jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  លោកស្រី​ភារធារី អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

នារីទី ១ បានឈ្នះការប្រលងស្ដីពីបញ្ហាប្រឈមក្នុងការដឹកនាំ សំរាប់យុវជន

ភ្នំពេញ
ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០០៨

Youth Leadership Challlenge Competition 
 កញ្ញា ស្រ៊ាង ឡាលីន អាយុ ២០ ឆ្នាំ (ទី ២ រាប់ពីឆ្វេង) ក្លាយជាបេក្ខនា​​រីដំបូង​​ដែល​​បាន​​ឈ្នះការ​​ប្រលង តាម​ទូរទស្សន៍​ដែល​​មាន​ការនិ​យម​ច្រើន ស្ដី​ពី​បញ្ហា​​ប្រឈម​​ក្នុង​​ការ​ដឹក​នាំ​សំរាប់​​យុវជន ។ រូបពង្រីក 

 កញ្ញា ស្រ៊ាង ឡា​លីន​ដែល​មាន​អាយុ ២០ ឆ្នាំ បាន​ក្លាយ​ជា​បេក្ខ​នារីទី ១ ដែល​បាន​ឈ្នះ​ការ​ប្រលង ស្ដីពី​បញ្ហា​ប្រឈម​ក្នុង​ការដឹក​នាំ​សំរាប់​យុវ​ជន ដែល​ជា​ការ​ប្រលង​មាន​ការនិយម​ចូល​ចិត្ត​ច្រើន ហើយ​ត្រូវ​បាន ចាក់​ផ្សាយ​តាម​ទូរ​ទស្សន៍ ។ ស្រៀង ឡាលុន​បាន​យក​ឈ្នះ​លើ​បេក្ខ​ជនចុង​ក្រោយ រិន សុទ្ធ ក្នុង​ការ​ប្រលង​ជុំ ចុង​ក្រោយ លើក​ទី ៣ ។ ការ​ប្រលងនេះ​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេ​រិកសំរាប់​ការ​អភិវឌ្ឍន៍ អន្ដរ​ជាតិ (USAID)

​​​​ឡាលីន​បានទទួលរង្វាន់ធ្វើ​ដំណើរ​រយៈ​ពេល ២ សប្ដាហ៍​នៅទី​ក្រុង​វ៉ាស៊ីន​តោន ដើម្បី​ចូល​រួម​ក្នុង​សន្និ សីទ​យុវ​ជន និងជួប​ជាមួយ​តំណាង​រដ្ឋា​ភិបាល​សហ​រដ្ឋអាមេ​រិក ។ នាង​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ច្រើន ជាង​បេក្ខជន​ចុង​ក្រោយ​ឈ្មោះ​រិន ចំនួន ៨០០ សារ បន្ទាប់​ពីអ្នក​ទាំង​ពីរបាន​ឆ្លើយ​សំណួរ​ស្ដីពី​របៀប​ដឹកនាំ​របស់​គេ ពីទស្សនិកជន​ក្នុង​និងក្រៅ​ស្ទូឌីយ៉ូ ។ លោក​ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋអាមេ​រិកប្រចាំ​ប្រទេស​កម្ពុជា Joseph A. Mussomeli បាន​ផ្ដល់​រង្វាន់​ជូន​នាង ក្នុង​ពេល​ផ្សាយ​បន្ដ​ផ្ទាល់​តាម​ទូរ​ទស្សន៍ CTN ។

​​​​ឡាលីនបាននិយាយថា នាងមាន​ចិត្ដរំ​ភើប​ដែល​បាន​ឈ្នះ​រង្វាន់ ។ នាង​បាន​និយាយ​ថា " ខ្ញុំគិត​ថា នេះ ជា​កម្មវិធី​មួយ​ល្អ​ណាស់ ដែល​ផ្ដល់​ឱកាស​ល្អ​សំរាប់​យុវវ័យ​កម្ពុជា​បង្ហាញ​សម​ត្ថភាព និង​ទេព​កោសល្យ​របស់ ខ្លួន។ ពេល​នេះ ខ្ញុំមាន​ការ​ទុក​ចិត្ដខ្លួន​ឯង​ក្នុង​ការ​ធ្វើ​ការ​សំរេច​ចិត្ដ និងប្រឈម​ដោះ​ស្រាយ​បញ្ហា ។ ក្រៅ​ពីនេះ ខ្ញុំបាន​រៀន​ពីវិធី​កែ​លំអ​ចំណុច​ខ្សោយ​របស់​ខ្ញុំ និងមាន​សេចក្ដី​ក្លា​ហាន​ក្នុង​ការ​ប្រឈម​នឹងការ​ពិបាក។ "

​​​​ការប្រលងស្ដីពីបញ្ហាប្រឈម​ក្នុង​ការ​ដឹក​នាំ​សំរាប់​យុវវ័យ​យក​លំនាំ​តាម​កម្មវិ​ធីប្រលង​ផ្សាយ​តាម​ទូរ ទស្សន៍​​អាមេរិក ដែល​មាន​ឈ្មោះ​ថា The Apprentice and American Idol ។ ការ​ប្រលង​របស់ កម្ពុជា​ធ្វើ​សាកល្បង​លើជំនាញ​​ក្នុង​​ការ​ដឹ​ក​នាំ និង​ពិភាក្សា​ដេញ​ដោល​របស់​យុវ​ជន និងយុវ​នារី ដែល​ត្រូវ​បាន​ជ្រើស រើស​ពីទូទាំង​ប្រទេស ។ ការ​ប្រលង​លើកនេះ​បាន​ចាប់​ផ្ដើម​ដោយ​មាន​បេក្ខជន​ចំនួន ១៦ នាក់ ដែល​សុទ្ធ​តែ​ជា និស្សិត​សាកល​វិទ្យា​ល័យ ស្ថិត​ក្នុង​អាយុ​ប្រហែល ២០ ឆ្នាំ ។ ឡាលុន​មកពីខេត្ដ​កំពង់​ចាម ហើយ​កំពុង​សិក្សា ផ្នែក​បរិស្ថាន នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ។

​​​​ក្នុងសប្ដាហ៍និមួយៗ បេក្ខជន​ត្រូវ​បាន​បែង​ចែក​ជា ២ ក្រុម ដើម្បី​ប្រលង  ដូច​ជាក្នុង​ការ​បង្កើត​គេហ ទំព័រ web log ឬបង្កើត​ក្រុម​ប្រមូល​សំរាម​ក្នុងមូល​ដ្ឋាន ។ ក្រុម​មេ​ប្រយោគដែល​មាន​គ្នា ២ នាក់ ជ្រើស​រើស ក្រុម​ឈ្នះ​មួយ​ក្រុម ចំណែក​ក្រុម​ដែល​ចាញ់​ត្រូវជំរុះ​សមា​ជិក ២ នាក់​ពីក្នុង​ក្រុម ។
          មេប្រយោគគឺកញ្ញា សេង ធារី អ្នកនិពន្ធ និង​ជានាយក​ប្រតិបត្ដិ​នៃមជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​សង្គម និង លោក ជា សំណាង តួឯក​កុន និង​ជាឯក​អគ្គរដ្ឋ​ទូត​សុឆន្ទៈរបស់​អង្គការ​មូល​និធិប្រជា​ជនរបស់​សហ​​ប្រជា​ជាតិ (UNPF) ។

​​​​USAID ប្ដេជ្ញាជួយប្រទេសកម្ពុជាក្នុង​ការ​បណ្ដុះ និង​អភិវឌ្ឍ​មេដឹក​នាំ​ជំនាន់​ក្រោយ​របស់​ខ្លួន ។ ដើម្បី​សំរេច​បំណង​នេះ USAID បាន​រួមចំណែក​ចំនួន ៣៨២ ៥៨៦ ដុល្លា​អាមេ​រិកដល់​កម្ម​វិធីយុវជន​របស់ វិទ្យា​ស្ថាន​សា​ធារណរដ្ឋ​អន្ដរ​ជាតិ (IRI) និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ដែល​ជាអ្នក​រៀប​ចំកម្មវិ​ធីប្រលង​ស្ដីពី បញ្ហា​ប្រឈម​ក្នុង​ការ​ដឹកនាំ​សំរាប់​យុវជន ។ សិក្ខា​សា​លា និង​កម្មវិធី​បណ្ដុះ​បណ្ដាល​របស់​វិទ្យា​ស្ថាន IRI បាន​បំរើ​ដល់​យុវវ័យ​កម្ពុជា​ចំនួន​ជិត ១៥០ ០០០ នាក់ តាំង​ពីឆ្នាំ ២០០៤ មក ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ដុំរូបថត -
ដុំរូបថត

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក