​អង្គការ Zenith International’s CY2008 ​រួម​ជាមួយ​ការតាម​ដានជា​បន្តលើ​ឧស្សាហកម្ម​ទឹកដប ពីប្រទេស​មួយទៅ​ប្រទេស​មួយ របាយ​ការណ៍​ទស្សន៍​ទាយ​ថា បរិមាណ​ទឹកដប​ប្រើប្រាស់​ក្នុងពិភព​លោកនឹង​កើន​ឡើង ៣២%​ ទៀត គឺ​ដល់ ២៧២ ពាន់​លាន​លីត្រ​ក្នុង​ឆ្នាំ ២០១២។

ការទាញយកទឹកមួយ​ដបពីក្នុង​ទូទឹក​កក នៅពេល​យើងចេញ​ពីទៅ​ក្រៅ​ផ្ទះ  ដោយ​យកដែល​ប្រើហើយ​ចោល​ ជាជាង​ប្រើទឹក​ពីក្បាលរ៉ូប៊ីណេ​ក្នុងការិ​យាល័យ ឬពីប្រដាប់​ច្រោះតាម​គ្រួសារ ដែល​ជាការ​ងាយ​​សោះ​នោះ មើល​ទៅហាក់​ដូចជា​ស្រួល តែគេ​ត្រូវបង់​ការ​ចំណាយ៖

ផលប៉ះពាល់បរិស្ថាននៃដប

  •          ឥន្ធនៈផូស៊ីលត្រូវបានយកមក​ប្រើសំរាប់​ធ្វើរបស់​ដាក់ទឹក។ ជ័រ​ដែលគេ​ប្រើច្រើន​ជាងគេ​សំរាប់​ធ្វើដប​ដាក់ទឹក​គឺ Polyethylene terephthalate (PET) ដែល​ធ្វើ​ពីប្រេង​​ឆៅ។ ការធ្វើ​ដប​សំរាប់​បំពេញ​តំរូវ​ការ​ទឹកដប​ក្នុងពិភព​លោក ត្រូវ​ចំណាយ​ប្រេង​ជាង ៨៤ លានធុង (បារ៉ែល) ក្នុង​មួយ​ឆ្នាំៗ ។​ បរិមាណ​ប្រេងនេះ​អាចប្រើ​គ្រប់​សំរាប់​ឡានជិត ៥ លាន​គ្រឿង​ក្នុងមួយ​ឆ្នាំ។ នៅទូ​ទាំងពិភព​​លោក គេ​ប្រើ​ជ័រ​ប្រមាណ 2,7 លាន​តោនសំរាប់​ធ្វើដប​ដាក់ទឹក ក្នុង​មួយ​ឆ្នាំៗ។
  •          ដើម្បីផលិតទឹកដបមួយ​លីត្រ គេ​ត្រូវការ​ទឹក​ចំនួន ៣ លីត្រ។ ក្រៅពី​បរិមាណ​ដបជ័រ​ដែលគេ​ផលិត​ក្នុង​មួយ​ឆ្នាំៗ ថាមពល​ដែលត្រូវ​ប្រើសំរាប់​ផលិត​និងដឹក​ជញ្ជូន​ដបទាំងនេះ​ទៅកាន់​ទីផ្សារ ក៏ត្រូវ​ស៊ី​ប្រេង​ឥន្ធនៈដែល​មាន​បរិមាណ​កំណត់​ស្រាប់នោះ គួរ​សម​ដែរ។ ទឹកមាន​ទំងន់​ធ្ងន់ ដូច្នេះ​ឡានមិន​អាច​ដឹក​ពេញ​បានទេ។ ទឹកដប​ត្រូវការ​ដឹកឆ្ងាយ​តាមនាវា​និងឡាន​ធំ ដែលជា​ការនាំអោយ​អស់ប្រេង​ច្រើន ដើម្បី​បានទឹក​មក​អោយ​អ្នក​បរិភោគ។
  •         ៩៤% នៃទឹកដបដែលលក់​នៅសហ​រដ្ឋអាមេរិក​ត្រូវបាន​ផលិត​ក្នុង​ស្រុក តែមាន​ជនជាតិ​អាមេ​រិក​ជា​ច្រើន​យកទឹក​មកពីប្រទេស​ហ្វីជី ដែល​ស្ថិតនៅ​ចំងាយ ៩០០០ គម និង​កន្លែង​ឆ្ងាយៗ​ដទៃទៀត ដើម្បី​បំពេញ​តំរូវការ​លើអ្វី​ដែលគេ​ហៅថា “ទឹក​ដប​ហ៊ឺហា​ប្លែក” ។
  •          ពេលទឹកត្រូវបាន​ប្រើអស់​ហើយ ដបទឹក​ត្រូវបាន​បោះ​ចោល។ ដបទឹក​ភាគច្រើន​ធ្វើពីជ័រ​ដែលគេ​អាច​កែ​ច្នៃយក​ទៅប្រើ​វិញបាន តែមាន​តែដប​មួយតែ​ប៉ុណ្ណោះ​ក្នុងចំណោម​ដបចំនួន ៥ ដែល​គេយក​ទៅ​កែ​ច្នៃ​ប្រើវិញ ដោយ​ដបឯ​ទៀតត្រូវ​បានគេ​បោះចោល​នៅកន្លែង​ចោល​សំរាម។


សុខភាពនិងសេដ្ឋកិច្ច

  •          ពិតណាស់ថា ទឹកបរិភោគ​ដែលស្អាត​និងមាន​តំលៃ​សមរម្យ មាន​សារៈសំខាន់​ចាំបាច់​ដល់​សុខភាព​របស់​ប្រជាជន​ក្នុងសាកល​លោក។ ក្នុងពិភព​លោកនេះ​ដែលមាន​មនុស្ស​ជាង 1,1 ពាន់​លាននាក់​​មិន​មានទឹក​ស្អាតពី​ប្រភព​គួរអោយ​ទុកចិត្ត​បាន មាន​កុមារ​ចំនួន ៣ ០០០ នាក់​ស្លាប់ក្នុង​មួយថ្ងៃៗ​ដោយ​សារ​ជំងឺបណ្តាល​មកពីទឹក​មិន​ស្អាត។ គេមិន​អាចដោះ​ស្រាយ​បញ្ហានេះ​បានជាមួយ​នឹងទឹក​ដប​បាន​ទេ។
  •          នៅតាមទីក្រុងមួយចំនួន​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ តំរូវ​ការទឹក​ដបចេញ​មកពី​ការដែល​ថា ទឹក​ម៉ាស៊ីន​ក្នុង​ក្រុង បើទោះ​បីជា​មាន​ក្តី ក៏មិន​អាចចាត់​ទុកថា​ជាទឹក​ស្អាតអាច​អោយ​គេបរិភោគ​​ដោយ​សុវត្ថិ​ភាព​បាន​ដែរ។ តែក្រុម​ហ៊ុនដែល​ផលិត​ទឹកដប​កំពុងតែ​រកចំណូល​បាន​ច្រើន នៅក្នុង​ប្រទេស​អភិវឌ្ឍន៍។
  •          ដោយមានបរិមាណខ្ពស់​ជាងនៅ​ប្រទេស​ណាៗ​ទាំង​អស់ លុយ​ដែលបាន​មកពីការ​លក់ទឹក​ដប​ចំនួន 30,8 ពាន់​លាន​លីត្រ នៅ​សហ​រដ្ឋអាមេ​រិក ក្នុង​ឆ្នាំ ២០០៤ មាន​សរុប​ចំនួន ៩ ពាន់​លាន​ដុល្លា ដែល​ជា​បរិមាណ​ទឹកគ្រប់​សំរាប់​ការប្រើ​ប្រាស់​ទូទៅ​ផ្ទាល់ខ្លួន​សំរាប់​ប្រជា​ជនកម្ពុជា​ទាំងមូល​ក្នុងមួយ​ឆ្នាំ។
  •          ក្នុងឆ្នាំ ២០០៨ ក្រសួងឧស្សាហកម្ម រ៉ែនិង​ថាមពល​កម្ពុជា បាយ​រាយការណ៍​ថា ក្រុម​ហ៊ុន​ទឹកដប​ចំនួន​ជាង ១០០ នៅ​កម្ពុជា អាច​នឹងត្រូវ​បិទ ដោយ​សារមិន​បានបំពេញ​តាមកំ​រិតបទ​ដ្ឋានគុណ​ភាព​អប្បរមា​កំណត់។ មាន​តែក្រុម​ហ៊ុន​ចំនួន ២៤ តែ​ប៉ុណ្ណោះ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ១៣០ គោរព​បាន​តាម​បទដ្ឋាន​ឧស្សាហកម្ម​របស់​ក្រសួង។ 
  •          ការកែលំអនិងពង្រីក​ប្រព័ន្ធ​អនាម័យ​និងបន្សុទ្ធ​ទឹក ដែល​មាន​ស្រាប់​ អាច​នឹងផ្តល់​ជាប្រភព​ទឹក​ស្អាត​និង​ជាប់លាប់​ល្អ សំរាប់​រយៈពេល​យូរទៅ​មុខ។ នៅតាម​ភូមិនានា ការត្រង​ទឹក​ភ្លៀង និងការ​ជីក​អណ្តូង​ថ្មីៗអាចផ្តល់​ទឹកដោយ​អស់តំលៃ​ថោក។
  •          ក្នុងទសវត្សកន្លងទៅ លុយដែលបា​នពីការ​លក់ទឹក​ដបក្នុង​ពិភពលោក​មាន​កំនើនយ៉ាង​ច្រើន រហូត​ដល់​ក្លាយទៅ​ជាអ្វី​ដែលគេ​ប្រមាណ​ថាជា​ឧស្សហកម្ម​មាន​ប្រាក់​ដល់ ១០០ ពាន់​លានដុល្លា។ តែគេ​ត្រូវការ​តែ ៣០ ពាន់​លានដុល្លា​តែ​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​អោយបាន​ពាក់កណ្តាល​នូវ​ចំនួន​មនុស្ស​ដែលមិនមាន​ទឹកស្អាត​បរិភោគ​និងប្រើ​ប្រាស់អោយ​បានស្រួល​បួល។
  •          ការសិក្សាបង្ហាញថា អ្នក​ប្រើប្រាស់​ភ្ចាប់ ការ​បរិភោគ​ទឹកដប​ទៅនឹង​ការរស់​នៅប្រកប​ដោយ​សុខ​ភាពល្អ។ តែ​ទឹកដប​មិន​ធានា​ថា​ប្រសើរ​ជាងទឹក​ម៉ាស៊ីន​នោះទេ។ ទឹកដប​ប្រហែល ៤០% ចេញ​មក​ពីទឹក​ម៉ាស៊ីន ហើយ​វា​ច្រើន​ខុសពីទឹក​ម៉ាស៊ីន​តែត្រង់​ថាគេមាន​បន្ថែម​ជាតិខ​និជ ដែល​មិន​មាន​ប្រយោជន៍​អ្វីធំដុំ​សំរាប់​សុខភាព​ទេ។
  •          បើទឹកដែលយើង​ប្រើនៅ​ផ្ទះសព្វថ្ងៃ​មានតំលៃ​ស្មើនឹងទឹក​ដប​ធុនថោក នោះ​ការចំណាយ​របស់​យើង​នឹង​ឡើង​​ដល់ ៩ ០០០​ ដុល្លា​ក្នុងមួយ​ខែ។


ជំរើសរបស់យើង

វាមិនពិបាកខ្លាំងទេ​ក្នុងការ​លាង ចាក់​បំពេញ និង​ប្រើប្រាស់​ឡើង​វិញនូវដប​ទឹក​ឬពែង។ មុន​ពេលចាប់​យក​​ដប​ទឹក​ពីទូទឹក​កក ចូរគិត​ពីផល​ប៉ះពាល់​នៃជំរើស​របស់​យើងលើ​បរិស្ថាន គ្រួសារ​​និងសហគមន៍​របស់​យើង។ ចូរ​ចាប់​យកដប​ទឹកសំរាប់​ប្រើ​ឡើងវិញ។ ចូរធ្វើ​អ្វីដែល​អ្នកអាច​ជួយ​បាន...វា​ត្រូវការ​ពេល​បន្ថែម​តែប៉ុន្មាន​វិនាទី​តែ​​ប៉ុណ្ណោះ។

អ្វីដែលអ្នកអាចធ្វើសំរាប់​ខ្លួនឯង​និងសហគមន៍​របស់​អ្នក

  •          នៅផ្ទះ ចូរទិញដបទឹកជ័រមាំ​ល្អសំរាប់​ប្រើ​ឡើងវិញ។ ចូរ​ទិញ​ដបទឹក​ដែលអាច​ប្រើឡើង​វិញ​បាន ហើយ​មិនមាន​ជាតិ Bisphenol A ។​ ដប​ទាំងនេះ​អាចរក​បានតាម​អ៊ិនធ័រណែត​ឬនៅ​តាម​ហាង​លក់​របស់របរ​ប្រើ​ប្រាស់​ក្រៅផ្ទះ។
  •          ចូរប្រើធុងច្រោះទឹក​ឬក្បាល​រ៉ូប៊ីណេទឹក​ដើម្បី​បំពេញទឹក​ដាក់ដប​រាល់ថ្ងៃ។ គេប៉ាន់​ប្រមាណ​ឃើញ​​ថា ដោយ​ប្រើដប​ទឹក​ឡើងវិញ គេ​បន្ថយការ​ចំណាយ​គិតជា​​មធ្យម​បាន ២០០ ដុល្លា​ក្នុងមួយ​ឆ្នាំ ព្រម​ជាមួយ​នឹងជ័រ​ចំនួន​ជាង ៦ គក។
  •          នៅតាមអាគារជួល​ដែលមាន​បំរើសេវា​សព្វគ្រប់ ចូរ​កុំអោយ​គេយក​ទឹកដបមក​កន្លែង​របស់អ្នក។ ចូរសុំ​​អោយគេ​ជួលធុង​ទឹកដែល​គេអាច​ចាក់ទឹក​បន្ថែម​ម្តងបាន​ចំនួន ៥ ហ្កាឡង់ ។ ការ​ធ្វើដូច្នេះ​កាត់​បន្ថយការ​ចំណាយ​។
  •          ចូរទិញនំចំណីដែលមានការប្រើប្លាស្ទិចរុំតិច។
  •          ចូរយកថង់ដែលសំរាប់ប្រើច្រើន​ដង​របស់អ្នក​ទៅផ្សារ​ ជាជាង​សុំថង់​ប្លាស្ទិច​ពីគេ។ អ្នកអាច​ទិញ​ថង់​សំរាប់​ប្រើបាន​ច្រើន​ដងតាម​អ៊ិនធ័រ​ណែត។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក