jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សិស្ស​វិទ្យាល័យ​ម្នាក់​ឈ្នះ​ការ​ប្រឡង​ស្តីពី​យុវជន​ឆ្នើម

ទូរទស្សន៍ CTN
ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០៩

យុវសិស្ស​អាយុ ១៩ ឆ្នាំ ឈ្មោះ ឆែម ពេ មកពី​វិទ្យាល័យ
សៀមរាប បាន​ឈ្នះ​ការ​ប្រលង​យុវជន​ឆ្នើម​ជំនាន់
ទី ៥​។  រូប​ពង្រីក

          យុវសិស្ស​អាយុ ១៩ ឆ្នាំ ឈ្មោះ ឆែម ពេ មកពី​វិទ្យាល័យ​សៀមរាប បាន​ឈ្នះ​ការ​ប្រលង​យុវជន​ឆ្នើម​ជំនាន់​ទី ៥ ដែល​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍ CTN កាលពី​ថ្ងៃ​ពុធ ទី ១ កក្កដា​។ សិស្ស​ឈ្មោះ ពេ​គឺជា​អ្នក​ឈ្នះ​រង្វាន់​ក្មេង​ជាង​គេ ក្នុង​ប្រវត្តិ​នៃ​ការ​ប្រលង​នេះ នៅ​ពេល​គាត់​ឈ្នះ​សិស្ស​ឈ្មោះ​គឹម សុធាថងឌី (អេមី) អាយុ ២២ ឆ្នាំ មកពី​ខេត្ត​បាត់ដំបង​។

          កម្មវិធី​ផ្សាយ​តាម​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយ​នេះ មាន​ទស្សនិកជន​រាប់​លាន​នាក់ ហើយ​ទទួល​បាន​ការ​គាំទ្រ​ថវិកា​ពី​សហរដ្ឋ​អាមេរិក​។

          យុវសិស្ស​ឈ្មោះ​ពេ​នឹង​ធ្វើ​ដំណើរ​រយៈពេល ២ សប្តាហ៍​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រៀនសូត្រ​បន្ថែម​ពី​សង្គម​និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក​។ លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​ប្រគល់​រង្វាន់​ជូន​យុវសិស្ស​នេះ ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ CTN ។

          ដោយ​ត្រូវ​បាន​រៀបចំ​ក្នុង​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​កម្មវិធី​ផ្សាយ​តាម​ទូរទស្សន៍​របស់​អាមេរិក ដូចជា The Apprentice និង American Idol ការ​ប្រលង​ស្តីពី​យុវជន​ឆ្នើម​នេះ​គឺ​មាន​ការ​ធ្វើ​តេស្ត​លើ​ជំនាញ​ក្នុង​ការ​ពិភាក្សា​ដេញដោល និង​ភាព​ជា​អ្នក​ដឹកនាំ​នៃ​យុវវ័យ​ឆ្នើម​ៗ​មកពី​ទូទាំង​ប្រទេស​។

          ការ​ប្រលង​នៅ​ពេល​នេះ​មាន​អ្នក​ចូលរួម​ចំនួន ១៦ នាក់​។ រាល់​សប្តាហ៍ អ្នក​ចូល​ប្រលង​ត្រូវ​បាន​បែងចែក​ជា​ពីរ​ក្រុម ដើម្បី​ប្រលង​គ្នា​លើ​លំហាត់​សំរាប់​ដោះស្រាយ ដូចជា​យុទ្ធនាការ​ប្រមូល​សៀវភៅ​សំរាប់​បណ្ណាល័យ ឬ​ចូលរួម​ក្នុង​សវនាការ​សាកល្បង​។ ចៅក្រម​មាន​កញ្ញា​សេង ធារី ដែល​ជា​អ្នក​និពន្ធ​និង​ជា​នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម និង​លោក​ជា សំណាង ដែល​ជា​តួកុន និង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​មូលនិធិ​ប្រជាជន​របស់​សហប្រជាជាតិ (UNPF) ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក