Skip Global Navigation to Main Content
Skip Breadcrumb Navigation
កម្មវិធី​ផ្សេង​ៗ ក្នុង​ឆ្នាំ​២០១២

កម្ពុជា និង​សហរដ្ឋ​អាមេរិក​យល់ព្រម​ពិភាក្សា​គ្នា​ លើ​សន្ធិសញ្ញា​វិនិយោគ​ទ្វេ​ភាគី

ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២
(រូបថត​របស់​ក្រសួង​ការបរទេស​អាមេរិក​)

សេចក្តី​ប្រកាស​របស់​លោក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​និយាយ​ថា “​អ្នក​ឯកទេស​របស់​សហរដ្ឋ​អាមេរិក និង​អ្នក​ឯកទេស​កម្ពុជា​នឹង​ពិភាក្សា​គ្នា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ និង​គោលនយោបាយ​វិនិយោគ​របស់​យើង ដើម្បី​កំណត់​ចំណុច​ដូច​គ្នា និង​ចំណុច​ខុស​គ្នា​សំខាន់​ៗ​”

          លោក Ron Kirk តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចាប់ផ្តើម​ការ​ពិភាក្សា​ស្វែង​យល់​លើ​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​។ សេចក្តី​ប្រកាស​នេះ​មាន​ឡើង​បន្ទាប់​ពី​ការ​ជួប​ប្រជុំ​គ្នា​រវាង​លោក Kirk និង​លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាសាន។

         សេចក្តី​ប្រកាស​របស់​លោក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​និយាយ​ថា “​អ្នក​ឯកទេស​របស់​សហរដ្ឋ​អាមេរិក និង​អ្នក​ឯកទេស​កម្ពុជា​នឹង​ពិភាក្សា​គ្នា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ និង​គោលនយោបាយ​វិនិយោគ​របស់​យើង ដើម្បី​កំណត់​ចំណុច​ដូច​គ្នា និង​ចំណុច​ខុស​គ្នា​សំខាន់​ៗ​”​។ ការ​ពិភាក្សា​នឹង​ធ្វើ​ឡើង ដើម្បី​ចែក​រំលែក​វិធីសាស្រ្ត និង​បើក​អោយ​មាន​ការ​ពិភាក្សា​ថែម​ទៀត ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ខ្លឹមសារ​គំរូ​របស់​សហរដ្ឋ​អាមេរិក​សំរាប់​សន្ធិ​សញ្ញា​វិនិយោគ​ទ្វេ​ភាគី​”​។

        លោក​តំណាង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា សន្ធិសញ្ញា​បែប​នេះ​នឹង “​លើក​ទឹកចិត្ត​អោយ​មាន​ការ​វិនិយោគ ដោយ​កែ​លំអ​បរិយាកាស​វិនិយោគ ជំរុញ​កំណែ​ទំរង់​សេដ្ឋកិច្ច​ផ្អែក​លើ​ទីផ្សា និង​ពង្រឹង​និតិរដ្ឋ​។ ការ​សំរេច​ចិត្ត​របស់​យើង​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​លទ្ធភាព​នេះ​បញ្ជាក់​ពី​ដំណើរ​ជឿនលឿន​ទៅ​មុខ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ជំរុញ​បរិយាកាស​នៃ​គោលនយោបាយ​ដែល​អនុវត្ត​ទៅ​លើ​វិនិយោគ​ឯកជន ក្នុង​លក្ខណៈ​បើក​ចំហ ប្រកប​ដោយ​តំលាភាព និង​គ្មាន​ការ​រើសអើង​”​។

        សេចក្តី​ប្រកាស​ថ្លែង​ថា សហរដ្ឋ​អាមេរិក​មាន​សន្ធិសញ្ញា​វិនិយោគ​ទ្វេ​ភាគី​ចំនួន​ជាង ៤០ ដែល​មាន​សុពលភាព ជាមួយ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។