jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

លោកស្រី Lynn Nottage អ្នក​សរសេររឿង​ល្ខោន​ដែល​បានទទួល​រង្វាន់ Pulitzer ទស្សនា​ទី​ក្រុងភ្នំពេញ

ភ្នំពេញ
ខែកញ្ញា ឆ្នាំ ២០០៩

Lynn Nottage, winner of the 2009 Pulitzer for drama and the MacArthur Genius Award, spent ten days in Phnom Penh . 
 អ្នកស្រី Lynn Nottage ជាមួយ​សិល្បៈករ
និង​អ្នកដឹកនាំ​រឿងល្ខោន​ខ្មែរ​។ រូបពង្រីក
លោកស្រី Lynn Nottage ​ដែល​បានទទួល​រង្វាន់ Pulitzer ផ្នែក​ល្ខោន និង​រ​ង្វាន់ MacArthur Genius Award សំរាប់​អ្នកមាន​ទេពកោ​សល្យ បានមក​ទីក្រុង​ភ្នំពេញ​រយៈពេល ១០ ថ្ងៃ ដើម្បី​​ចូល​​រួមក្នុង​​កម្ម​វិធី​​មួយ ដែល​រៀបចំ​ដោយ​ផ្នែក​កិច្ចការ​សាធារណៈ​​របស់ស្ថាន​​ទូត​អាមេ​រិក។ រឿង​របស់លោក​ស្រី Nottage ដែល​មានចំណង​ជើង​ថា “ត្រូវ​អន្តរាយ” (Ruined) បាន​​ឈប់សំដែង​​ក្នុងពេល​ថ្មីៗនេះ បន្ទាប់ពី​ការ​សំដែង​អស់​​ពេល​យ៉ាង​យូរ នៅទី​ក្រុងញូ​យ៉ក ហើយ​លោក​ស្រី​មាន​ពេល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា ក្នុង​ពេល ២ សប្តាហ៍​កន្លងទៅ​នេះ។
​​​​​នៅប្រទេសកម្ពុជា លោក​ស្រី​បាន​​ធ្វើការ​ជាមួយ​នឹងអង្គការ​សិល្បៈ​ ដែល​មានឈ្មោះ​ថា អម្រឹតា​សិល្បៈ ដែល​បាន​​ប្រមូល​អ្នកដឹក​នាំល្ខោន​ និង​សិស្ស​របស់គេ​ពីសាកល​វិទ្យាល័យ​​ភូមិន្ទវិចិត្រ​សិល្បៈ។ ផ្នែក​កិច្ចការ​សាធារណៈ​​របស់ស្ថាន​ទូតបាន​បក​ប្រែ​ផ្នែកខ្លះ​នៃរឿង​របស់លោក​ស្រីជាភាសា​ខ្មែរ  ហើយ​លោកស្រី​​បាន​ពិនិត្យ​មើលឈុត​​រឿង​ជា​មួយ​គេ​ អស់​​រយៈពេល ៤ ថ្ងៃ។​ នៅថ្ងៃ​ចុង​ក្រោយ អ្នក​ដឹកនាំ​ម្នាក់ៗបាន​​ធ្វើការ​សំដែង​ជាឈុត​​ អោយ​តំណាង​មកពី​ក្រសួង​វ​ប្បធម៌ អ្នក​សិល្បៈ​នានា និងឯក​អគ្គរដ្ឋទូត​អាមេរិក​​ទស្សនា ។ ពួកគេ​ទាំងអស់​​មានការ​ចាប់​អារម្មណ៍​​ចំពោះ​គុណភាព ដែលគេ​​ធ្វើបាន​​តែក្នុង​រយៈពេល​ដ៏ខ្លី​នោះ។
​​​​​លោកស្រី Nottage ថែម​ទាំងបាន​ទៅមើល​​តន្រ្តីក​រនិងអ្នក​រាំរបាំ​បូរាណ ជាមួយ​តំណាង​មកពី​​អង្គការ​​សិល្បៈ​ខែ្មរ​អមតៈ ហើយ​​ក្រោយ​​មក បាន​ធ្វើ​សិក្ខាសា​លាមួយ​ថ្ងៃជាមួយ​អ្នកដឹក​នាំល្ខោន និង​អ្នក​សំដែង​ ដែល​អង្គការ​នេះ​ធ្វើការ​ជាមួយ​​។ ជារួម ទស្សនកិច្ច​របស់លោក​ស្រី​មាន​ជោគ​ជ័យ​​ច្រើន និង​អនុញ្ញាតិ​អោយ​លោក​​ស្រី​ណែ​នាំ​ល្ខោនសម័យ​ទំនើប​ដល់​​សិស្ស និងគ្រូ នៅ​លើឆាក​ល្ខោន​បូរាណ នៅ​កម្ពុជា។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក