jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

កម្មវិធី​កសិកម្ម​របស់​អាមេរិក​ជួយ​ផ្តល់​អាហារ​សំរាប់​សិស្ស​និង​គ្រូ​បង្រៀន នៅ​ខេត្ត​កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំង
ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០០៩

លោក​Michael Riedel ពិនិត្យ​មើល​ទី​កន្លែង
ដាំ​ស្ល​។ រូប​ពង្រីក

         នៅ​ថ្ងៃទី ២៤ ខែ​មិថុនា អនុព័ន្ធ​កសិកម្ម​របស់​ស្ថានទូត​អាមេរិក រួម​ជាមួយ​នឹង​បុគ្គលិក​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​បុគ្គលិក​ក្រសួង​ការបរទេស​អាមេរិក បាន​ចុះ​មើល​តាម​សាលារៀន​មួយ​ចំនួន នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សង្កេត​មើល​ការ​អនុវត្ត​ដំបូង​ៗ​លើ​កម្មវិធី​ស្តីពី​អាហារ​ដើម្បី​ការ​សិក្សា​អប់រំ (FFE) ដែល​ទទួល​បាន​ជំនួយ​ថវិកា​ចំនួន ១,៥ លាន​ដុល្លា​ពី​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​ហើយ​ដែល​ដំណើរការ​អនុវត្ត​ការងារ​ដោយ​អង្គការ​អភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (International Relief and Development = IRD) ។

         កម្មវិធី​ដែល​អនុវត្ត​ដោយ IRD ត្រូវ​បាន​អនុវត្ត​នៅ​តាម​សាលា​បឋមសិក្សា​និង​មធ្យមសិក្សា​ចំនួន ៩១ នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ហើយ​ផ្តល់​អាហារ​ប្រចាំ​ថ្ងៃ​ដល់​សិស្ស​និង​គ្រូ​ចំនួន​ប្រមាណ ២៥ ០០០ នាក់​។ ស្បៀង​អាហារ​មកពី​សហរដ្ឋ​អាមេរិក​ចំនួន ១ ៩៣០ តោន​នឹង​ត្រូវ​បាន​ផ្តល់​អោយ ក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​នេះ ហើយ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​លើក​ទឹកចិត្ត​អោយ​សិស្ស​មក​រៀន​អោយ​បាន​ច្រើន ពិសេស​សិស្ស​ស្រី បង្កើន​ការ​មក​រៀន​ទាន់​ម៉ោង​របស់​សិស្ស​នៅ​តាម​សាលា​បឋមសិក្សា និង​បង្កើន​ចំនួន​សិស្ស​រៀន​ចប់ ទាំង​ថ្នាក់​បឋមសិក្សា ទាំង​ថ្នាក់​បឋមភូមិ​។

         កម្មវិធី​អាហារ​ដើម្បី​ការ​សិក្សា​អប់រំ (FFE) នេះ​បំពេញ​បន្ថែម​លើ​កម្មវិធី​ស្តីពី​សុខភាព និង​ការ​មាន​ជីវិត រស់នៅ​របស់​កុមារ (CSH) ដែល​មាន​ទឹកប្រាក់​ចំនួន ១,៧៥ លាន​ដុល្លា​អាមេរិក ដែល​ត្រូវ​បាន​ទទួល​បាន​ពី ទីភ្នាក់ងារ USAID ហើយ​ដែល​កំពុង​ត្រូវ​បាន​ដំណើរការ​នៅ​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ ដោយ​អង្គការ IRD ។ កម្មវិធី CSH ជួយ​ដល់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ និង​ស្រ្តី​ក្នុង​អាយុ​បន្តពូជ​ចំនួន ៥៣ ០០០ នាក់ ហើយ​មាន បំណង​កាត់​បន្ថយ​អត្រា​ស្លាប់​និង​អត្រា​ឈឺ​របស់​កុមារ​និង​ម្តាយ​។ កម្មវិធី FFE និង CSH នេះ​រួម​មាន​ការ​ផ្តោត​សំខាន់​ទៅ​លើ​អនាម័យ អាហារូបត្ថម្ភ និង​ការ​ជំរុញ​អោយ​មាន​ការ​ប្រព្រឹត្ត​ល្អ​ដើម្បី​សុខភាព​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- គេហទំព័រ​ភ្ជាប់ -
ដុំ​រូបថត

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក