jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ថែរក្សាបរិស្ថានៈ ស្ថានទូតអាមេរិកនៅភ្នំពេញ​បន្តការ​ខិតខំ​របស់​ខ្លួនដើម្បី​អោយ​មានការ​ទទួល​ខុសត្រូវ​​ច្រើន​ថែម​ទៀត​ចំពោះ​បរិស្ថាន

ស្ថានទូតអាមេរិក ភ្នំពេញ
ថ្ងៃទី ១ មេសា ឆ្នាំ ២០០៩

Going Green 
រូបពង្រីក
ក្នុងការខិតខំដើម្បីធ្វើអោយ​ស្ថាន​ទូតអាច​រួមចំណែក​បាន​កាន់តែ​ច្រើន​ក្នុងការ​ថែរក្សា​បរិស្ថាន​អោយ​បាន​ស្ថិត​ស្ថេរ បុគ្គលិក​ស្ថានទូត​អាមេរិក​នៅទី​ក្រុង​ភ្នំពេញ​បាន​បង្កើត​ក្រុម​បរិស្ថាន​មួយ ដើម្បី​ជួយស្ថាន​ទូត​ក្នុងការ​រកវិធី​បង្កើន​ការទទួល​ខុស​ត្រូវលើ​បរិស្ថាន។ សូម​មើល​កំណត់​សំគាល់​នៅលើ​គេហទំព័រ​របស់​ស្ថាន​ទូត​អាមេរិក​ស្តីពី​វិធីរស់​នៅដែល​មិនសូវ​មាន​ផលប៉ះ​ពាល់​ដល់​បរិស្ថាន អត្ថបទ​គួរ​អោយ​ចាប់​អារម្មណ៍​​ស្តីពី​បរិស្ថាន និង​សេចក្តី​ប្រកាស​ពីសកម្ម​ភាពនានា ដូច​ជាការ​រៀបចំ​បោស​សំអាត​សហគមន៍។

តើអ្នកដឹងទេ?

  •         ថាមពលដែលសន្សំបាន​ពីការយក​កំប៉ុង​មីញូម​មួយទៅ​កែច្នៃ​សំរាប់​ប្រើ​ឡើង​វិញ អាច​ប្រើ​​សំរាប់​មើល​​​ទូរ​ទស្សន៍​មួយ​បាន ៣ ម៉ោង ហើយ​ស្មើនឹង​សាំងកន្លះ​កំប៉ុង​នោះ។
  •          ការយកក្រដាសទំងន់មួយតោន​ទៅកែ​ច្នៃ​ប្រើ​ឡើង​វិញ​អាចនាំ​អោយ​គេរក្សា​ដើម​ឈើ​បាន​ចំនួន ១៧ ដើម (រក្សាពី​ការកាប់​វាដើម្បី​យក​ធ្វើ​ក្រដាស)។
  •          សំបកចេកផ្លែចេក​មួយ​ត្រូវការ​ពេល ២ ខែ​ទើប​រលួយ​អស់ ។ ចំណែក​ថង់ប្លា​ស្ទីកសំរាប់​ខ្ចប់នំ​បុ័ង​សាន់វិច​ត្រូវការ​ពេល ៤០០ ឆ្នាំ ហើយ​សារធាតុ​ប្លាស្ទីក​ផ្សំត្រូវ​ការ​ពេល​ជាង ១ ០០០ ០០០ ឆ្នាំ។
  •          បើសិនជាគ្រួសារ​មួយ​បន្ថយ​ការប្រើ​ក្រដាស កំប៉ុង​អាលុយ​មីញ៉ូ​ម កំប៉ុង​ដែក និង​ប្រអប់​ប្លាស្ទីក​​ត្រឹម​តែ ៥% ហើយ​កែច្នៃ​ប្រើឡើង​វិញនូវ​អ្វីដែល​នៅ​សល់ នោះគេ​អាច​កាត់បន្ថយ​​​កាបោន​ជាឧស្ម័ន​ពុល​ទៅក្នុង​បរិយា​កាស បាន​ចំនួ​ន​ជាង ១៥៩ គក។

មើលទៅហាក់ដូចជាថា ការយក​ចិត្តទុក​ដាក់លើ​បរិស្ថាន​នៅក្នុង​ក្រុង​ភ្នំពេញ​គឺជាការ​ពិបាក​មួយ តែមាន​ច្រើន​ដែល​យើង​អាចធ្វើ​បាននៅ​ក្នុង​ការិយា​ល័យ និង​នៅ​ផ្ទះ ទាក់ទង​នឹងការ​ប្រើ​ប្រាស់​ថាមពល​ដោយ​ប្រសិទ្ធិភាព​ល្អ​ កាត់​បន្ថយ​​កាក​​សំណល់ និង​​កាត់​បន្ថយ​​ថវិកា​​តាម​រយៈ​នេះ។ ឧទាហរណ៍៖

  •         សួរទៅឆ្មាំរបស់​អ្នកនៅ​ពេលអ្នក​រើស​អេតចាយ​ដើរកាត់​មុខ​ផ្ទះ។ អ្នករើស​អេតចាយ​ដើរចច្រប់​នៅ​ភ្នំ​ពេញ ដើម្បី​រើស​អ្វីដែល​អាចយក​ទៅកែ​ច្នៃប្រើ​ប្រាស់​វិញបាន​ពីសំរាម ឬទិញ​ដោយ​ផ្ទាល់​ពីអ្នក​ស្រុក ដើម្បី​យកទៅ​លក់​បន្តអោយ​កន្លែង​កែ​ច្នៃ ដើម្បី​យក​ចំណេញ។ បើអ្នក​រក្សា​ទុកនូវ​របស់​ដែលអាច​កែ​ច្នៃ​យកមក​ប្រើ​ប្រាស់​វិញបាន​សំរាប់​អ្នករើស​ឬទិញ​អេត​ចាយ នោះ​អ្នកជួយ​ការងារ​របស់គេ​បាន​ខ្លះ!
  •         នៅក្នុងការិយាល័យ ចូរយក​ពែង​កាហ្វេ​ផ្ទាល់​ខ្លួនមក​ប្រើ ដើម្បី​ជៀស​វាងការ​ប្រើពែង​​ឬកែវ​ប្លាស្ទីក​ហើយ​​​ចោល។

តើអ្នកចង់ចូលរួមយោបល់ដែរ​ឬទេ? ចូរផ្ញើ​យោបល់​ឆ្លើយ​តបនិង​ព័ត៌មាន​ល្អៗទៅ​ក្រុម​បរិស្ថាន តាម​អ៊ីម៉េល PHPGreenTeam@state.gov ។ យើង​នឹងបញ្ចូល​យោបល់​ល្អៗទៅ​ក្នុងគេហ​ទំព័ររបស់​យើង និង​ធ្វើការ​ដើម្បី​អនាគត “ដែល​មាន​បរិស្ថាន​ល្អ”។

 

                                     

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក