jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

តើ Polystyrene ជា​អ្វី​?

ថ្ងៃទី​២៧  ខែ​មេសា  ឆ្នាំ​២០០៧

Going Green
Going Green រូប​ពង្រីក

  • Polystyrene គឺជា​ប្លាស្ទីក​ធ្វើ​ពី​ប្រេង​។ វា​ជា​សារធាតុ​ស្រាល ដោយ​មាន​ទំងន់​ស្មើ​នឹង ៩៥​% នៃ​ទំងន់​ខ្យល់ ហើយ​មាន​សារធាតុ​អ៊ីសូឡង់​យ៉ាង​ល្អ និង​ត្រូវ​បាន​ប្រើ​ក្នុង​ផលិតផល​គ្រប់​ប្រភេទ រាប់​ពី​ពែង​ដែល​ធ្វើ​អោយ​ភេសជ្ជៈ​របស់​អ្នក​នៅ​ក្តៅ​ឬ​ត្រជាក់ រហូត​ដល់​សារធាតុ​វេច​ខ្ចប់ ដែល​រក្សា​កុំព្យូទ័រ​របស់​អ្នក​កុំ​អោយ​ខូច ក្នុង​ពេល​ដឹក​ជញ្ជូន​។

 

របស់​ធ្វើ​ពី​ជាតិ Polystyrene សំរាប់​ដាក់​អាហារ​និង​ការ​ប្រើប្រាស់​របស់​វា

ការ​ប្រើប្រាស់​មិន​ទាក់ទង​ជាតិ Polystyrene ដែល​មិន​ទាក់ទង​នឹង​អាហារ

• ពែង​កាហ្វេ
• ចាន​ដាក់​ស៊ុប និង​ប្រអប់​ដាក់​សាឡាត់
• កាតុង​ទន់​ៗ​សំរាប់​ទ្រាប់​ស៊ុត ថាស​ដាក់​សាច់
• របស់​ប្រើប្រាស់​ហើយ​បោះចោល

• គ្រាប់​ស្ពោត​ៗ​សំរាប់​ទ្រាប់​របស់
• របស់​ដូច​ពពុះ​សំរាប់​ស៊ក​ទប់​គ្រឿង​ប្រដាប់​អេឡិចត្រូនិច​និង​របស់​ថ្មី​ៗ
• ប្រអប់​ដាក់​កុំព្យូទ័រ​និង​ទូរទស្សន៍
• ប្រអប់​ដាក់​ស៊ីឌី និង​កេះ​ដាក់​កាសែត​សំលេង

  • ទីក្រុងចំនួន ២០ នៅសហរដ្ឋអាមេរិកបានហាម។

ហេតុផល​ដែល Polystyrene មិន​ល្អ​សំរាប់​អ្នក

  • ជាតិ​គីមី​ពុល​ជ្រាប​ចេញ​ពី​ផលិតផល​ទាំង​នេះ​ទៅ​ក្នុង​អាហារ​ដែល​ដាក់​នៅ​ក្នុង​នេះ (​ពិសេស​នៅ​ពេល​កំដៅ​ក្នុង​ម៉ៃក្រូវ៉េវ​)​។ ជាតិ​គីមី​ទាំង​នេះ​គំរាម​កំហែង​សុខភាព​និង​ប្រព័ន្ធ​បន្តពូជ​របស់​មនុស្ស​។
  • ការ​ជ្រាប​ជាតិ styrene ពី​កែវ Polystyrene ទៅ​ក្នុង​ភេសជ្ជៈ​នៅ​ក្នុង​នោះ​មាន​កំរិត​រហូត​ដល់ 0,025​% នៅ​ពេល​ប្រើ​ម្តង​ៗ​។ បរិមាណ​នេះ​មើល​ទៅ​ហាក់​ដូចជា​តិច តែ​មិន​អញ្ចឹង​ទេ បើ​សិន​ជា​អ្នក​ផឹក​ភេសជ្ជៈ​ពី​ពែង Polystyrene បួន​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​រយៈពេល ៣ ឆ្នាំ នោះ​អ្នក​ពិត​ជា​បាន​ផឹក​ជាតិ​នេះ​មួយ​ពែង​ពេញ​ជាមួយ​នឹង​ភេសជ្ជៈ​របស់​អ្នក​។

ហេតុផល​ដែល​ជាតិ Polystyrene ប៉ះពាល់​ដល់​បរិស្ថាន

  • របស់​ទាំងអស់​នេះ​ធ្វើ​ពី​ប្រេង ដែល​ជា​របស់​បាត់​រូប​ទៅ​វិញ បង្ករ​អោយ​មាន​ការ​ពុល​ច្រើន ហើយ​មិន​ធានា​និរន្តភាព​។
  • របស់​នេះ​មិន​រលួយ​ខូច​តាម​ជីវសាស្រ្ត​ទេ​។ វា​បែក​ជា​បំណែក​ៗ​ដែល​មិន​មាន​ថ្ងៃ​ផុត​កំណត់​។
  • មួយ​ភាគ​នៃ​របស់​នេះ​ត្រូវ​បាន​បោះចោល​ជា​សំរាម​នៅ​លើ​ដី​ដោយ​គ្មាន​ពេល​កំណត់ ហើយ​បែក​ជា​បំណែក​ៗ ធ្វើអោយ​ស្ទះ​ប្រព័ន្ធ​បំពង់​អាហារ​របស់​សត្វ នៅ​ក្នុង​ទឹក​។
  • របស់​នេះ​ស៊ី​កន្លែង​ច្រើន​ជាង​ក្រដាស នៅ​ក្នុង​រណ្តៅ​ចាក់​សំរាម ហើយ​ទី​បំផុត នឹង​ត្រលប់​ចូល​បរិយាកាស​វិញ នៅ​ពេល​ទឹកហូរ​ចូល​រណ្តៅ​ចាក់​សំរាម ឬ​មាន​ការ​រើ​កកាយ​សំរាម​។
  • ផលិតផល Polystyrene ដែល​ប្រើ​ហើយ មិន​ងាយ​កែច្នៃ​យក​មក​ប្រើ​វិញ​បាន​ទេ ដោយសារ​វា​មាន​ទំងន់​ស្រាល (​ពិសេស​បើ​វា​មាន​លក្ខណៈ​ពពុះ​) ហើយ​តំលៃ​អេតចាយ​របស់​វា​ថោក​។
  • ប្រភេទ​ពពុះ​មិន​ត្រឹមតែ​អណ្តែត​លើ​ទឹក​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ហើរ​នៅ​ក្នុង​ខ្យល់​ថែម​ទៀត​ផង​នោះ វា​មាន​ច្រើន​នៅ​ក្រៅ​ផ្ទះ ពិសេស​នៅ​តាម​ឆ្នេរ​និង​មាត់ទឹក​។
  • នៅ​ពេល​ដុត​ដោយ​មិន​មាន​អុកស៊ីសែន​គ្រប់គ្រាន់ ឬ​នៅ​សីតុណ្ហភាព​ទាប (​ដូចជា​នៅ​កន្លែង​បោះជំរុំ ឬ​ភ្នក់​ភ្លើង​ក្នុង​ផ្ទះ​) Polystyrene អាច​បង្កើត​អោយ​មាន polycyclic aromatic hydrocarbons, carbon black, carbon monoxide និង styrene monomers​។

តើ​ក្រុម​បរិស្ថាន​ចង់​ធ្វើ​យ៉ាង​ដូចម្តេច​ចំពោះ​រឿង​នេះ​?

          គិត​ជា​មធ្យម ហាង​បាយ​ប្រើប្រាស់​រាល់​ថ្ងៃ​នូវ​ប្រអប់​ដាក់​បាយ Polystyrene យ៉ាង​ហោច​ណាស់​ចំនួន ១០០ ។ បើ​យ៉ាង​នេះ កន្លែង​ចាក់​សំរាម​របស់​យើង​ពិត​ជា​ងាយ​ពេញ​ហើយ​។ ដូច្នេះ ដោយ​សហការ​ជាមួយ​នឹង​អង្គការ Hagar ក្រុម​បរិស្ថាន​របស់​យើង​កំពុង​តែ​ចាប់ផ្តើម​ផែនការ​យូរ​អង្វែង​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​របស់​ធ្វើ​ពី Polystyrene នៅ​ក្នុង​ស្ថានទូត​។ នេះ​ជា​វិធី​ធ្វើ​៖

  • យក​របស់​អ្នក​មក​! ថ្វី​បើ​អ្នក​អាច​នៅ​ប្រើ​ប្រអប់ Polystyrene ដដែល​បាន តែ​អាហារដ្ឋាន​នឹង​ប្រើ​ចាន​ទាប ចាន​គ្រោង ឬ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​យក​មក សំរាប់​ដាក់​ម្ហូប​អាហារ​។
  • ខ្ចី​ពី​កន្លែង​ដាក់​ចាន​ឆ្នាំង​! ចាន និង​ប្រដាប់​ប្រដា​ផ្ទះបាយ​មាន​ជា​ស្រេច​នៅ​បន្ទប់​ដាក់​ចាន ឆ្នាំង​ទំាង​បី (​នៅ​អាគារ​ធំ​ជាន់​ទី ២ និង​នៅ​អាគារ USAID) ដែល​គេ​អាច​ប្រើ​បាន​។ ចូរ​យក​ចាន​ទៅ​ដាក់​ម្ហូប​ពី​អាហារដ្ឋាន​។ ចូរ​លាង​សំអាត​ហើយ​ទុក​ដាក់​អោយ​គេ​វិញ សំរាប់​ប្រើ​ថ្ងៃ​ក្រោយ​។

ចូរ​ចំណាំ​ថា នៅ​ពេល​អ្នក​ប្រើ​ចាន​របស់​អ្នក​ឬ​ចាន​ពី​បន្ទប់​ដាក់​ចាន​ឆ្នាំង​របស់​ស្ថានទូត ទំហំ​និង​ទំរង់​នៃ​ម្ហូប​អាហារ​នៅ​ក្នុង​នោះ​មិន​ដូចជា​នៅ​ពេល​ដាក់​ក្នុង​ប្រអប់ Polystyrene ទេ​។ ចូរ​ចាំ​ថា​អង្គការ Hagar មាន​ការ​ល្អិតល្អន់​ខ្លាំង​លើ​ទំហំ ដោយ​គេ​វាស់វែង ឬ​អាច​ថ្លឹង​ផង​ក៏​មាន ដូច្នេះ​អ្នក​អាច​ទទួល​បាន​ម្ហូប​អាហារ​ក្នុង​បរិមាណ​ដដែល​។

ចូរ​ចាំ​តាមដាន​៖ យើង​នឹង​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​នៅ​ពេល​ម្តងម្កាល​ទាក់ទង​នឹង​ការ​បន្ថយ​ការ​ប្រើ​របស់​ធ្វើ​ពី Polystyrene ។ បើ​អ្នក​មាន​យោបល់ ឬ​សំណួរ​បន្ថែម​លើ​នេះ សូម​ប្រាប់​យើង​ផង ដោយ​អ៊ីម៉េល​មក PHPGreenTeam@state.gov

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក