jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពីស្ថានទូត ដំណឹងថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

ជួយ​កម្ពុជា​ក្នុង​ការ​តាក់តែង​ឯកសារ​គោលនយោបាយ​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន (Assisting Cambodia to Develop an Access to
Information Policy Paper) 

ភ្នំពេញ
ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០៧

 

 USAID MONASRI MOU

លោក Reed Aeschliman នាយកការិយាល័យ
អភិវឌ្ឍន៍រួម និងឯកឧត្ដម ឆេង សារឿន រដ្ឋលេ
ខាធិការ
MoNASRI ចុះហត្ថលេខាលើអនុស្សា
រណៈយោគយល់គ្នា ដោយ មានវត្ដមានរបស់
លោកជំទាវ ម៉ែន សំអន
MoNASRI និងលោក
ស្រី Joan Silver
នាយកស្ដីទីនៃ USAID ។
រូបពង្រីក

          ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្ដរជាតិ (USAID) និង​ក្រសួង​សំរាប់​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការកិច្ច​កម្ពុជា (MoNASRI) ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណ​សកម្មភាព​ដោយ​បង្កើត​ក្រុម​ផ្ដល់​ការ​ប្រឹក្សា ដោយ​មាន​បណ្ឌិត សៅ សុវណ្ណា និង​សាស្ដ្រាចារ្យ Rick Snell ដែល​ជា​អ្នក​ឯកទេស​ល្បីឈ្មោះ​ក្នុង​ពិភពលោក​ផ្នែក​សេរីភាព​ពត៌មាន ដើម្បី​ជួយ​ក្រុម​ធ្វើ​សេចក្ដីព្រាង​របស់ MoNASRI ក្នុង​ការ​តាក់តែង​ឯកសារ​គោលនយោបាយ​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន​ជា​លើក​ដំបូង​នៅ​កម្ពុជា ។ ឯកសារ​គោលនយោបាយ​នេះ​គឺជា​មូលដ្ឋានគ្រឹះ​សំរាប់​បង្កើត​ច្បាប់​ដំបូង​សំរាប់​ប្រទេស​កម្ពុជា​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន ។

         ក្រុម​ផ្ដល់​ការ​ប្រឹក្សា​នេះ​នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​អោយ​បំពេញ​បាន​តាម​សន្ទស្សន៍​តាមដាន​រួម (Joint Monitoring Indicator= JMI) ក្នុង​ការ​តាក់តែង “ក្របខ័ណ្ឌ​គោលនយោបាយ​ច្បាស់លាស់​មួយ​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន​តាមរយៈ​រចនាសម្ព័ន្ធ​នៃ​ក្រុម​ពិគ្រោះ​យោបល់​របស់​ប្រទេស​ផ្ដល់​ជំនួយ​និង​រដ្ឋាភិបាល​កម្ពុជា​។ លើស​ពី​នេះ​ទៀត ក្នុង​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សំរាប់​អនុវត្ដ​យុទ្ធសាស្ដ្រ​កែ​ទំរង់​ប្រព័ន្ធ​ច្បាប់​និង​តុលាការ​សំរាប់​ក្រុម​ប្រឹក្សា​រដ្ឋមន្ដ្រី ដែល​ក្នុង​នោះ​ការ​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​អាទិភាព​សំរាប់​រយៈពេល​ចំពោះ​មុខ។ ទីភ្នាក់ងារ​USAID រួម​ជាមួយ​នឹង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត រីករាយ​នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​អោយ​បំពេញ​បាន​តាម​ការ​ប្ដេជ្ញាចិត្ដ​លើ JMI  ដើម្បី​តាក់តែង​ក្របខ័ណ្ឌ​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន​ដែល​អាច​​នឹង​នាំ​ទៅដល់​ការ​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន ។

          រាជ​រដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​មើលឃើញ​នូវ​សេចក្ដី​ត្រូវការ​ច្បាប់​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន​ស្ដីពី​រដ្ឋាភិបាល​ដើម្បី​ជំរុញ​តម្លាភាព និង​លទ្ធភាព​ទទួល​ពត៌មាន​ពី​រដ្ឋាភិបាល ដែល​នាំអោយ​ប្រជាជន​មាន​ការ​ទុកចិត្ដ​លើ​រដ្ឋាភិបាល​និង​ស្ថាប័ន​សាធារណៈ​កាន់តែ​ច្រើន ។ ក្នុង​អំឡុង​ពេល​ធ្វើ​សេចក្ដី​ព្រៀង​លើ​ឯកសារ​គោលនយោបាយ​នេះ សាស្ដ្រាចារ្យ Snell នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំនាញ​មកពី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​សភា​និង​ក្រសួង​ដទៃ​ទៀត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នឹង​ដឹកនាំ​ក្នុង​ការ​សរសេរ​ឯកសារ​គោលនយោបាយ​ជា​ភាសា​ខ្មែរ ហើយ​ផ្ដល់​ការ​ណែនាំ​ជា​បន្ដ ។ យើង​ស្វាគមន៍​ការ​ចូលរួម​របស់​សង្គម​ស៊ីវិល​តាមរយៈ​ក្រុម​ការងារ​សេរីភាព​ផ្នែក​ពត៌មាន ក្នុង​ដំណើរការ​ធ្វើ​សេចក្ដីព្រាង​នេះ ។ USAID មាន​ទស្សនៈ​ដូច​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ថា ដោយ​ទទួល​មតិ​យោបល់​របស់​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ ក្នុង​ដំណើរការ​ធ្វើ​សេចក្ដីព្រាង​ឯកសារ​គោលនយោបាយ  ឯកសា​គោលនយោបាយ​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន នឹង​ផ្ដល់​គ្រឹះ​ដ៏​រឹងមាំ​មួយ​សំរាប់​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ពី​ការ​ធ្វើ​ពង្រាង​ឯកសារ​គោលនយោបាយ​ទៅ​ការ​តាក់តែង​ច្បាប់​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន ។

         សាស្ដ្រាចារ្យ Snell នឹង​នាំយក​បទពិសោធន៍​ក្នុង​វិជ្ជាជីវៈ​រាប់​ឆ្នាំ​មក​ប្រើ​ក្នុង​ការងារ​នេះ​របស់​លោក ។ លោក​ជា​សាស្ដ្រាចារ្យ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​សាធារណៈ​នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ Tasmania ហើយ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ឯកទេស​អន្ដរជាតិ​ស្ដីពី​សេរីភាព​ផ្នែក​ពត៌មាន ។ លោក​បាន​ផ្ដល់​ការ​ប្រឹក្សា​និង​បង្រៀន​ជា​អន្ដរជាតិ ស្ដីពី​បញ្ហា​សេរីភាព​ផ្នែក​ពត៌មាន បាន​ធ្វើ​ជា​មន្ដ្រី​របស់​រដ្ឋាភិបាល​ផ្នែក​សេរីភាព​ពត៌មាន​ បាន​ផ្ដល់​ការ​ប្រឹក្សា​ដល់​រដ្ឋាភិបាល ប្រព័ន្ធ​ឃោសនា និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ដាក់​ស្នើ​នូវ​អនុសាសន៍​ជា​ច្រើន​ស្ដីពី​កំណែ​ទំរង់​ច្បាប់​ស្ដីពី​សេរីភាព​ពត៌មាន និង​បាន​ធ្វើ​ជា​ចាងហ្វាង​ទិន្នានុប្បវត្ដិ​សេរីភាព​ពត៌មាន ។

         ក្នុង​អំឡុង​ពេល ៧ សប្ដាហ៍​ដែល​សាស្ដ្រាចារ្យ Snell ស្នាក់នៅ​កម្ពុជា លោក​នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ធ្វើ​សេចក្ដីព្រាង​ឯកសារ​គោលនយោបាយ​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន ព្រមទាំង​បើក​សិក្ខាសាលា វគ្ធ​បណ្ដុះ​បណ្ដាល​និង​ការ​ពិភាក្សា​ទល់​មុខ​គ្នា​ស្ដីពី​សេរីភាព​ពត៌មាន​ជាមួយ​មន្ដ្រី​រាជរដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល ប្រព័ន្ធ​ឃោសនា និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ។

          ការងារ​ជួយ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​សភា​និង​ព្រឹទ្ធសភា​ជាតិ​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ឯកសារ​គោលនយោបាយ​ស្ដីពី​លទ្ធភាព​ទទួល​ពត៌មាន​កំពុង​ត្រូវ​បាន​ធ្វើ​តាមរយៈ​កម្មវិធី​បញ្ជ្រាបការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សមធម៌ (Mainstreaming Anti-Corruption for Equity Program) ដែល​ត្រូវ​បាន​អនុវត្ដ​ដោយ​អង្គការ Pact នៅ​កម្ពុជា ។ កម្មវិធី​នេះ​ធ្វើការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន ដែល​រួម​មាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រុម​សង្គម​ស៊ីវិល​ម្ចាស់​ជំនួយ​ប្រព័ន្ធ​ឃោសនា និង​វិស័យ​ឯកជន ដើម្បី​បង្កើន​ល្បឿន​និង​ពង្រីក​សកម្មភាព​កំណែ​ទំរង់​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ដុំរូបថត -

ដុំរូបថតទី


- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស   សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក