ព័ត៌មានសំរាប់អ្នកធ្វើដំណើរ
ពត៍មានសំរាប់ពលរដ្ឋអាមេរិកដែលបានចុះឈ្មោះនៅក្នុងប្រព័ន្ឋការស្នាក់នៅ
ដើម្បីស្ដាប់សំលេងសារអំពីប្រព័ន្ឋការស្នាក់នៅ (ប្រសិនបើមាន) សូមទូរស័ព្ទមកលេខ (៨៥៥-២៣ ៧២៨-២៣៤) ដែលមានដំណើរការ ២៤ ម៉ោង លើ ២៤ ម៉ោង ៧ ថ្ងែ ក្នុងមួយសប្ដាហ៏។
សហរដ្ឋអាមេរិក មានស្ថានទូតនៅក្នុងទីក្រុងជាង ១៦០ នៅក្នុងពិភពលោក។ ស្ថានទូតនីមួយៗមានការិយាល័យកុងសុលរបស់ខ្លួន។ មន្ដ្រីកុងសុល មានភារកិច្ចចំបងចំនួន ២៖
១, ជួយដល់ជនជាតិអាមេរិកនៅបទេស
២, ផ្ដល់ទិដ្ឋាការដល់ជនបទេស
ដើមី្បឱ្យយើងអាចជួយដល់ជនជាតិអាមេរិកនៅក្នុងប្រទេសកម្ពុជា យើងស្នើសុំឱ្យពលរដ្ឋអាមេរិកចុះការស្នាក់នៅជាមួយស្ថានទូតអាមេរិកនៅក្នុងទីក្រុងភ្នំពេញ។ វាបង្កភាពងាយស្រួលដល់មន្ដ្រីកុងសុលក្នុងការទាក់ទងជាមួយអ្នកនៅក្នុងករណីមានអាសន្ន។ អ្នកអាចចុះឈ្មោះ នៅទីនេះ។
អ្វីទៅជាបណ្ដាញគ្រប់គ្រងការចុះការស្នាក់នៅ?
បណ្ដាញគ្រប់គ្រងការចុះការស្នាក់នៅ គឺជាប្រព័ន្ឋមួយដែលអនុញ្ញាតិឱ្យស្ថានទូតអាមេរិកអាចរក្សាការទាក់ទងជាមួយអ្នក និង ចែកចាយពត៍មានទៅឱ្យសហគមន៏អាមេរិកនៅក្នុងប្រទេសកម្ពុជា។ ការិយាល័យកុងសុលគឺជាអ្នកទទូលខុសត្រូវលើបណ្ដាញគ្រប់គ្រងការចុះការស្នាក់នៅ។ ទោះបីជាបណ្ដាញគ្រប់គ្រងការចុះការស្នាក់នៅ មានសារៈសំខាន់ជាចំបងនៅពេលមានវិបត្ដិក៏ដោយ បណ្ដាញនេះ ក៏អាចត្រូវគេប្រើប្រាស់សំរាប់ផ្ដល់ពត៍មានធម្មតាដែលជនជាតិអាមេរិករស់នៅក្នុងប្រទេសកម្ពុជាមានចំណាប់អារម្មណ៏។ ការិយាល័យកុងសុល ក៏ប្រើបណ្ដាញគ្រប់គ្រងការចុះការស្នាក់នៅដើម្បីផ្ដល់សារបន្ទាន់ រឺ អាសន្នពីគ្រួសារ រឺ មិត្ដភ័ក្ដ្រទៅដល់ពលរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា។
ដើម្បីគ្រប់គ្រងពត៍មានដ៏ច្រើនលើសលប់ ប្រព័ន្ឋការស្នាក់នៅនៅក្នុងប្រទេសកម្ពុជា ត្រូវបានចែកចេញជាក្រុមដែលគេហៅថា តំបន់។ តំបន់ខ្លះគឺជាតំបន់ដែលមានលក្ខណៈជាភូមិសាស្ដ្រ ដោយផ្អែក ទៅលើកន្លែងដែលពួកគេរស់នៅក្នុងទីក្រុងភ្នំពេញ និង នៅតាមបណ្ដាខេត្ដ។ មាន តំបន់ដែលមានលក្ខណៈជាភូមិសាស្ដ្រប្រមាណជាជាង ៣០ នៅក្នុងប្រទេសកម្ពុជា។ តំបន់ខ្លះ គឺជាតំបន់ដែលមានលក្ខណៈជាមុខងារដោយ ផ្អែកទៅលើ អង្គការ សាលារៀន និង បេសកម្មដែលគេបំរើការឱ្យ។តំបន់ដែលមានលក្ខណៈជាមុខងារ មានប្រមាណជាជាង ៥០ នៅក្នុងប្រទេសកម្ពុជា។ រាល់តំបន់ដែលមានលក្ខណៈជាភូមិសាស្ដ្រ និង តំបន់ដែលមានលក្ខណៈជាមុខងារ មានអ្នកគ្រប់គ្រងតំបន់យ៉ាងតិចម្នាក់។ អ្នកគ្រប់គ្រងតំបន់ គឺជាអ្នកស្ម័គ្រចិត្ដធ្វើជាជនសំរាប់ទំនាក់ទំនងជាសំខាន់រវាងស្ថានទូតនិងពលរដ្ឋអាមេរិកដែលរស់នៅក្នុងតំបន់របស់ពួកគេ។ នៅក្នុងករណីដែលមានអាសន្ន រឺ គ្រោះមហន្ដរាយធម្មជាតិ បុគ្គលិកស្ថានទូតនឹងទាក់ទងអ្នកគ្រប់គ្រងតំបន់ទាំងនោះដែលបន្ទាប់មកនឹងផ្សព្វផ្សាយពត៍មានទៅដល់ពលរដ្ឋអាមេរិកដែលរស់នៅក្នុងតំបន់របស់ពួកគេ។ វិធីសាស្ដ្រសំខាន់ៗសំរាប់ទំនាក់ទំនង រួមមានដូចជា អ៊ីម៉ែល ទូរសារ ទូរស័ព្ទ និង ការចុះទៅជួបដោយផ្ទាល់។
ដើម្បីឱ្យប្រព័ន្ឋចុះការស្នាក់នៅមានប្រសិទ្ធភាព វាមានសារៈសំខាន់ណាស់ដែលការិយាល័យកុងសុលមានពត៍មានសំរាប់ទាក់ទងរបស់អ្នកដែលថ្មីបំផុត។ វិធីដែលស្រួលបំផុតដើម្បីអនុញ្ញាតិឱ្យយើងដឹងអំពីការផ្លាស់ប្ដូរអាស័យដ្ឋាន លេខទូរស័ព្ទ រឺ អាស័យដ្ឋានអ៊ីម៉ែល គឺផ្ញើរអ៊ីម៉ែលទៅកាន់ wardenpp@state.gov ។
ការបំពេញពាក្យសំរាប់ការចុះស្នាក់នៅៈ
សូមផ្ដល់ថ្ងែដែលអ្នកបានមកដល់ប្រទេសកម្ពុជា។
សូមអនុញ្ញាតិឱ្យយើងដឹងអំពីផែនការដែលអ្នកចាកចេញពីប្រទេសកម្ពុជា។ ការធ្វើដូច្នេះ គឺមានសារៈសំខាន់ណាស់! ប្រសិនបើកាលបរិច្ឆេទ មានការផ្លាស់ប្ដូរច្រើន យើងស្នើរសុំឱ្យអ្នកអ៊ីម៉ែលយើងមកកាន់ wardenpp@state.gov រឺ ផ្ញើរទូរសារតាមរយៈលេខ (៨៥៥-២៣) ៧២៨-២៣៤ ដើម្បីអនុញ្ញាតិឱ្យយើងដឹងអំពីកាលបរិច្ឆេទនៃការចាកចេញថ្មីរបស់អ្នក។
គ្រួសារមួយចាំបាច់បំពេញពាក្យសំរាប់ការចុះស្នាក់នៅតែមួយច្បាប់តែប៉ុណ្ណោះ! មេគ្រួសារគួរតែបំពេញសន្លឹកទី១ ហើយ បំពេញពត៍មានសំរាប់សមាជិកគ្រួសារនៅទំព័រទី២។
សូមប្រាប់អំពីកន្លែងរបស់អ្នកនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដូច្នេះ គឺមានសារៈសំខាន់ណាស់! ប្រសិនបើអ្នកផ្លាស់ប្ដូរកន្លែងធ្វើការងារ យើងស្នើរសុំឱ្យអ្នកអ៊ីម៉ែលយើងមកកាន់ wardenpp@state.gov រឺ ផ្ញើរទូរសារតាមរយៈលេខ (៨៥៥-២៣) ៧២៨-២៣៤ ដើម្បីអនុញ្ញាតិឱ្យយើងដឹងអំពីកន្លែងធ្វើការថ្មីរបស់អ្នក។
សូមផ្ដល់ពត៍មានឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដូចជា អាស័យដ្ឋានស្នាក់នៅ អាស័យដ្ឋានការងារ លេខទូរស័ព្ទ លេខទូរសារ អាស័យដ្ឋានអ៊ីម៉ែ់ល សំរាប់ឱ្យយើងទាក់ទងលោកអ្នក។
ចុះឈ្មោះសមាជិកគ្រួសារនៅទំព័រទី ២ រួមបញ្ចូលអ្នកដែលមិនមែនជាជនជាតិអាមេរិក។
សូមផ្ដល់ពត៍មានសំរាប់ទាក់ទងរបស់គ្រូសារ រឺ មិត្ដភ័ក្ដ្រ ដែលរស់នៅសហរដ្ឋអាមេរិក សំរាប់ករណីមានអាសន្ន។ វាមានសារៈសំខាន់ដែលថាអ្នកត្រូវផ្ដល់លេខទូរស័ព្ទ ដូច្នេះយើងអាចទាក់ទងពួកគេនៅពេលមានអាសន្ន។
សូមបំពេញ និង ចុះហត្ថលេខា និង កាលបរិច្ឆេទនៅ Privacy Act Waiver។