jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ការពិនិត្យមើលនាវានិង​ការ​ហ្វឹក​ហាត់រួម​គ្នានៅ​លើនាវា​អាមេ​រិកឈ្មោះ USNS Safeguard ARS-50

ខេត្តព្រះសីហនុ
ថ្ងៃទី ២ និង ៣ មេសា ឆ្នាំ ២០០៩

Visit of USS Safeguard in Cambodia 
ការ​ហ្វឹក​ហាត់​រួម​គ្នា​លើ​នា​វា។ រូបពង្រីក  
នៅថ្ងៃទី ២​ និងទី ៣ ខែមេសា បុគ្គលិកស្ថាន​ទូតអា​មេរិក​បាន​ធ្វើដំណើរ​ទៅកាន់​ខេត្តព្រះ​សីហនុ ដើម្បី​​មើល​នាវា USNS Safeguard ។ នាវា​នេះ ដែល​ត្រូវបាន​ដាក់ពង្រាយ​ជួរ​មុខ នៅ Sasebo ក្នុង​​ប្រទេស​ជប៉ុន គឺជា​ប្រភេទ​នាវាជួយ​សង្រ្គោះ​របស់​កងទ័ព​ជើងទឹក​សហ​រដ្ឋអាមេ​រិក។ ការត្រួត​ពិនិត្យ​មើល​នា​វា​ដោយ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន ១១ នាក់មក​ពីផ្នែក​កាសែត វិទ្យុនិ​ង​ទូរទស្សន៍ គឺ​ដើម្បី​អោយ​ពួកគេ​បាន​ឃើញ​ការហ្វឹក​ហាត់​រួមគ្នា រវាង​កំលាំង​ផ្នែកជើង​ទឹកអាមេ​រិក និង​យោធា​កម្ពុជា។ មន្រ្តី​យោធា​កម្ពុជា​ចំនួន ២០ នាក់​បាន​ចូលរួម​ក្នុងការ​ហ្វឹក​ហាត់រួម​គ្នានេះ ដូច​ជាលើ​ការផ្លាស់​ប្តូរជំនាញ​និង បទពិសោធន៍​ជាក់ស្តែង​ក្នុង​ការ​ជួស​ជុល និង​ការហ្វឹក​ហាត់ក្នុង​ការគាំ​ទ្រដល់​អ្នក​មុជទៅ​ក្រោម​ទឹក។

នាវា USNS Safeguard​ ARS-50 គឺជា​នាវា​ជួយ​សង្រ្គោះ ហើយ​មានបេសកកម្ម​បួន​យ៉ាង​ គឺទាញ​នាវា​គឿង លើក​ទំងន់ធ្ងន់ៗ​ពីជំរៅ​សមុទ្រ សណ្តោង​នាវា​ដទៃ​ទៀត និងប្រតិបត្តិ​ការបញ្ជូន​អ្នកមុជ​ទឹកចុះ​ទៅក្នុង​សមុទ្រ។​គួប​ផ្សំជាមួយ​នឹងគ្រោង​ដ៏រឹងមាំ​និងល្បឿន​លឿន​របស់វា នាវា​នេះមាន​ភាពសម​ស្រប​សំរាប់​ធ្វើប្រតិបតិ្ត​ការ​ជួយ​សង្រ្គោះ នៅ​ទូទាំង​ពិភព​លោក។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក