jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពីស្ថានទូត ដំណឹងថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

សេចក្តី​ព្រមាន​ពី​ការ​បោកប្រាស​និង​ការ​បន្លំ​ទិដ្ឋាការ


          ស្ថានទូត​អាមេរិក​បាន​ដឹង​ថា​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ប្រកាស​ពី​កម្មវិធី​សិក្សា​និង​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​សន្យា​ផ្តល់​ទិដ្ឋាការ​ដល់​អតិថិជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​ទាំង​នេះ ។ ក្រុមហ៊ុន​ទាំង​នេះ​តំរូវ​អោយ​មាន​ការ​បង់​លុយ​ដែល​មាន​រាប់​ពី​រាប់​រយ​ទៅ​រាប់​ពាន់​ដុល្លា ហើយ​អាច​មាន​ការ​ទាក់​ទង​ជា​មួយ​ស្ថា​ប័ន​អប់​រំ​នៅ​សហ​រដ្ឋ​អា​មេរិក ។​ ​កម្មវិធី​សិក្សា​​មាន​រាប់​ពីការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា ឬ​សាកល​វិទ្យាល័យ​ដល់​កម្ម​វិធី​ទេសចរណ៍ ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច​ជា​ដើម ។​ គេ​មាន​ប្រកាស​ផង​ដែរថា​ គេ​មាន​ឥទិ្ធពល​ជា​មួយ​ស្ថាន​ទូត​អាមេរិក​ហើយ​អាច​ធានា​ទិដ្ឋាការ​ដល់​អ្នក​ បើ​អ្នក​បង់ប្រាក់​ថ្លែ​សេ​វា​អោយ​គេ ។ ចូរ​ប្រយ័ត្ន! ស្ថានទូត​សូម​ព្រមាន​អោយ​ដឹង​ជា​មុន​ថា​ស្ថានទូត​អាមេរិក​មិន​ធានា​លើ​ការផ្ដល់​ទិដ្ឋាការ​មិនមែន​អន្ដោប្រវេសន៍​សំរាប់​កម្មវិធី​សិក្សា​ឬ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​អប់រំ​ណា​មួយ​ទេ ។ ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​បែបនេះ​ធ្វើ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ ដោយ​ប្រុង​ប្រយ័ត្ន​លើ​អង្គការ​អាមេរិក​ដែល​ជា​អ្នក​រៀបចំ​ឧបត្ថម្ភ ដើម្បី​បញ្ជាក់​អោយ​ច្បាស់​ថា​អង្គការ​នោះ​ពិត​ជា​មាន​ភាពត្រឹមត្រូវ​មែន។ ថ្លៃ​សេវា​ទាំងអស់​ត្រូវតែ​មាន​ភាពសមស្រប មាន​តំលាភាព​និង​អាច​សង​ត្រឡប់​វិញ​បាន​ ។ លើសពី​នេះ​ទៀត ទីភ្នាក់ងារ​ទុច្ចរិត​នៅ​ភ្នំពេញបាន​គាប​យក​លុយ​ពី​អ្នក​ឈ្នះ​ឆ្នោត​ផ្សងសំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អា​មេរិក (DV) ។ ក្រុមហ៊ុន​ទាំងនេះ​បាន​ជួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការដាក់​ពាក្យ​លេង​ឆ្នោត​DV នេះ  ហើយ​បន្ទាប់​មក ទារ​ថ្លៃ​សេវា​ពី​អ្នក​ឈ្នះ​យ៉ាង​ច្រើន​សម្បើម ។ អ្នក​ឈ្នះ​ឆ្នោត​មិន​ត្រូវ​បង់លុយ​ទេ ដើម្បី​អាច​ទទួល​បាន​លេខ​របស់​គេ​នោះ ។ គេមិន​ត្រូវ​បង់​លុយ​អោយ​ឈ្មួញ​កណ្តាល​យ៉ាង​ច្រើន​នោះ​ឡើយ ។​ ស្ថានទូត​អាច​ជួយ​អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ការ​ទាក់​ទង​ជា​មួយ​មជ្ឈ​មណ្ឌល​កុង​ស៊ុល​ Kentucky អោយ​បន្ត​ធ្វើ​ការ​លើ​ករណី​ឆ្នោត​ DV របស់​អ្នក ។

           មនុស្ស​ឬ​អង្គការ​ទាំងឡាយណា​ដែល​អះអាង​ថា​អាច​ជួយ​សុំ​ទិដ្ឋាការ​អា​មេរិក​​អោយ​អ្នក​បាន​ ក្នុង​តំលៃ​យ៉ាង​ថ្លៃ​នោះ ​សុទ្ធ​តែ​កុហក​ទេ ។​ មាន​តែ​មន្ដ្រី​កុងស៊ុល​របស់​ស្ថានទូត​អាមេរិក​ទេ​ទើប​មាន​សិទ្ធិ​សំរេច​លើ​ពាក្យសុំ​ទិដ្ឋាការ ។ អ្នក​ដាក់​ពាក្យ​សុំ ក៏​មិន​ត្រូវ​រៀបការ​ក្លែងក្លាយ​ឬ​ប្រើ​ឯកសារ​ក្លែងក្លាយ​ឡើយ​នៅ​ពេល​ដាក់​​ពាក្យ​​សុំ​ទិដ្ឋាការដែរ​ ។ បើ​គេ​ធ្វើ​ដូច្នេះ គេ​នឹង​ត្រូវ​បាន​បដិសេធ​ចោល ហើយ​មិន​អាច​ទទួល​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេ​រិក​ជា​រៀង​រហូត ។

          សូម​ទាក់ទង​ស្ថានទូត​អាមេរិក​តាម​អ៊ីម៉េល visasphp@state.gov បើ​​មាន​ឈ្មួញ​កណ្ដាល​ណា​មួយ​គាប​ទារប្រាក់​ពី​អ្នក ឬ​រាយការណ៍​ពី​អំពើ​ទុច្ចរិត ការបន្លំ អំពើ​មិន​គប្បី​ទាក់ទង​នឹង​ទិដ្ឋាការ និង​អំពើ​ខុស​ច្បាប់​ដទៃ​ទៀត​ទាក់ទង​នឹង​ទិដ្ឋាការ​អន្ដោប្រវេសន៍​និង​មិនមែន​អន្ដោប្រវេសន៍ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក