សេវាទិដ្ឋាការ
ម៉ោងការងារ និង ថ្ងៃបុណ្យឈប់សំរាក
• ទិដ្ឋាការមិនមែនអន្ដោប្រវេសន៍
បេក្ខជនដែលបានណាត់ពេលវេលាសំភាសន៍រួចហើយ អាចអញ្ជើញមកសំភាសន៍រៀងរាល់ពីថ្ងៃចន្ទ័ ដល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង៧:៣០ នាទីព្រឹក ដល់ម៉ោង៩:០០ព្រឹក។ បេក្ខជនដែលត្រូវសំភាសន៍ទាំងអស់ ត្រូវអញ្ជើញមកដល់ស្ថានទូតអាមេរិកតាមពេលកំណត់ដែលបានផ្ដល់ជូនពេលសុំណាត់ ។ បេក្ខជនដែលមកដល់ស្ថានទូតក្រោយម៉ោង ៩:០០ព្រឹកមិនអាចអនុញ្ញាតិអោយចូលសំភាសន៍ឡើយ ហើយពួកគេត្រូវតែសុំណាត់ពេលវេលាសំភាសន៍សារជាថ្មីម្ដងទៀត។
សំរាប់ពត៌មានបន្ថែមពីរបៀបដាក់ពាក្យសុំទិដ្ឋាការ សូមចុចត្រង់នេះ។
• ទិដ្ឋាការប្រភេទអន្ដោប្រវេសន៍ និងទិដ្ឋាការគូរដណ្ដឹង
បេក្ខជនណាដែលទទួលបានលិខិតផ្ដល់ពេលវេលាដើម្បីសំភាសន៍ ត្រូវអញ្ជើញមកដល់ស្ថានទូតអាមេរិកនៅម៉ោង៧:០០ព្រឹកជាកំហិត នៅថ្ងៃកំណត់ដូចជំរាបជូនក្នុងលិខិតនោះ។ ចំពោះបេក្ខជនដែលធ្លាប់បានមកសំភាសន៍រួចហើយ ហើយមន្ដ្រីកុងស៊ុលតំរូវអោយយកឯកសារ ឬពត៌មានមកបន្ថែមទៀតនោះ ត្រូវអញ្ជើញមកស្ថានទូតអាមេរិកចន្លោះពីម៉ោង១:០០ ដល់ម៉ោង៣:០០ រសៀល រៀងរាល់ពីថ្ងៃចន្ទ័ ដល់ថ្ងៃព្រហស្បតិ៍ ។ បេក្ខជនដែលមិនទាន់បានទទួលលិខិតផ្ដល់ពេលវេលាសំភាសន៍ ឬមន្ដ្រីកុងស៊ុលពុំបានស្នើសុំអោយយកភស្ដុតាង ឬឯកសារមកបន្ថែមទេនោះ ពុំអាចអនុញ្ញាតិអោយចូលក្នុងស្ថានទូតបានឡើយ។
ចំណាំៈ អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ K-1 និង K-3 មិនអាចធ្វើការណាត់សំភាសន៍តាមប្រព័ន្ធអេឡិច ត្រូនិចនេះបានទេ ។ ការិយាល័យកុងស៊ុលនឹងទំនាក់ទំនងទៅបេក្ខជនសុំទិដ្ឋាកាប្រភេទ K-1 និង K-3 ដើម្បីផ្តល់ពេលវេលាសំភាសន៍ជូន។
• សេវាកម្មសំរាប់ពលរដ្ឋអាមេរិក
ទទួលបំរើពីថ្ងៃចន្ទ័ ដល់ថ្ងៃព្រហស្ប្អតិ៍ ពីម៉ោង១:០០ ដល់ម៉ោង៤:០០ រសៀល។ សូមជំរាបថា ការិយាល័យកុងស៊ុលមិនផ្ដល់សេវាដល់សាធារណជននៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃបុណ្យរបស់សហរដ្ឋអាមេរិក និងថ្ងៃបុណ្យជាតិរបស់ប្រទេសកម្ពុជា។ ប្រសិនបើពលរដ្ឋអាមេរិកាំងណាដែលមានធុរៈបន្ទាន់អាចទាក់ទងមកផ្នែកសេវាកម្មសំរាប់ពលរដ្ឋអាមេរិកាំងតាមរយៈទូរស័ព្ទលេខ ០២៣-៧២៨-០០០ គ្រប់ពេលវេលាទាំងអស់ គឺ២៤ម៉ោង លើ២៤ម៉ោង ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ ។ ប៉ុន្ដែសូមចងចាំថាករណីសាមញ្ញធម្មតា ដូចជាបញ្ហាទាក់ទងនឹងទិដ្ឋាការ សារការី ឬការបន្ថែមទំពរ័លើលិខិតឆ្លងដែនជាដើម មិនរាប់បញ្ជូលជាកិច្ចការប្រញាប់ឡើយ។
ការពិន័យចំពោះការផ្ដល់ពត៌មានក្លែងបន្លំផ្សេងៗ
សូមចងចាំថាការចុះហត្ថលេខានៅលើពាក្យសុំទិដ្ឋាការ គឺជាការធានាអះអាងថារាល់ពត៌មានទាំងអស់ដែលលោកអ្នកបានដាក់នៅលើ ពាក្យសុំទិដ្ឋាការនេះគឺជាពត៌មានពិតប្រាកដត្រឹមត្រូវ ហើយលោកអ្នកត្រូវតែទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់ទោះបីជាលោកអ្នកពឹងពាក់អោយនរណាម្នាក់ជួយបំពេញឯកសារនេះអោយក៏ដោយ។ ការប្រើប្រាស់ឯកសារក្លែងក្លាយ ឬការផ្ដល់ពត៌មានមិនពិតប្រាកដអាចធ្វើអោយលោកអ្នកគ្មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលបានទិដ្ឋាការអាមេរិកជាអចិន្ទ្រៃយ៍តែម្ដង។
បំរាម
សូមជំរាបថាការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកមិនពាក់ពន្ធ័ជាមួយភ្នាក់ងារ ឬក្រុមហ៊ុនឯកជននានាដែលផ្ដល់សេវាជួយរៀបចំសំណុំឯកសារសំរាប់សុំទិដ្ឋាការទេ ។ ប្រសិនបើមាននរណាម្នាក់ធានាអះអាងជាមួយលោកអ្នកថាគេអាចផ្ដល់ទិដ្ឋាការអោយលោកអ្នកបាន ឬមួយក៏អាចជួយសំរួលដល់ដំណើរការសុំទិដ្ឋាការនោះ គឺពួកគេប្រាកដជាជនបោកប្រាស់ភូតភរកុហក សូមលោកអ្នកកុំជឿគេអោយសោះ ។ ការិយាល័យកុងស៊ុលបាននឹងកំពុងយកចិត្ដទុកដាក់តាមដានយ៉ាងល្អិតល្អន់ចំពោះរាល់សកម្មភាពក្លែងបន្លំ ឬការប្រើប្រាស់ឋានៈតួនាទីដោយខុសច្បាប់ចំពោះករណីទាក់ទងនឹងទិដ្ឋាការ ។ ប្រសិនបើលោកអ្នកមានពត៌មាន ឬភស្ដុតាងច្បាស់លាស់អំពីករណីក្លែងបន្លំឬអំពើមិនគប្បីទាក់ទងនឹងករណីទិដ្ឋាការអន្តោប្រវេសន៍ សូមទាក់ទងមកការិយាល័យរបស់យើងខ្ញុំដោយផ្ញើអ៊ីម៉េលមកកាន់ IVPhnomPenh@state.gov ។ ប្រសិនបើលោកអ្នកមានពត៌មាន ឬភស្ដុតាងច្បាស់លាស់អំពីករណីក្លែងបន្លំឬអំពើមិនគប្បីទាក់ទងនឹងករណីទិដ្ឋាការមិនមែនអន្តោប្រវេសន៍ សូមទាក់ទងមកការិយាល័យរបស់យើងខ្ញុំដោយផ្ញើអ៊ីម៉េលមកកាន់ NIVPhnomPenh@state.gov ។
តារាងថ្ងៃបុណ្យឈប់សំរាកប្រចាំឆ្នាំ ២០០៩