ការិយាល័យ
ផ្នែកពេទ្យទាហ៊ាននៃកងទ័ពសហរដ្ឋអាមេរិកមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ដ្ររបស់កងទ័ព (USAMC-AFRIMS)
បេសកកម្មរបស់ផ្នែកពេទ្យនៃកងទ័ពសហរដ្ឋអាមេរិកមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ដ្ររបស់កងទ័ព(USAMC-AFRIMS) គឺដើម្បីធ្វើការស្រាវជ្រាវជាក់ស្ដែងនិងជាមូលដ្ឋានដើម្បីអភិវឌ្ឍ ការធ្វើតេស្ដកំណត់រោគវិនិច្ឆ័យ ឱសថនិងវ៉ាក់សាំងសំរាប់ជំងឺឆ្លងដែលមានសារៈសំខាន់ផ្នែកយោធា ។ ដំបូងឡើយគេបង្កើតវាយកធ្វើជាមន្ទីរពិសោធរបស់អង្គការ SEATO បន្ទាប់ពីមានអាសន្នរោគរាតត្បាតនៅឆ្នាំ ១៩៥៦-៥៨ នៅពេលនេះទីភ្នាក់ងារ USAMC-AFRIMS របស់ស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសថៃស្ថិតនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ដ្ររបស់កងទ័ពថៃក្នុងទីក្រុងបាងកក ។ AFRIMS គឺជាសកម្មភាពពិសេសរបស់វិទ្យាស្ថានស្រាវជ្រាវផ្នែកកងទ័ព Walter Reed (WRAIR) ហើយជាផ្នែកមួយនៃបញ្ជាការផ្នែកតាក់តែងឯកសារនិងស្រាវជ្រាវផ្នែកយោធា (MRMC) ។ AFRIMSគឺជាផ្នែកមួយក្នុងចំណោមផ្នែកធំៗជាងគេរបស់បណ្ដាញនៅក្នុងសកលលោករបស់មន្ទីរស្រាវជ្រាវវេជ្ជសាស្ដ្រក្រៅប្រទេសនៃក្រសួង ការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងJakarta ប្រទេសឥណ្ដូនេស៊ី ទីក្រុង Lima ប្រទេសប៉េរូ ទីក្រុងNairobi ប្រទេសកេនយ៉ា និងទីក្រុង Cairo ប្រទេសអេស្ស៊ីប ។ USAMC-AFRIMS មានបុគ្គលិកជិត៣០០ នាក់ (ជនជាតិថៃនិងអាមេរិក) និងមានថវិការសំរាប់ការស្រាវជ្រាវប្រចាំឆ្នាំចំនួនពី៥ ទៅ៧លានដុល្លាអាមេរិក ។
ការគំរាមកំហែងធំៗពីជំងឺឆ្លងដល់ទាហ៊ាននៅអាស៊ីអាគ្នេយ៍ មានដូចជាជំងឺគ្រុនចាញ់ដែលស៊ាំទៅនឹងថ្នាំរាគរូស រាគមួល គ្រុនឈាម អេដស៍ និង រោគថ្លើម ។ មេរោគទាំងអស់នេះគឺជាគ្រោះថ្នាក់ដល់ទាហ៊ាននិងជនស៊ីវិល ។ ដូច្នេះវាក្លាយទៅផ្នែកស្រាវជ្រាវមួយយ៉ាងសំខាន់នៅ AFRIMS ។ ការស្រាវជ្រាវនេះគឺជាការងារបែបអនុវត្ដជាក់ស្ដែង ដើម្បីរកមើល ធ្វើនិងសាកពិសោធនឱសថនិងវ៉ាក់សាំងថ្មីៗ ។ ឱសថថ្មីៗដែលនៅពេលនេះកំពុងត្រូវបានផលិតគឺសំរាប់ការព្យាបាលនិងការអភិវឌ្ឍន៍ដល់ AFRIMS ។ ផលិតផលដែលត្រូវបានយកទៅសាកពិសោធន៍ឬបង្កើតឡើងនៅ AFRIMS រួមមានវ៉ាក់សាំងសំរាប់ជំងឺថ្លើមប្រភេទអា វ៉ាក់សាំងសំរាប់រោគរលាកស្រោមខួរ ថ្នាំព្យាបាលនិងការពារជំងឺគ្រុនចាញ់ ។
ក្រៅពីនេះ AFRIMS ធ្វើការតាមដានជំងឺថ្មីៗ ដូចជាមេរោគគ្រុនចាញ់ផាស៊ីផារ៉ូមដែលស៊ាំនឹងថ្នាំ មេរោគCampylobacter ដែលធ្វើអោយមានការរាគរូស មេរោគជំងឺអាសន្នរោគ 0139, Cyclospora, E coli, ជំងឺរលាកថ្លើមប្រភេទ E, HIV 1 E clade គ្រុនឈាមនិងផ្ដាសសាយ ។ មន្ទីរពិសោធន៍មានទីតាំងតាមមូលដ្ឋានចំនួនជាង ៣០ នៅក្នុងប្រទេសថៃ នេប៉ាល់ កម្ពុជា វៀតណាមនិងបង់ក្លាដេស ។ AFRIMS ថែមទាំងមានបណ្ណាល័យផ្នែកវេជ្ជសាស្ដ្រធំជាងគេនៅអាស៊ីភាគអាគ្នេយ៍ កន្លែងស្រាវជ្រាវអំពីសត្វដ៏ទំនើបមួយ ដែលទទួលស្គាល់ដោយសមាគមសំរាប់ការសិក្សាវាយតំលៃ និងសំរាប់ផ្ដល់ការបញ្ជាក់ទទួលស្គាល់ការថែទាំសត្វតាមមន្ទីរពិសោធន៍ - អន្ដរជាតិ (AAALAC) ។
សូមធ្វើការទាក់ទងតាមសំបុត្រ (សហរដ្ឋអាមេរិក)ៈ USAMC-AFRIMS, APO AP 96546 USA
សំបុត្រជាអន្ដរជាតិៈ AFRIMS 315/6Rajvihi Road, Bangkok 10400Thailand
Te: 66 2 644 6691
Fax: 66 2 247 6030
Internet: http://www.afrims.org