ស្ថានទូតអាមេរិកជួយបង្រៀនអ្នកសារព័ត៌មានក្មេងៗនៅមហាវិទ្យាល័យផ្នែកប្រព័ន្ធព័ត៌មាននិងសារគមនាគមន៍
ភ្នំពេញ
ថ្ងៃទី ៣០ មិនា ឆ្នាំ ២០០៩
 |
លោក John Johnson មន្រ្តីកិច្ចការសាធារណៈ និយាយអំពីដំណើរការនៅក្នុងស្រុកផ្នែក សារព័ត៌មាន ការកំណត់ខ្លឹមសារ បានផ្តល់ការ ណែនាំលើចំណុចគន្លឹះ និងវិធីបង្កើតនិងកំណត់ ទំនាក់ទំនងជាមួយមន្រ្តីរដ្ឋាភិបាល ក្នុងបរិយាកាសដែល មានភាពតានតឹងសំរាប់ផ្នែកសារព័ត៌មាន។ រូបពង្រីក |
នៅថ្ងៃទី ៣០ ខែមិនា បុគ្គលិកផ្នែកសារព័ត៌មាននៃការិយាល័យកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកបានចុះជួបនិស្សិតឆ្នាំទី ២ នៅឯមហាវិទ្យាល័យផ្នែកប្រព័ន្ធព័ត៌មាននិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងសិក្សាសារព័ត៌មានផ្នែកកាសែត។ បុគ្គលិកស្ថានទូតបានថ្លែងទៅកាន់ពួកនិស្សិតពីដំណើរការនៅក្នុងស្រុកផ្នែកសារព័ត៌មាន ការកំណត់ខ្លឹមសារ បានផ្តល់ការណែនាំលើចំណុចគន្លឹះ និងវិធីបង្កើតនិងកំណត់ទំនាក់ទំនងជាមួយមន្រ្តីរដ្ឋាភិបាល ក្នុងបរិយាកាសដែលមានភាពតានតឹងសំរាប់ផ្នែកសារព័ត៌មាន។ គេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទុកចិត្តគ្នា និងការយកព័ត៌មានប្រកបដោយសីលធម៌ ដែលជាគ្រឹះនៃការបណ្តុះប្រភពព័ត៌មានល្អ និងសារៈសំខាន់នៃតួនាទីនៃអំណាចទី ៤ ក្នុងលទ្ធិប្រជាធិបតេយ្យ។ មន្រ្តីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតថែមទាំងបានក្រើនរំលឹកអោយក្រុមនិស្សិតទាំងនោះយល់អោយច្បាស់ពីប្រធានបទ ហើយរៀបចំសំណួរត្រឹមត្រូវសំរាប់សួរ។ នៅពេលចប់វគ្គ ពួកនិស្សិតបានហាត់ប្រើវិធីថ្មីៗទាំងនេះ នៅក្នុងការដើរតួក្នុងសនិ្នសីទកាសែតសាកល្បងមួយ។ មហាវិទ្យាល័យផ្នែកប្រព័ន្ធព័ត៌មាននិងសារគមនាគមន៍ត្រូវបានបង្កើតអោយមានឡើងជិត ៥ ឆ្នាំមកហើយ ហើយបានទទួលការជួយឧបត្ថម្ភពីស្ថានទូតអាមេរិកនូវឧបករណ៍ថតសំលេង និងអ្នកឯកទេសពី សហរដ្ឋអាមេរិកដែលកំពុងធ្វើការកែលំអកំរិតនៃការបង្រៀននិងជំនាញរបស់ផ្នែកសារព័ត៌មាន។ លើសពីនេះទៀតស្ថានទូតក៏បានបញ្ជូនអ្នកឯកទេសជាន់ខ្ពស់ផ្នែកភាសាអង់គ្លេស ដែលកំពុងជួយកែលំអ កម្មវិធីបង្រៀនភាសាអង់គ្លេសផងដែរ។