jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  លោកស្រី​ភារធារី អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

កម្មវិធី​រួមគ្នា​របស់​សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​ដើម្បី​លើក​កំពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា

សណ្ឋាគារ InterContinental ភ្នំពេញ
ថ្ងៃទី ៦ ខែ​ឧសភា ឆ្នាំ ២០០៨

U.S. and British Program
លោកស្រី Erin Soto នាយក​ទីភ្នាក់ងារ USAID កាត់
ខ្សែ​បូរ​សម្ពោធ​កម្មវិធី ភស្ដុតាង​នៃ​ភាព​ជា​ដៃគូ ដែល​ធ្វើ
សកម្មភាព​ដើម្បី​សុខភាព នៅ​កម្ពុជា ។ រូប​ពង្រីក

         កម្មវិធី​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​បំណង​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មី​ៗ  កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​បន្ដ​ពូជ និង សុខភាព​ផ្លូវ​ភេទ ត្រូវ​បាន​ប្រកាស​បើក​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ក្រោម​ការ​ខិតខំ​រួម​គ្នា​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ (USAID) និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​របស់​ចក្រភព​អង់គ្លេស (DFID) ។ មូលដ្ឋាន​នៃ​ភាព​ជា​ដៃគូ​ពិសេស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ នឹង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​មួយ​រវាង​ទីភ្នាក់ងារ​ទាំង​ពីរ​នេះ កាលពី​ខែ​មិថុនា ឆ្នាំ ២០០៧ ។

         ដោយ​រួមគ្នា​ទៅ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទាំង​ពីរ​នឹង​ចំណាយ​ថវិកា​រហូត​ដល់ ២៧ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ពេល ៥​ឆ្នាំ ខាង​មុខ ដើម្បី​ធ្វើអោយ​ប្រជាជន​កម្ពុជា​ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង​គេ​ទទួល​បាន​ផលិតផល​ពន្យារ​កំណើត​ក្រោម​ការ​ជួយ​របស់​ម្ចាស់​ជំនួយ​។ កម្មវិធី​នេះ​ដែល​គេ​ច្រើន​ហៅ​ថា ភស្ដុតាង​នៃ​ភាព​ជា​ដៃគូ​ដែល​ធ្វើ​សកម្មភាព​ដើម្បី​សុខភាព (Evidence to Action Partnership for Health) នឹង​ប្រើ​យុទ្ធសាស្ដ្រ​ទីផ្សារ​សង្គម ដើម្បី​ផ្សព្វផ្សាយ និង ចែកចាយ​ផលិតផល​ពន្យារ​កំណើត​ក្នុង​តំលៃ​សមរម្យ ព្រមទាំង​កែប្រែ​គំនិត អាកប្បកិរិយា និង​ឥរិយាបថ ដើម្បី​ពង្រីក​ការ​ប្រើប្រាស់ និង​ការ​លក់​ផលិតផល​ពន្យារ​កំណើត​នេះ​អោយ​បាន​ទូលំទូលាយ នៅ​ទូទាំង​ប្រទេស​កម្ពុជា ។ អង្គការ​សេវា​អន្ដរជាតិ​បំរើ​ប្រជាជន (PSI) ជា​អ្នក​អនុវត្ដ​កម្មវិធី​នេះ ។  

         លោកស្រី អេរីន សូតូ នាយក​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា "តាមរយៈ​ភាព​ជា​ដៃគូ​រវាង USAID និង DFID ដែល​ឈរ​នៅ​លើ​មូលដ្ឋាន​នេះ កម្មវិធី​នេះ​នឹង​ធ្វើឱ្យ​ប្រាកដ​ថា ប្រជាជន​កម្ពុជា​ទាំងអស់ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​យ៉ាង​ណា​ក៏​ដោយ ក៏​នៅតែ​អាច​ទទួល​បាន​នូវ​ផលិតផល និង​ពត៌មាន​ដែល​ពួក​គេ​ត្រូវការ ដើម្បី​ធ្វើ​ការ​សំរេច​ចិត្ដ​បាន​ត្រឹមត្រូវ​ទាក់ទង​នឹង​សុខភាព និង សុខមាលភាព​របស់​គេ" ។ 

         កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ជួយ​បំពេញ​បន្ថែម​ដល់​កម្មវិធី​ប្រើប្រាស់​ស្រោម​អនាម័យ ១០០​% របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​កាត់​បន្ថយ​អត្រា​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​អ្នក​ជំងឺ​អេដស៍​នៅ​កម្ពុជា ដែល​ជា​ជោគជ័យ​ដ៏​កំរ​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ​នៅក្នុង​ពិភពលោក​។ 

         ការ​ទទួល​បាន​ផលិតផល​ពន្យារ​កំណើត​ដែល​មាន​តំលៃ​សមរម្យ និង​មាន​គុណភាព​ខ្ពស់​ថែមទាំង​ធ្វើអោយ​គូ​ស្វាមី ភរិយា​អាច​ធ្វើ​ផែនការ​ពន្យារ​កំណើត​បាន​កាន់តែ​មាន​ប្រសិទ្ធិភាព​។

        ការ​លើក​កំពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​គឺជា​អាទិភាព​អភិវឌ្ឍន៍​លើ​គេ សំរាប់​សហរដ្ឋ​អាមេរិក ។ គ្រាន់តែ​ក្នុង​ឆ្នាំ​នេះ USAID បាន​ផ្ដល់​ប្រាក់​ចំនួន ៣៤ លាន​ដុល្លា​អាមេរិក​សំរាប់​បញ្ហា​សុខភាព​ធំ​ៗ នៅ​ប្រទេស​កម្ពុជា ដូចជា​ជំងឺ​អេដស៍ របេង សុខភាព​បន្ដ​ពូជ សុខភាព​មាតា និង​កូន ហើយ​និង​អាហារូបត្ថម្ភ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ដុំ​រូបថត -
ដុំ​រូបថត

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក