jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

បុគ្គលិកស្ថានទូតអាមេរិក នៅទី​ក្រុងភ្នំពេញ​ជួយអង្គការ​លំនៅ​ឋានសំរាប់​មនុស្ស​ជាតិ

ស្រុកឧត្តុង្គ
ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០០៩

Staff from US Embassy helps Habitat for Humanity build houses. 
ក្រុម​បុគ្គលិក​ស្ថានទូត​អាមេរិក​ចុះ​ជួយ
សាង​សង់​ផ្ទះ​។ រូបពង្រីក
នៅថ្ងៃទី ២៥ ខែកក្កដា បុគ្គលិក​ស្ថានទូត​អាមេរិក​បានធ្វើ​ដំណើរទៅ​កាន់ស្រុក​ឧត្តុង្គ ដើម្បី​ធ្វើការងារ​ស្ម័គ្រ​​ចិត្ត​អោយ​គំរោង​របស់អង្គការ​លំនៅឋាន​សំរាប់​មនុស្ស​ជាតិ (Habitat for Humanity) នៅ​តាម​សហគមន៍។ សហគមន៍​ជីវិតថ្មីគឺ​ជាប្រជា​ជនកម្ពុជា​ក្រីក្រ​មួយ​ក្រុម ដែល​នៅពេល​នេះ កំពុងរស់​នៅលើ​ទីតាំង​ចាក់​សំរាម​ស្ទឹង​មានជ័យ ក្បែរ​ក្រុង​ភ្នំពេញ ហើយ​ដែលត្រូវ​បានគេ​អោយប្តូរ​ទីលំនៅ​ទៅស្រុង​ឧត្តុង្គ។ អង្គការ​លំនៅ​ឋាន​សំរាប់​មនុស្ស​ជាតិ នៅ​ពេល​នេះ កំពុងតែ​កសាង​ផ្ទះថ្មី​ចំនួន ២១ សំរាប់​អ្នកដែល​ត្រូវប្តូរ​ទីលំនៅ​ទាំង​នេះ។

​​​​​កម្មវិធីរបស់អង្គការ​លំនៅឋាន​សំរាប់​មនុស្ស​ជាតិមាន​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ផ្តល់​លទ្ធភាព​ដល់​សហគមន៍ ក្នុង​ការទទួល​បានសេវា​ជាមូល​ដ្ឋានក្នុង​តំលៃ​សមរម្យ និង​ស្ថាន​ភាព​រស់នៅ​ប្រសើរ​ជាងមុន។ អង្គ​ការនេះ​បាន​ចុះបញ្ជី​ការការិយា​ល័យ​សាខា​របស់ខ្លួន​លើកដំបូង​នៅកម្ពុជា នៅ​ខែមករា ឆ្នាំ ២០០៤។ គំរោង​ដំបូងៗ​របស់​អង្គការ​គឺជួយ​គ្រួសារ​ក្រីក្រ​នៅជុំវិញ​រដ្ឋធានី ដោយ​ផ្តល់កម្ចី​ខ្នាតតូច ដើម្បី​អោយ​គេអាច​សន្សំ​សំរាប់​កែលំអ​ទីជំរក។ តាំងពី​ពេលនោះ​មក អង្គការ​បានជួយ​កសាង និងជួស​ជុលផ្ទះ​សរុបបា​នចំនួន ៤២៩ ហើយ​បានជួយ​ដល់គ្រួសារ​ចំនួន ២៤០ ដោយ​គិតតែ​នៅក្នុងឆ្នាំ​នេះតែ​ប៉ុណ្ណោះ។

​​​​​ក្រុមអ្នកស្ម័គ្រចិត្តចំនួន ១៣ នាក់ មក​ពីស្ថាន​ទូតអាមេ​រិក រួមទាំង​ឯកអគ្គ​រដ្ឋទូត Carol A. Rodley ផង បាន​ជួយ​កសាង​ទីតាំងផ្ទះ​ចំនួន ២ ក្នុង​ចំណោម​ទីតាំងផ្ទះ​ទាំង ២១។ ភាគ​ច្រើន​នៃការងារ​របស់ពួក​គេនៅ​ថ្ងៃ​នោះ​គឺរៀប​អិដ្ឋនៅ​ផ្នែក​គ្រឹះ។ ដើម្បី​កសាង​ផ្ទះទាំង ២១ អង្គការ​ប៉ាន់​ប្រមាណ​ថា ត្រូវ​ការអិដ្ឋ​ជាង ៤ ម៉ឺន ៥ ពាន់​អិដ្ឋ​ទើបធ្វើ​ហើយ។ ផ្ទះកសាង​ដោយ​អង្គការ​លំនៅ​ឋានសំរាប់​មនុស្ស​ជាតិ នៅ​ប្រទេស​កម្ពុជា តាម​ធម្មតា​មាន​ទំហំ ៣១,៥ ម៉ែត្រ​ការេ មាន​ជញ្ចាំង​ថ្ម មាន​បន្ទប់អង្គុយ​លេង បន្ទប់​ដេក ចង្ក្រាន​បាយ និង​បង្គន់​​មួយ។

​​​​​បើលោកអ្នកនៅ​ប្រទេស​កម្ពុជា ហើយ​ចង់រួម​ចំណែក​ដល់អង្គការ​លំនៅឋាន​សំរាប់​មនុស្ស​ជាតិនៅ​កម្ពុជា សូម​ទាក់ទង​ការិយា​ល័យក្នុង​ស្រុក​របស់យើង តាម​អាស្រ័យ​ដ្ឋានដូច​ខាងក្រោម​នេះ៖

HFH Cambodia
PO Pox 2452
Phnom Penh 3
Cambodia
Phone:+855 23997840
Fax:+855 23997840
E-mail: info@hfhic.org

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។

- ដុំរូបថត -
ដុំរូបថត



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក